បុរស​ម្នាក់​ធ្វើ​អត្តឃាត​លោត​ទម្លាក់​ន​ពីលើផ្ទះ​ជាន់​ទី​២​ព្រោះ​ខឹង​កូន​និយាយ​មិន​ស្តាប់​

​ភ្នំពេញ ៖ បុរស​ម្នាក់​ធ្វើ​អត្តឃាត​ដោយ​លោត​ទម្លាក់ខ្លួន​ពីលើ​ផ្ទះ​ជាន់​ទី​២​ចុះមក​ក្រោម​ស្លាប់​ដូច​បំណង​ដោយសារតែ​ខឹង​និង​កូន​មិន​ស្តាប់​ការ​ទូន្មាន ។​ហេតុ​ការណ៏​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី ២៨​មេសា ២០១៤ នៅ​ចំណុច​ផ្ទះ​

លេខ ៨៣ ជាន់​ទី​២​ផ្លូវ​១៣៦ ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ ។​
​បុរសរងគ្រោះ មានឈ្មោះ ទួន​យ៉ុង អាយុ​ជាង​៤០​ឆ្នាំ ជារ​ត់​រឺ​ម៉ូតូ​កង់​បី ស្នាក់​នៅ​កន្លែងកើតហេតុ ។​
​តាម​ប្រភព័ត៌មាន​ពី​ប្រជាព​លរ​ដ្ឋ​បាន​ឱ្យដឹងថា​មូល​ហេតុ​ដែល​បុរស​នេះ​ធ្វើកា​សម្លាប់ខ្លួន​គឺ​ដោយសារ​ខឹង​កូនប្រុស​ប្តី​មុន​ភរិយា​ជន​គ្រោះ​មិន​ស្តាប់​ការអប់រំ​គាត់​ទេ ដោយ​ដើ​ជក់ឆ​ថ្នាំញៀន ។​ប្រភព​បន្តទៀតថា ទោះបីជា​កូនប្តី​មុនក៏​ដោយ គឺ​ជនរងគ្រោះ​ស្រលាញ់​ដូច​កូនបង្កើត កាល​នៅ​ពី​តូច​ស្តាប់​ឪពុក​ណាស់​ទៅ​ណា​ក៏​ជនរងគ្រោះ​យក​ទៅ​ជាមួយ​ដែរ​ហើយ​នៅ មុនពេល​កើតហេតុ​ផ្ទះ​របស់​ជនរងគ្រោះ​មាន​ជួបជុំគ្នា​ផឹកស៊ី ដោយសា​ថ្ងៃនេះ កូនប្រុស​ដែល​គាត់​ស្រលាញ់​ដូច​កូន​គាត់​បង្កើត​ចេញ​ពី​មណ្ឌល​បន្សាប​គ្រឿងញៀន​វិញ​គាត់​ក៏​បាន​ហៅ​មក​ពួកគេ​មក​ផឹកស៊ី​បាន​មួយសន្ទុះ ដោយ​ជនរងគ្រោះ​នេះ​រៀង​ស្រវឹងស្រា​ផង​ដែក​ក៏បាន​ឡើង​ទៅលើ​ផ្ទះ​របស់​ខ្លួន​ជាន់​ទី​២ រួច​គាត់​មិន​បាន​និយាយ​អ្វី​ច្រើន​នោះទេ ក៏​លោត​ពីលើ​ផ្ទះ​ជាន់​ទី​២​នោះ បណ្តាល​ឲ្យ បាក់ក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម តែម្តង ។​
 បន្ទាន់​ពី​កើតហេតុ សមត្ថកិច្ច បាន​ចុះ​មក​កន្លែងកើតហេតុ និង​បាន​ឲ្យ​ក្រុមគ្រួសារ​បុរស​រងគ្រោះ​នេះ យក​សាកសព ទៅ​ធ្វើបុណ្យ​តាម​ប្រពិណី ផងដែរ ៕​

01 02