បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជាតិ​ផ្នែក​សេវាកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ​សម្រាប់​សេវាកម្ម​សណ្ឋាគារ​

0

​ខេត្តសៀមរាប៖​ក្រសួងទេសចរណ៍​និង​គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍​បានរៀបចំ​បើក​បណ្តុះបណ្តាល​នេះ​ឡើង​មាន​រយៈពេល​៧​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៥​ជូន​ដល់​សិក្ខាកាម​ចំនួន​៣៥​រូប​។​សិក្ខាកាម​ចូលរៀន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​បានជា11885227_516717435151877_1602681364205460231_n​សិក្ខាកាម​គឺ​ត្រូវមាន​បទ​ពិ​សោ​ផ្នែក​សេវាកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ​យ៉ាងតិច​៣​ឆ្នាំ​និង​មាន​បទពិសោធ​ក្នុងការ​បណ្តុះបណ្តាល​ផងដែរ ព្រោះថា​បន្ទាប់​
​ពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ​ទៅ​អ្នក​ទាំងនោះ​ត្រូវមាន​កាតព្វកិច្ច​បណ្តុះបណ្តាល​បន្ត​ទៅដល់​បុគ្គលិក​និង​សិស្ស​របស់ខ្លួន​នៅតាម​ស្ថាប័ន​រៀងៗ​ខ្លួន​។​វគ្គ​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​សកម្មភាព​រប​ស់​ក្រសួងទេសចរណ៍​ដើម្បី​អភិវឌ្ឍន៍​ជំនាញ​ទេសចរណ៍​ស្របតាម​ស្តង់ដារ​ជាតិ​និង​អាស៊ាន​និង​ការអនុវត្តន៍​កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន ដើម្បី​ត្រៀម​ចូល​សមា​ហរ​ណ​
​កម្ម​សហគម​សេដ្ឋកិច្ច​អាស៊ាន​រួមគ្នា​នា​ចុងឆ្នាំ​២០១៥​ខាងមុខនេះ​។​លោក ប៉ាក់ សុខុម​រដ្ឋលេខាធិការ​​បាន​មានប្រសាសន៍​ក្នុងឱកាស​បើក​វគ្គ​បណ្តុះបណ្តាល​នោះ​ថា​៖​ទន្ទឹមនឹង​ការ​ជម្រុញ​អនុវត្ត​ស្តង់ដារ​នានា​ក្រសួង​បានផ្តល់​អាទិភាព​ផងដែរ​លើ​ការអភិវឌ្ឍន៍​ធនា​ន​មនុស្ស​លើ​គ្រប់​ជំនាញ​មានដូចជា​មគ្គុទេសក៍​ទេសចរ អ្នកជំនាញ​ម៉ាស្សា ជំនាញ​សេវាកម្ម​តាម​ភោជនីយដ្ឋាន សណ្ឋាគារ​និង​សេវាកម្ម​​ធ្វើដំណើរ​ជាដើម​សំដៅ​បង្កើន​គុណភាព​សេវាកម្ម​និង​បដិសណ្ឋារកិច្ច​កម្រិត​ខ្ពស់​។​មកដល់ពេលនេះ​ក្រសួង​បាន​បណ្តុះបណ្តាល​គ្រូ​បង្គោល​និង​អ្នក​វាយ​ត​ម្ល​បង្គោល​ជាតិ​បាន​៣៧៣​នាក់​និង​បាន​បង្កើត​ស្តង់ដារ​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍​កម្ពុជា​នៃ​សេវាកម្ម​សណ្ឋាគារ​ស្របតាម​ស្តង់ដារ​អាស៊ាន​ព្រមទាំង​បាន​ដាក់ឱ្យអនុវត្ត​នៅតាម​បណ្តា​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាម​សណ្ឋាគារ​នៅ​កម្ពុជា​។​ជាមួយគ្នា​នោះ​ក្រសួង​បាន​សហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន​ធ្វើការ​វាយតម្លៃ​សមត្ថភាព​សិស្ស​ផ្នែក​ទេសចរណ៍​ដែល​បាន​សិក្សា​ស្របតាម​ស្តង់ដារ​អាស៊ាន​ជា​ជំហាន​ដំបូង​បាន​ចំនួន​១៥​នាក់​អាចធ្វើ​បម្លាស់​ទី​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​បាន​។​
​លោក​ក៍បាន​មានប្រសាសន៍​ឱ្យដឹង​ផងដែរ​ពី​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នក​​ជំនាញ​ទេសចរណ៍​អាស៊ាន​(MRA)​គឺមាន​គោលបំណង​សម្រួល​ឱ្យមាន​បំលាស់​ទី​ការងារ​របស់​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​ដែលមាន​សមត្ថភាព​និង​មានការ​ទទួលស្គាល់​ដោយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​លើ​មុខជំនាញ​៣២​ស្ថិតក្នុង​ផ្នែក​សេវាកម្ម​សណ្ឋាគារ និង​សេវាកម្ម​ធ្វើដំណើរ កិច្ចព្រមព្រៀង​​នេះ​ក៍​ចូលរួម​កាត់បន្ថយ​គម្លាត​សមត្ថភាព​របស់​អ្នកជំនាញ​ក្នុង​តំបន់​ផងដែរ​តាមរយៈ​ការអនុវត្តន៍​ស្តង់​​ដារ​រួម​ជា​អប្បបរមា​។​ទន្ទឹមនឹង​ល​ទ្ឋ​ផល​សម្រេចបាន​ខាងលើ​វិស័យ​ទេសចរណ៍​ក៍​នៅមាន​បញ្ហា​​ប្រឈម​មួយចំនួន​ដែល​ត្រូវ​រៀបចំ​ដោះស្រាយ​ដូចជា​បញ្ហា​អ្នក​កំពុង​បំរើសេវា​ក្នុង​វិស័យ​ទេសចរណ៍​បច្ចុប្បន្ន​មានតែ​១៣%​និង​បញ្ហា​កង្វះខាត​សាលា​បណ្តុះបណ្តាល​។​ឆ្លើយតប​ទៅនឹង​កង្វះខាត​នេះ​ឯកឧត្តម​ប៉ាក់​សុខុម​បាន​មានប្រសាសន៍ថា​៖​ដោយមាន​ការឯកភាព​ពី​រាជរដ្ឋាភិបាល​ក្រសួងទេសចរណ៍​បាន​នឹង​កំពុង​សហការ​ជាមួយ​ទីភ្នាក់ងារ​បារាំង​ដើម្បី​បង្កើត​សាលា​បណ្តុះបណ្តាល​វី​ជ្ជា​ជីវៈ​ចំនួន​២​កន្លែង​គឺ​នៅ​ក្រុងភ្នំពេញ​និង​នៅ​ខេត្ត​ព្រះសីហនុ​និង​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ​លើ​សាលា​បណ្តុះបណ្តាល​ដោយ​ផ្នែក​ឯកជន​ផងដែរ​ជាពិសេស​ការបណ្តុះបណ្តាល​ខាងលើ​ត្រូវការ​ឱ្យមាន​ការចូលរួម​បំពេញបន្ថែម​ពី​ផ្នែក​ឯកជន​ជា​អ្នក​ប្រ​ត្តិ​ប​ត្ត​ផ្ទាល់​និង​ទទួលផល​ពី​ការបណ្តុះបណ្តាល​ដំបូង​។​គួរ​រំលឹក​ដែរ​ថា​៖​ក្នុង​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ​ខេត្តសៀមរាប ក្នុង​ទូទាំង​ខេត្ត​មាន​សណ្ឋាគារ​186​កន្លែង​​ស្មើ​12.053​បន្ទប់​.​អា​ផាត​មេន មាន​9​កន្លែង​ស្មើ​223​យូ​នី​ត​399​បន្ទប់​.
​ភោជនីយដ្ឋាន​ចំនួន​195​កន្លែង​ស្មើ​4911​តុ​និង​17530​តុ​.​ម៉ាស្សា​មាន​51​កន្លែង​ស្មើ​621​គ្រែ​ខារ៉ាអូខេ​មាន​17​កន្លែង​ស្មើ​268​បន្ទប់​ទីភ្នាក់ងារ​ទេសចរណ៍​មាន​274​សាខា​.​មគ្គុទេសក៍​ទេសចរ​ចំនួន​4457​នាក់​(​ស្រី​632​នាក់​) ៕11919113_516717345151886_3228603748309217575_n