សៀមរាប : នៅថ្ងៃទី២៧និង២៨ខែមេសាឆ្នាំ២០១៤ មន្ត្រីបរិស្ថាននុរក្សដែនជំរកសត្វព្រៃបឹងពែរសៀមរាបសហការជាមួយសហគមឃុំពង្រលើនឹងសមត្ថកិច្ចស្រុកជីក្រែងដឺកនាំបញ្ជាផ្ទាល់ពីលោកពៅ ជុំនាយកដែនជំរកសត្វព្រៃបឹងពែរសៀមរាបចុះបង្រា្កបបទល្មើសក្នុងព្រៃសហគមព្រៃធំ ឃុំពង្រលើស្រុកជីក្រែងខេត្តសៀមរាបដែលមានកំលាំងសរុប១៣នាក់ ។ ការចុះល្បាតកំលាំងយើងបានជួបប្រទះនិងជនល្មើសជាច្រើននាក់កំពុងកាប់ទន្ទ្រានព្រៃរានដីយកធ្វើកម្មសិទ្ធិក្នុងដែនព្រៃសហគមព្រៃធំឃុំពង្រលើ ក្នុងនោះកំលាំងសមត្ថកិច្ចយើងបានធ្វើការរឹបអូសយកបានសំភារះពីជនល្មើសមួយចំនួនធំដូចជា៖ គោយន្តកន្រៃ្តចំនួន៥គ្រឿង, ម៉ាស៊ីនត្រង់ស៊ីន័រ១គ្រឿងនឹងម៉ូតូ១គ្រឿងនិងម្ចាស់គោយន្តនកន្ត្រៃបានចំនួន៦នាក់ និងបក្សពួកមួយចំនួនទៀតផងដែរ ។
លុះដល់ព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០១៤នេះលោកពៅ ប៊ុនធឿនអភិបាលស្តីទីស្រុកជីក្រែង និង មន្ត្រី សមត្ថកិច្ចក្នុងស្រុកបានអញ្ជើញទៅចូលរួមដោះស្រាយករណីខាងលើនៅសាលារៀនភូមិចេក ឃុំពង្រលើដែលមានប្រជាពលរដ្ឋចូលរួមសរុប ២៤នាក់ក្នុងឪកាសនោះលោក ពៅ ប៊ុនធឿនបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និង ផ្សព្វផ្សាយអំពីច្បាប់ស្តីពីការគ្រប់គ្រង ការពារ ថែរក្សាព្រៃក្នុងដែនជំរកសត្វព្រៃបឹងពែរ និង ព្រៃសហគមដែលក្រសួងបរិស្ថានបាបបង្កើតឡើង ។
បន្ទាប់មកលោកពៅ ជុំនាយកដែនជំរកសត្វព្រៃបឹងពែរក៏បានឡើងផ្សព្វផ្សាយច្បាប់របស់ក្រសួងបរិស្ថាននិងរាយការអំពីផ្ទៃដីក្នុងដែនជំរកសត្វព្រៃបឹងពែរដែលមានព្រំប្រទល់ជាប់គ្នា៣ខេត្ត មានខេត្តសៀមរាប.ខេត្តព្រះវិហារ និង ខេត្តកំពង់ធំផ្ទៃដីសរុប ដែលក្រសួងប្រគល់ឲ្យមន្ត្រីបរិស្ថាននុរក្សនិងសហគមការពារ ទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទដែលចូលទៅកាប់បំផ្លាញព្រៃឈើ និង សត្វព្រៃក្នុងដែន។
ជាពិសេសក្រសួងមានច្បាប់ប្រគល់ឲ្យតាមតំបន់ពិន័យបទល្មើសជាអន្តរះកាលកំណត់តាមថ្នាក់នៃបទល្មើសផ្សេងៗ។បច្ចុប្បន្នជនដែលបានប្រព្រឹត្តបទល្មើសទាំំងអស់ខាងលើត្រូវបានអាជ្ញាធរស្រុកនិងសមត្ថកិច្ចដែលមានការពាក់ព័ន្ធកំពុងតែចំណាត់ការទៅតាមនិតិវិធី ៕ ( ដោយលោក.ព្រំ សុខា)