សៀមរាប៖បើតាមសង្កេតឃើញកំលាំងសមត្ថកិច្ចទាំងប៉ូលិសនិងកំលាំងកងរាជអាវុធហត្ថ
ខេត្តសៀមរាបបានដាក់កំលាំងពង្រាយកំលាំងនៅគ្រប់គោលដៅទាំងអស់ទាំងនៅតាមដងផ្លូវ
ជាតិផ្ដើម្បីធានាអោយបាននូវការការពារថែរក្សាសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់ល្អក្នុងខេត្តសៀមរាបជាពិសេសលើការការពារជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិព្រមទាំងប្រតិភូដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមេបញ្ជាការកងទ័ពអាកាសអាស៊ានលើកទី១២ដែលបានប្រារព្វឡើងនៅក្នុងសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប រយះពេលបីថ្ងៃចាប់ពីថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០១៥នេះ អោយកាន់តែមានសុវត្ថិភាពថ្វេរដងនោះ ។ ជាក់ស្តែងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តសៀមរាបបានខិតខំបំពេញនូវតួនាទីភារះកិច្ចស្នូលរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាអោយបាននូវ សុខ សុវត្ថិភាពល្អអោយកិច្ចប្រជុំខាងលើដំណើរការទៅប្រកបដោយភាពជោគជ័យផងដែរ ៕