មរតក​វប្បធម៌​ជាតិ​ខែ្មរ​ត្រូវបាន​គេ​មាក់ងាយ​យ៉ាងនេះ​មែន​ទេ​

0

​ខេត្តសៀមរាប៖​កាលពីរ​សៀ​ល​ថ្ងៃទី​០២​ខែកញ្ញា​ឆ្នាំ​២០១៥ ក្នុងពេលដែល​ភ្នាក់ងារ​សារព័ត៌មាន​យើង​បាន​ចុះទៅ​ផ្តឹ​តយ​ក រូបភាព​នៅ​រមណីយដ្ឋាន​ប្រាសាទអង្គរវត្ត​ដែលជា​ដួងព្រលឹង​ជាតិខ្មែរ ជាមួយ​គណៈប្រតិភូ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ត្រូវបាន​ក្រុម​ឆ្មាំ​ប្រាសាទDSC_0104​បានធ្វើ​ការរារាំង សួរ​នាំនូវ​លិខិតអនុញ្ញាត​ពី​អ្នកសារព័ត៌មាន​យើង តែ​ក្នុងនោះ​យើង បាន​ឆ្លើយ​ទៅ​រាល់​ការសួរនាំ​ផងដែរ ។
​តែ​ក្នុង​សកម្មភាព​នេះ​អ្នកសារព័ត៌មាន​យើង មិន​ចង្អៀតចង្អល់​នូវ​រាល់​ទង្វើរ​របស់​ឆ្មាំ​ប្រាសាទ​ប្រុស​ស្រី​នោះ ឡើយ ។​ក៏ប៉ុន្តែ​តាម​ការលើកឡើង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុងពេល​កន្លងមក បានធ្វើ​ការដាក់​នូ​វក​ម្លាំ​ង​ឆ្មាំ​ប្រាសាទ ជាច្រើន​នៅតាម​ប្រាសាទ​នៅក្នុង​តំបន់​អង្គរ ក្នុងការ​យាម​ឃ្លាំ​ម​មើល​ចំពោះ​ជនខិលខូច​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរ ជាតិ​ដែល​តែង​លួច​ថត​សកម្ម​អាក្រាត​នៅតាម​ប្រាសាទ​ក្នុងការ​បន្ទាបបន្ថោក​ពី​វប្បធម៌​ជាតិ​យើង ដែលជា​ភារកិច្ច​របស់ អស់លោក លោកស្រី​ជា​ឆ្មាំ​ប្រាសាទ​ទាំងនោះ ។
​តែ​គួ​ឲ្យ​ស​ង្វែ​ក​ចំពោះ​ប្រាសាទ​អង្គរ ដែលជា​ដួងព្រលឹង​ជាតិខ្មែរ​ត្រូវបាន​គេ​កំពុង​មាក់ងាយ​យ៉ាងខ្លាំង ដែលជា ទង្វើរ​របស់​មគ្គុទេសក៍​ទេសចរ និង អ្នក​ថតរូប​នៅក្នុង​តំបន់​អង្គរ​មួយចំនួន បាន​នាំ​ភ្ញៀវ​ទៅ​ថត​នៅ​មាត់​ស្រះ​ខាងជើង ដោយ​បានធ្វើ​កាយវិការ​យក​ម្រាមដៃ​ចាប់​នៅ​លើក​កំពូល​ប្រាសាទ ហើយ​កន្លងមក​ក៏មាន​មួយចំនួន​កែច្នៃ​ជា​រូបភាព ផ្សេងៗ​ផងដែរ ។ ទង្វើ​ដែល​ម​គ្គុ​ទេស​ក៏​ទេសចរ​និង​ជាង​ថតរូប​បាន​កំពុង​ធ្វើ​ទាំងនេះ ពួក​ឆ្មាំ​ប្រាសាទ​ទាំងនោះ​តើ​បាន សង្កេតឃើញ​ទេ​ហើយ​ដឹង​ភារកិច្ច​របស់ខ្លួន​ធ្វើ​អ្វីខ្លះ​ឬមួយ​ក៏​ធ្វើ​តែ​អ្នកសារព័ត៌មាន​ក្នុង​ក្របខណ្ឌ​របស់​រដ្ឋ ដែល​មិនបាន​ផ្តល់នូវ​ផលប្រយោជន៍​ដល់​ពួក​អំបូរ​ថ្នាក់ល្មូន​ទាំងនេះ ហើយក៏​គេ​តាម​ថតរូប​ភាព​អ្នកសារព័ត៌មាន​យើង តើ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទៅ​ឬក៏​អ្នកសារព័ត៌មាន​យើង​ទៅ​បំបែក​ឆ្នាំងបាយ​របស់​ពួកគេ ដែល​គេ​តែង​ទទួល​នូវ​លាប​សក្ការៈ​នោះ គ្រាន់តែ​ថត​យក​ព័ត៌មាន​បានជា​យើង​ខុស ។
​ក្នុងនាម​អ្នកសារព័ត៌មាន សុំ​សំណូមពរ​ផងដែរ​ចំពោះ​ឯកឧត្តម​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ទើបបាន ចូលកាន់​តំណែង​ក្តៅ​នេះ សូមជួយ​មើល​នូវ​រាល់​ទង្វើរ​របស់​ក្រុម​ឆ្មាំ​ប្រាសាទ នៅតាម​ប្រាសាទ​ក្នុង​តំបន់​អង្គរ​ផង តើ​អ្នក សារព័ត៌មាន​យើង​ទៅយក​ព័ត៌មាន​នៅក្នុង​តំបន់​អង្គរ តើ​យកទៅ​បម្រើ​ផលប្រយោជន៍​របស់​បុគ្គ​ល ឬ ក៏​ដើម្បី​សេដ្ឋកិច្ចជាតិ​ឬក៏​វិធា​ង​សនា​ដល់​សង្គមជាតិ​។ ក្នុងនាម​សារព័ត៌មាន​ក៏​សំណូមពរ​ដល់​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​មន្ទីរ​ទេសចរណ៍​ខេត្ត កម្លាំង​សមត្ថកិច្ច​ប្រចាំ​តំបន់​អង្គរ​សូម​ធ្វើការ​ពិនិត្យ​នូវ​រាល់​ទង្វើរ​ដែល​តែង​កើតឡើង​នៅក្នុង​តំបន់​អង្គរ ដើម្បី​ធ្វើការ​លុបបំបាត់​នូវ​បញ្ហា​ការ​មើលងាយមើលថោក​ដ​ល់​វប្បធម៌​ជាតិ​ពី​សំណាក់​ជន​មួយ​ក្តាប់​តូច ដែល​គិតពី​ផល ប្រយោជន៍​ផ្ទាល់ខ្លួន មិន​គិតពី​ដួងព្រលឹង​ជាតិ​ខ្លួន ឲ្យ​បរទេស​គេ​មើលងាយ​យ៉ាង​ណឹ​ង ៕DSC_0102 DSC_0103 DSC_0104