លោក​អភិបាលខេត្ត​ចុះ​ពិនិត្យ​អណ្តូង​លូរ​ដែលជា​អណ្តូង​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹ​ទ្ទ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​នៅ​ស្រុក​រលាប្អៀរ​

0

​ខេត្តកំពង់ឆ្នាំង​៖​លោក ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង រួម​ដំណើរ​ដោយ​លោក​ងិន​ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក​សោម​វឺ​ន​អភិបាលស្រុក​រលាប្អៀរ​លោក​និង​លោក​សូ គឹម​សាន សមា​ជិ​ក្រុមប្រឹក្សា​ស្រុក នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថៃ្ង​ទី​០៣ ខែកញ្ញា​ឆ្នាំ​២០១៥ បានS3360117​ចុះ​ពិនិត្យ​អណ្តូង​លូរ នៅ​ភូមិ​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​រលាប្អៀរ​។​
​ ​លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ​បានអោយដឹងថា​៖​នៅក្នុង​ឱកាស​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ​៨​មីនា ឆ្នាំ​១៩៩៦​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​បានផ្តល់​អណ្តូង​លូរ​ចំនួន​សរុប​២៦​អណ្តូង ដល់​ឃុំ ចំនួន​១៣​ឃុំ ដែល​ក្នុង​១​ឃុំៗ​ទទួលបាន​២​អណ្តូង ក្នុង​ឆ្នាំ​១៩៩៦​។​លោក​អភិបាលស្រុក​បាន​បន្តទៀត​ថា​៖​បច្ចុប្បន្ន​អណ្តូង​ទាំង​២៦​អណ្តូង​នេះ​បាន​អន់​គុណភាព​ចំនួន​១០​អណ្តូង​តែ​អាជ្ញាធរ​មូលដ្ឋាន​សហកា​រ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ជួសជុល​ជា​បន្តបន្ទាប់​នៅ​ប្រើប្រាស់​បាន​ធម្មតា​នៅឡើយ​ទេ​។​
​ ​ប្រសាសន៍​ក្នុងឱកាស​នោះ លោក ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​បាន​ពាំ​នា​ប្រសា​ស​
​ន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ស​ម្តេច​តែងតែ​នឹករលឹក ជួយ​ដោះស្រាយ​ការលំបាក​ជូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ដោយ​មិន​ប្រកាន់ពូជសាសន៍​និង​និន្នាការ​នយោបាយ​ឡើយ​។​
​ ​លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​លោក​អភិបាលស្រុក​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​ទឹក​អណ្តូង​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា លោក​សុំអោយ​ប្រជាពលរដ្ឋ​ត្រូវ​ជួយ​ថែរក្សា​ដើម្បី​បន្ត​ទុក្ខ​អោយ​កូនចៅ​ជំនាន់​ក្រោយ​បាន​ប្រើប្រាស់​បន្តទៅ​អនាគត​យូរអង្វែង​។​
​អាជ្ញាធរ​ដែនដី​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​រលាប្អៀរ សូម​គោរព​ជួន​ពរ​សម្តេច អគ្គម​
​ហា​សេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹត្តិ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សូម​ទទួលបាន​ជ័យជំនះ​ឈ្នះ​មារ​សត្រូវ​គ្រប់ទិសទី ដើម្បី​ដឹកនាំ​ប្រទេសជាតិ​ប្រកបដោយ​សុខសន្តិភាព សុខ​ដុ​ម្យ​រម​នា និង​ឆ្ពោះទៅកាន់​វ​ឌ្ឍ​ភាព សម្បូរ​សប្បាយ​រុងរឿង​ជា​រៀងរហូត​តទៅ​អនាគត​៕S3360124 S3360122