​គយ​ផ្លូវ​៥០​រង​ការរិះគន់​ពី​អ្នករត់​តាក់​សី​ុ​ដឹក​បន្លែ​ផ្លែឈើ​ថា​ពូកែ​ខាង​គៀប​យកលុយ​ពី​អ្នក​ដឹក​ផ្លែឈើ​យា​៉​ង​ចាស់ដៃ​ដោយ​គ្មាន​អនុគ្រោះ​

0

​ខេត្តបន្ទាយមានជ័យ​៖​អ្នករត់​តាក់ស៊ី ដឹក​បន្លែ ផ្លែឈើ ពី​តំបន់​ជាយដែន​កម្ពុជា ថៃ ក្រុង​ប៉ោយប៉ែត បាន​រៀបរាប់​ឲ្យ​ដឹងថា មួយរយៈ​ពេល​ថ្មីៗ​នេះ មាន​មន្ត្រី​គយ​របស់​សាខា​ខេត្តបន្ទាយមានជ័យ បានដាក់​ប៉ុស្តិ៍​នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ជិត​ផ្លូវ​៥០ ស្ថិត​ក្នុងភូមិ​កូនដំរីimage (1) សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បាន​គាបសង្កត់​យកលុយ​ពី​ក្រុម​អ្នករត់​តាក់ស៊ី​ដឹក​បន្លែ​ផ្លែឈើ​ទំនិញ​ផ្សេងៗ បន្តិចបន្តួច​មកពី​ប្រទេស​ថៃ តាម​ច្រក​ប៉ោយប៉ែត បន្ត​យកទៅ​ទី​រួម​ខេត្តបន្ទាយមានជ័យ តាមតែ​អំពើ​ចិត្ត​យ៉ាង​ចាស់ដៃ​ទៀតផង ។​នៅ​ចំណុច​ផ្លូវ​៥០​នោះ​មានការ​គ្រប់គ្រង​កូនចៅ​ជំនិតៗ របស់លោក​ថោង សុខាំ​ភូ ប្រធាន​គយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ដែល​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​គ្រប់គ្រង​នៅ​ទីនោះ បាន​ប្រើ​អំណាច​របស់ខ្លួន មក​គាបសង្កត់ ដល់​ក្រុម​អ្នករកស៊ី​តាម​រថយន្ត​ធំ និង​រថយន្ត​កា​ម៉ា​រី តូចៗ ដឹក​បន្លែ ផ្លែឈើ និង​ដឹកទំនិញ​បន្តិចបន្តួច តាមតែ​អំពើ​ចិត្ត​សូម្បីតែ​ឥ​វ៉ាន់​ទិញ​ផ្ញើ​បងប្អូន​ក៏​ចាប់​ឲ្យ​បង់​ព័ន្ធ​ដែរ​។​បើតាម​ការអះអាង ពី​ក្រុម​អ្នករត់​តាក់ស៊ី​បាន បង្ហើប​ឲ្យ​ដឹងថា ក្រុមមន្ត្រី​គយ​ខាងលើនេះ បាន​សហការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ មាន​សមត្ថកិច្ច ដាក់​ឲ្យ​ឈរ​យាម​ទាំងយប់ ទាំង​ថ្ងៃ គឺ​២៤​ម៉ោង​តែម្តង ឃាត់​រថយន្ត​តូចធំ ដែល​បើក​ឆ្លងកាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ឲ្យ​ឈប់​ចូល​បង់ពន្ធ​ឲ្យ​ទៅ​ពួកគេ តាម​ការកំណត់​ជា​កំហិត​តែម្តង ដោយ​ពុំមាន​រថយន្ត​ណាមួយ អាច​បើក​គេចផុត ពី​ក្រញាំដៃ​ពួកគេ​បានឡើយ ។ ចំពោះ​រថយន្ត​កា​ម៉ា​រី ដែល​ដឹក​បន្លែ ផ្លែឈើ​គយ​តម្រូវ​ឲ្យ​បង់លុយ ក្នុង​១​រថយន្ត​ប្រមាណ​១​ម៉ឺន​រៀល ទៅ​២​ម៉ឺន​រៀល អាច​រហូតដល់​៥​ម៉ឺន​រៀល តែ​ដោយឡែក ចំពោះ​រថយន្ត​ដឹកទំនិញ​គេចពន្ធ​ត្រូវ​បង់​តម្លៃ​ក្នុង​១​ខែ ត្រូវ​បង់​១០០​ដុល្លារ ទៅ​២០០​ដុល្លារ​។​គយ​បានកំណត់ ឲ្យ​ក្រុម​អ្នករត់​តាក់ស៊ី​តូចៗ​ម៉ាក​កា​មា​រី ទាំងនោះ ដឹក​បន្លែ ផ្លែឈើ​ចូល​សម្រាប់​បង់​ជា​ថវិការដ្ឋ ចំនួន​១​តោន​ម្តង​ជា​កំហិត ! ហើយ ត្រូវ​បង់​ក្បាល​រថយន្ត​១៥០​ដុល្លារ​ក្នុង​១​ខែ សម្រាប់​រថយន្ត​១​គ្រឿង​ថែម​ទៀតផង​។ អ្នករត់​តា​ក់សី​ុ​បាន​លើកឡើងថា​សព្វថ្ងៃនេះ​អ្នករក​សី​ុ​រត់ពន្ធ​បើ​និយាយ​អំពី​រថយន្ត​សេរី​ទំនើប​វិញ​មិន​ខ្វះ​ពី​១០០​គ្រឿង​ឡើយ​សុទ្ធតែ​របស់​មន្ត្រី​ធំៗ​និង​អ្នកមាន​លុយ​និង​មានអំណាច​បាន​លួច​ដឹកទំនិញ​គេចពន្ធ​ដឹកជញ្ជូន​ទាល់​ភ្លឺ​គ្រាន់​ចំណាយ​បង់លុយ​ឲ្យ​គយ​តាម​ទូរស័ព្ទ​ដាក់​ខែ​គឺ​បញ្ចប់រឿង​តែម្តង​ចំណែក​ពេល​ថ្ងៃ​គយ​តាម​ចាប់​អ្នករត់ពន្ធ​ដឹក​បន្លែ​ផ្លែឈើ​បន្តិច​ប​ន្ទួ​ច​យកមក​បង់ពន្ធ​យ៉ាង​ចាស់ដៃ​មិនអាច​ឲ្យ​រថយន្ត​ណា​គេច​ពី​កន្តាប់ដៃ​របស់​គយ​បានឡើយ​នេះ​ជា​រឿង​ការងារ​របស់​គយ​ដើម្បី​ប្រ​មួល​ពន្ធ​ជូន​រដ្ឋ​ឲ្យ​គ្រប់​ចំនួន​៕image image (1)