​នៅតែមាន​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ឆ្លងដែន​ខុសច្បាប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ

0

​បន្ទាយ​មាន​ជ័​យ៖ ទោះបីជា​ស្ថានភាព​សន្តិសុខ​នៅ​ប្រទេស​ថៃ មាន​ភាពវឹកវរ និង​មានការ​លេចលឺ​នៃ​ការបណ្តេញចេញ​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ យ៉ាងណាក៏ដោយ ក៏​នី​តែ​មានការ​ចំណាកស្រុក​ដោយ​ខុសច្បាប់​របស់​រដ្ឋ​ខ្មែរ ចូល​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ។unnamed (1)​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​០៣ កញ្ញា ២០១៥ ពលករ​ខ្មែរ​៣៣​នាក់ ដែល​សម្រុង​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូល​ទឹកដី​ថៃ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​កា​ពារ​ព្រំដែន​៨០៧ នៃ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភ្នំ​ប្រាក់ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ធ្វើការ​ឃាត់​អប់រំ​អោយ​ត្រឡប់​ទៅ​ស្រុក​វិញ ។
​ពលករ​ទាំង​៣៣​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​អោយ​ត្រឡប់​ទៅ​ស្រុក​វិញ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​១៣​នាក់ ដែល​ភាគច្រើន​មកពី​ខេត្ត កំពង់ធំ ស្វាយរៀង និង​អ្នកស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​តែម្តង ដោយ​ធ្វើដំណើរ​តាមរយៈ រថយន្ត​តូ​រី​ស និង​គោយន្ត​កន្ត្រៃ​ទៅដល់​ព្រំដែន មុនពេល​ឆ្លងដែន ។
​ពួកគាត់​ទាំង​៣៣​នាក់​ត្រូវបាន​នគរបាល​ធ្វើការ​អប់រំ ណែនាំ បី​ការធ្វើ​ចមណាកស្រុក​ដោយ​ប្រថុយប្រថាន តែង​ជួប​បញ្ហា​ជាច្រើន​កើតឡើង ដូចជា​ការចាញ់បោក​មេ​ខ្យល់ គ្មាន​ការងារ​ធ្វើ តម្រួត​ចាប់ខ្លួន និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត និង​ការធ្វើ​ទារុណកម្ម​ពី​សំណាក់​សមត្ថកិច្ច​ថៃ ។ ដោយបាន​ពន្យល់​អោយ​ពួកគាត់​បើ​មានបំណង​ចង់​ធ្វើការ​នៅ​ប្រទេស​ថៃ​ត​ត្រូវ​ទៅ​តាមរយៈ​ក្រុមហ៊ុន​ស្របច្បាប់ ។ ក្រោយ​ធ្វើការ​អប់រំ​ណែនាំ បានអោយ​ពួកគាត់​ធ្វើ​កិច្ចសន្យា មិន​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ហើយ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ៕unnamed unnamed (1)