ខេត្តបន្ទាយមានជ័យ៖ព្រឹកថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៥នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យលោកលេងវីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងក្រុមការងារបានចុះមកធ្វើការតាមដានការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។ពិធីបានចូលរួមស្តាប់ លោកសួនបវេអភិបាលរងខេត្តបន្ទាយមានជ័យ នគបាល ឃុំ សង្កាត់និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។លោកលេងវីបានមានប្រសាសន៍ថាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីឲដល់ប្រជាពលរដ្ឋនោះគឺដើម្បីធានាឲ្យប្រជាពលរដ្ឋអាយុ១៥ឆ្នាំឡើងធ្វើជាឯកសារមូលដ្ឋានបញ្ជាក់បុគ្គលម្នាក់ៗសម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍ស្របច្បាប់និងបំពេញកាតព្វកិច្ចនានាក្នុងសង្គមពិសេសក្នុងដំណើរការបោះឆ្នោតថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិជាដើម។លោកបានបន្តទៀតថាប្រជាពលរដ្ឋចាប់ពីអាយុ១៥ឡើងអាចទៅធ្វើអត្តសញ្ញាណប័ណ្ណនេះបានហើយអត្តសញ្ញាណប័ណ្ណនេះមាន៣ប្រភេទ១ប្រភេទទន់ដែលចុះហត្ថលេខាដោយលោកអភិបាលខេត្ត២សន្លឹករឹងចុះហត្ថលេខាដោយលោកអភិបាលខេត្ត ៣សន្លឹករឹងមានឈីមបន្ទះស្ពាន់តូចរាងការេ៉នៅផ្នែកខាងក្រោយ។លោកបានបន្តទៀថាខេត្តបន្ទាយមានជ័យការផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីធ្វើជូនដល់ប្រជាពលរដ្ឋបានចំនួន២០.១៣៧នាក់ស្មើនិង៧.៣២ភាគរយ។លោកបានបន្តទៀតថាបញ្ហាប្រឈមមានប្រជាពលរដ្ឋចំណាកស្រុកច្រើន ពុំមានឯកសារគ្រប់គ្រាន់តាមនិតិវិធី ខ្វះសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងលិខិតបទដ្ឋានផ្សេងៗខ្វះការយល់ដឹងអំពីសារះប្រយោជន៍អត្តសញ្ញាណប័ណ្ណ។លោកបានបញ្ជាក់ទៀតថាការងារទិសដៅបន្តនគបាលត្រូវចុះធ្វើការគ្រប់គ្រងប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន នៅតាមផ្ទះសំណាក់ ផ្ទះជួល រោងសិប្បកម្ម រោងចក្រជាដើមលោកក៏បានសុំនូមពរសុំឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ជួយបំផុសឲ្យប្រជាពលរដ្ឋទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានផុសផុលនិងគ្រប់ៗគ្នាព្រោះអត្តសញ្ញាណប័ណ្ណវាមានអត្ថប្រយោជន៍ណាស់សំរាប់ប្រជាពលរដ្ឋគ្រប់រូបដើម្បីយកទៅបំពេញបែបបទចូលធ្វើការផ្សេងៗច្រើនណាស់ហើយប្រជាពលរដ្ឋពេលដែលបានអត្តសញ្ញាណប័ណ្ណគំរូថ្មីហើយត្រូវចេះថែរក្សាឲ្យបានគង់វង់ផង៕