​កម្ពុជា​-​ឥណ្ឌា​ជម្រុញឱ្យមាន​ការហោះហើរ​ត្រង់​ដើម្បី​ពង្រឹង លើ​វិស័យ​ទេសចរណ៍​

0

​ភ្នំពេញ​៖ ដោ​យមាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​កម្ពុជា​-​ឥណ្ឌា ជម្រុញឱ្យមាន​ការ ហោះហើរ​ដោយផ្ទាល់​ពី​ឥណ្ឌា​មក​កម្ពុជា​នឹង​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ឥណ្ឌា ខណៈ​បច្ចុប្បន្ន​គេ​មើលឃើញថា​ចំនួន​អ្នក​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​។11938966_675637882567235_670962260_n​លោក​ទិ​ត្យ ចន្ថា​រដ្ឋ​លេខ​ធិ​ការ​ក្រសួងទេសចរណ៍​បាន​បញ្ចាក់​ក្រោយ​ជំ នួ​ប​សវនាការ​និង​សម្តែង​ការគួរសម​របស់ លោក ណា​វីន ស្រ៊ី​វ៉ា​ស្តា​វ៉ា (Mr Naveen Srivastava ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ប្រចាំ​កម្ពុជា ជាមួយ​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាល ពី​រសៀល​ថ្ងៃទី​២​ខែកញ្ញា​នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​។ លោក​បញ្ចា​ក់ថា ក្នុង​ដំណើរ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​បានកត់សម្គាល់​ឃើញថា កម្ពុជា​ជា​ប្រទេសមួយ​មានការ​រីកចំរើន មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វ​ស័​យ ។ លោក​ក៏បាន​បង្ហាញ​អំពី​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពី​កម្ពុជា​-​ឥណ្ឌា​ដែលមាន​តាំងពី​យូរយារ​មកហើយ មាន​វប្បធម៌ សាសនា ប្រពៃណី​និង​ការរស់នៅ​របស់​ប្រជាជន​ទាំងពីរ​ប្រហាក់ប្រហែលគ្នា ដែល​នេះ​បង្ហាញឱ្យឃើញ​ពី​សក្កដានុពល ដែល​អាច​ទាក់ទាញ​អ្នក​ទេសចរណ៍​ឥណ្ឌា​ឱ្យមក​ទស្សនា​កម្ពុជា​បាន​យ៉ាងច្រើន​នៅពេល​ខាងមុខ​។​
​លោក​ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មាន​ប្រសា​ស​ន៏​ថា ពលរដ្ឋ​កម្ពុជា​បាន​ទៅ​ទេសចរណ៍​នៅ​ឥណ្ឌា​មាន​ចំនួន​ច្រើន ជាពិសេស​ទេសចរណ៍​ដែល​ទាក់ទង​ទៅ​និង​សាសនា (​ពុទ្ធសាសនា​) ហើយក៏​មាន​អ្នក​ទេសចរណ៍​ឥណ្ឌា​មក​ទស្សនា​កម្ពុជា បើទោះបី​មិនទាន់មាន​ចំនួន​ច្រើន​ក៏ដោយ តែ​ក៏មាន​កំណើន​គួរឱ្យកត់សម្គាល់​ផងដែរ​។ លោក​បន្តថា​ឥណ្ឌា​មាន​ប្រជាជន​ជាង​១​ពាន់​២​រយ​លាន​នាក់ ក្នុងនោះ​មាន​អ្នកមាន​សេដ្ឋកិច្ច​ខ្ពង់ខ្ពស់​ជាច្រើន ដែលជា​សក្កដានុពល​ដែល​អាចធ្វើឱ្យ​កំណើន​ទេសចរណ៍​កម្ពុជា​មានការ​កើនឡើង​ខ្លាំង ក៏ប៉ុន្តែ​បច្ចុប្បន្ននេះ​ប្រទេស​ទាំងពីរ​មិនទាន់មាន​ការហោះហើរ​ត្រង់​ទៅកាន់​គ្នា​នៅឡើយ គឺ​មានតែ​ជើងហោះហើរ​តាមរយៈ​ប្រទេសជិតខាង​កម្ពុជា​តែប៉ុណ្ណោះ ។ ដូច្នេះ​សង្ឃឹមថា​តាមរយៈ​ឯកអគ្គរដ្ឋទូត​និង​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នាពេលនេះ នឹង​ខិតខំ​ទាំងអស់គ្នា​ក្នុងការ​ជម្រុញឱ្យមាន​ការហោះហើរ ផ្ទាល់​មកកាន់​កម្ពុជា​ក្នុងពេល​ខាងមុខនេះ​។
​ជាការ​ឆ្លើយតប​លោ​កឯ​កអគ្គរ​រដ្ឋទូត​សន្យាថា ខិតខំ​ប្រឹងប្រែង​រួមគ្នា​ជាមួយ​ក្រសួងទេសចរណ៍​កម្ពុជា​ដើម្បី​ជម្រុញឱ្យមាន​ការហោះហើរ​ផ្ទាល់​នេះ ដើម្បី​ពង្រីក​កិច្ចសហការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។​ទន្ទឹមគ្នា​នេះដែរ កម្ពុជា​-​ឥណ្ឌា ក៏បាន​ពិភាក្សាគ្នា អំពី​ការត្រៀម​លក្ខណៈសម្បត្តិ​សំខាន់​មួយ​ក្នុង​ខែកញ្ញា​នេះ​ដែល​នឹងមាន​ដំណើរ​ទស្សន កិច្ច​របស់​អនុ​ប្រធានាធិបតី​ឥណ្ឌា​មកកាន់​កម្ពុជា​ហើយ​ស្របគ្នា​នឹង​ដំណើរ​ទស្សន កិច្ច​នេះ ភាគី​ទាំង​ពីរបាន​ខិតខំ​ជម្រុញ​ថា ឱ្យមាន​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា លើ​វិស័យ ទេសចរណ៍​រវាង​កម្ពុ​ជា​-​ឥណ្ឌា​ផង​ដេរ​៕11938966_675637882567235_670962260_n