ផ្ទុះ​អាវុធ​ចំនួន​ប្រមាណ​ជា​៧​គ្រាប់​រវាង​សមត្ថកិច្ច​ល្បាត​ក្នុង​មូលដ្ឋាន​ជា​មួយ​ចោរ​ប្រដាប់អាវុធ​ម្នាក់​

 ​ភ្នំពេញ​៖ ហេតុការណ៍​ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយ​ដែល​បង្ក​ឡើង​រវា​ង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​មួយរូប បាញ់​តទល់​គ្នា​ជាមួយ​ចោរ​ប្រដាប់អាវុធ ម្នាក់​អស់​ចំនួន​៧​គ្រាប់ នៅ​ចំណុច​ផ្លូវ​៣១៥ កែង​ផ្លូវ​លេខ​៥១៦ ទល់មុខ​ផ្សារ​រាត្រី​ភូមិ​យើង ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក នៅវេលា​ម៉ោង

២២​និង​០០​នាទី​យប់​ថ្ងៃទី ២៨ មេសា ឆ្នាំ​២០១៤​។​
​    ​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្គេត​ឃើញ​សមត្ថកិច្ច​ដែល​យាមល្បាត ក្នុង​មូលដ្ឋាន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ជិះ​ដេញចោរ​ប្រដាប់​អាវុធ​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ស មិន​ចាំ​ស្លាក​លេខ ដេញ​តាម​ពី​ចំណុច​ផ្សារ​សូរិយា​ក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ ដេញ​រហូតមកដល់​ចំណុច​ផ្លូវ ៣១៥ ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំណុច​ផ្លូវ​កែង​ខាងលើ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដួល ខណៈ​ដួល​នោះ​ជនសង្ស័យ​បាន ដក​កាំភ្លើង​ចេញ​ពី​ចង្កេះ​ហើយ​បាញ់​ចំនួន​១​គ្រាប់​បាញ់​ទៅ​លើ​ប៉ូលិស​ព្រហ្មទណ្ឌ បណ្តាល​ឲ្យ​ប៉ូលិស​ខាងលើ​ដក​កាំភ្លើង​បាញ់​តទល់​គ្នា​អស់​ប្រមាណ​ជា​៦​គ្រាប់​ថែមទៀត ហើយ​ជនសង្ស័យ​បាន​ព្យាយាម​លើក​ម៉ូតូ​បើក​រត់​គេចខ្លួន​បាត់​ស្រមោល​សូន្យឈឹង៌ ហើយ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​រូប​នោះ​មិន​បាន​នូវ​បំភ្លឺ​អ្វី​នោះ​ទេ​គឺ​ក្រោយ​កើតហេតុ​ភ្លាមៗ​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ដូចគ្នា ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ជា​ខ្លាំង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ ។​
              ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​សួរនាំ​ព័ត៌មាន​បន្ថែម​អំពី​ការផ្ទុះ​អាវុធ​នេះ ហើយ​សមត្ថកិច្ច​ប្រមូលបាន​គ្រាប់​កន្ទុះ​ចំនួន​៧​គ្រាប់​ពី​កន្លែងកើតហេតុ​ផងដែរ​។​
​    ​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ដែល​មាន​ភារកិច្ច​ឈាម​កាម​ល្បាត​ក្នុង​មូលដ្ឋាន សូមមេត្តា​ពង្រឹង និង​ដាក់​កម្លាំង​ល្បាត​បន្ថែម​ឲ្យបាន​ច្រើន​ដើម្បី​ការពារ​សុ​វត្ថ​ភាព​ដល់​ប្រជាពលរដ្ឋ ព្រោះថា ករណី​បាញ់​បែបនេះ​ពុំ​សូវ​កើតមាន​ច្រើន​នោះ​ទេ​នៅក្នុង​រាជធានី​ភ្នំពេញ នេះ​សំណាង​ហើយ​ដែល​ការបាញ់​ត​គ្នា​រហូត​ទៅ​ដល់​៦ ៧​គ្រាប់​ខាងលើ​នេះ​មិន​បង្ក​ឲ្យ​មនុស្សណា​ម្នាក់​រងរបួស ដូច្នេះ​សូម​សមត្ថកិច្ច ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​មេត្តា​គិត​ឲ្យបាន​ខ្ពស់ដ​ល់​សុវត្ថភាព​ប្រជាជនមុ​ននឹង​ឈាន​ទៅ​ដល់​ការផ្ទុះអាវុ​ធអស់​ជាច្រើន​គ្រាប់​ដូចនេះ​៕​

01(1) 02(1) 03 04