​នគរបាល​ស្រុក​ពញាឮ​ចុះបង្ក្រាប​សង្វៀន​ជល់​មាន់​ចាប់បាន​ម៉ូតូ​៦​គ្រឿង​មាន់​ជល់​៤​ក្បាលមនុស្ស​រត់​អស់​

0

​ខេត្តកណ្តាល ៖ សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទំនប់​ធំ​និង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដែក ឆ្មក់​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​ខុសច្បាប់ ត្រង់ចំណុច​បរិវេន​ដីឡូត៍​មួយកន្លែង​ស្ថិតក្នុង​ភូមិ​បែក​ថ្លាង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ធ្វើការ​ដកហូត​បាន​ម៉ូតូ​៦​គ្រឿង និង​មាន់​ជល់​៤​ក្បាល កាលពី​វេលា​ម៉ោង​១៥ និង​១០​នាទី ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៤ ខណៈដែល​ក្រុម​អ្នកញៀន​ល្បែង​ជល់​មាន់​ខុសច្បាប់​ជាច្រើន​នាក់​រត់គេចខ្លួន​បាត់អស់ ។​ ​

មន្ត្រីនគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹងថា ម៉ូតូ​៦​គ្រឿង​ដែល​ត្រូវបានធ្វើ​ការដកហូត​នោះ​មាន​ម៉ាក​ហុងដា​គុប​ជ្រុង ធុន​សេ​៩០ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​កំពង់ចាម​១B-០២៣៨ ,​ម៉ូតូ​ម៉ាក​ស៊ី​រុស ពណ៌​ក្រហម​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ ,​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ធ​.៨៣៥០.​ភ​.​ព​.១ ,​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ,​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​កំបោរ គ្មាន​ស្លាក​លេខ និង​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង ធុន​សេ​៩០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខឃ​.៥០៩៩.​ភ​.​ព​.១ ។

ក្រៅពី​ធ្វើការ​ដកហូត​ម៉ូតូ​សមត្ថកិច្ច​ក៍​បានធ្វើការ​ដកហូត​វត្ថុតាង​មាន់​ជល់​ចំនួន​៤​ក្បាល និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ជល់​មាន់​មួយចំនួន​ផងដែរ ។​ ​ប្រ​ភ​ដដែល​បាន​បន្តថា បន្ទាប់ពី​មាន​ទទួលបាន​ព័ត៌មាន និង​ដឹង​ច្បាស់​ថា​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​បែក​ថ្លាង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ មាន​លួចលាក់​បើក​សង្វៀន​ជល់​មាន​ក្នុង​ទីតាំង​ដីឡូត៍​មួយកន្លែង​រួចមក លោក​អធិការនគរបាល​ស្រុក​បាន​ដឹកនាំ​កម្លាំង​នគរបាល សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទំនប់​ធំ​និង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដែក ឆ្មក់​ចូលទៅ​ធ្វើការ​បង្ក្រាប ។​

​ពេល​កម្លាំង​សមត្ថកិច្ច​នគរបាល​ចុះ​ទៅដល់​ក្រុម​អ្នកញៀន​ល្បែង​ជល់​មាន់​ខុសច្បាប់​បាននាំគ្នា​រត់​ប្រសេចប្រសាច​កាត់​តាម​វាលស្រែ​គេចខ្លួន​បាត់អស់ ទើប​សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​តែម​ធ្យោ​បាយ​ធ្វើដំណើរ និង​មាន់​ជល់​៤​ក្បាល​រួមជាមួយ​សម្ភារ​ជល់​មាន់​មួយចំនួន បញ្ជូន​តាម​រថយន្ត​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕image1 image