ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៥នគរបាលមួយក្រុមបានបើកយុទ្ធនាការចុះទៅអប់រំនិងធ្វើការណែនាំនៅតាមយានដ្ឋាន ជួសជុលរថយន្ត និងម៉ូតូនៅក្នុងស្រុកមង្គលបូរីនិងក្រុងសិរីសោភ័ណដើម្បីឲ្យម្ចាស់ ទីតាំងនីមួយៗ ត្រូវគោរព តាមបទដ្ឋាននិងបច្ចេកទេសលើការតម្លើងម៉ូតូនិងរថយន្តទាំងនោះ ជា សវាងកែច្នៃខុសលក្ខណ:បច្ចេកទេសដែលជាហេតុនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៏ហើយរំខានដល់អ្នកដទៃ។លោកសនគីមសួគ៍នាយការរិយាល័យចរាចរណ៍បានឲ្យដឹងថា យុទ្ធនាការខាងលើនេះបានធ្វើឡើងក្រោមការណែនាំរបស់ លោកឧត្តមសេនីយ៏ត្រី អាត់ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យក្នុងគោលបំណងពង្រឹងបញ្ហាច្បាប់ចរាចរណ៏ឲ្យបានល្អប្រសើរ លើការប្រើប្រាស់យានជំនិះនិងទោចក្រយានយន្តលើផ្លូវសាធារណ: ។លោកសួគ៍បញ្ជាក់ទៀតថាពេលចុះត្រួតពិនិត្យ នៅតាមយាន្តដ្ឋានទាំងនោះក្រុមការងារបានរកឃើញម៉ូតូមួយចំនួនត្រូវបានកែច្នៃបំពាក់បំពង់សីុមាំុងដែលនាំឲ្យលឺសំឡេងខ្លាំងៗ ក្រុមការងារ បានស្នើសុំឲ្យម្ចាស់ទីតាំង ដោះចេញ។ជាមួយគ្នានេះម៉ូតូដែលដាក់ភ្លើងឡាស៊ែក៏ត្រូវបាននគរបាល ស្នើឲ្យម្ចាស់ទីតាំងទាំងនោះ ដោះចេញផងដែរ ពីព្រោះ ពេលបើកទៅ ធ្វើឲ្យប៉ះពាល់ដល់ អ្នកដំណើរខ្លាំងណាស់។នគរបាល ចរាចរណ៏ ខេត្តបន្ទាយមានជ័យ សូមអំពាវនាវ ដល់ប្រជាពលតដ្ឋ ទាំងអស់ត្រូវចូលរួមគោរព ច្បាប់ចរាចរណ៏ របស់ប្រទេសជាតិ យ៉ាងមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីកាត់បន្ថយ អត្រាអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍នាពេលខាងមុខ៕