បាត់ដំបង៖បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលសាក្សីជាម្ចាស់ផ្ទះជួលបានឱ្យដឹងថា:បុរសដេកស្លាប់ខាងលើខ្លួនមិនដែលស្គាល់ឡើយទើបនិងមកជួលបន្ទប់ខែព្រឹកថ្ងៃទី០៤កញ្ញានេះដោយនាំស្រីមកជាមួយផងមិនដឹងថាជាប្រពន្ធរឺជាស្រីស្នេហ៏ទេ។ម្ចាស់ផ្ទះដដែលបន្ថថា:ស្ត្រីដែលបុរសនោះយកមកដេកក៏មិនដឹងចេញទៅពីពេលណាដែរ.ដោយខ្លនរវល់ធ្វើការងារផ្សេងៗក្នុងផ្ទះតែលឺបុរសរូបនោះដេកស្រមុកលឺសូរខ្លាំងៗលុះម៉ោង៥:៣០នាទីខ្លួនរុញទ្វារបើកមើលឃើញបុរសរូបនោះដេកខ្លួនននលគគស្រែកដាស់ក៏មិនងើបទើបដឹងថាស្លាប់តែម្តង។
មន្ត្រីនគរបាលបានឱ្យដឹងថា:ជនរងគ្រោះមានឈ្មោះទិត្យវណ្ណា.(ហៅទី)អាយុ៣០ឆ្នាំមុខរបរជាជាងមានទីលំនៅភូមិព្រែកព្រះស្តេចសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងនៅខណ:ម៉ោង៩យប់ពេលនេះសមត្ថកិច្ចកគំពុងធ្វើកោសល្យវិច្ច័យលើសាកសពមិនទាន់ដឹងថាស្លាប់ដោយសារមូលហេតុអ្វីច្បាស់លាស់ឡើយ។
សូមបញ្ជាក់ថា:ហេតុការណ៏បុរសដេកស្លាប់នេះនៅម៉ោង៥:៣០នាទីល្ងាចថ្ងៃទី០៤កញ្ញានេះនៅផ្ទះជួលក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។(ព័ត៏មានបឋមលំអិតពេលក្រោយ)។