ខេត្តកណ្តាល៖ បុរស២នាក់ស្លាប់បាត់ជីវិតភ្លាមៗនៅនិងកន្លែង ក្នុងហេតុការណ៌គ្រោះ
ថ្នាក់ចរាចរណ៌ រវាងម៉ូតូនិងរថយន្តហ៊ីយ៉ាន់បុកគ្នាកាលពីវេលាម៉ោង៩និង១០នាទីយប់
ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចចន្លោះបង្គោលគីឡូលេខ៤៦.៤៧ ស្ថិតក្នុងភូមិសំរោងក្អែ.ឃុំសំរោងធំ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល ។ ជនរងគ្រោះទាំង២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកសង់សេ១២៥ ស៊េរី
២០០៩ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ១AG.៦២៣៧ជិះឌុបគ្នា២នាក់បើកបរក្នុងទិស
ដៅពីភ្នំពេញ.អ្នកលឿង ។ ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៏សលាយទឹក
ភ្នំពេញMC.៥៧៣៤ បើកបរដោយឈ្មោះម៉ៃម៉ាប់ភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅ
ភូមិសំរោង.ឃុំជីផុច.ស្រុកមេសាង.ខេត្តព្រៃវែង បើកច្រាស់ទិសគ្នាអ្នកលឿង.ភ្នំពេញ។
រថយន្តបង្កបន្ទាប់ពីបុកម៉ូតូជនរងគ្រោះអូសប្រមាណជាង៦០ម៉ែត្ររួចបានព្យាយាមបើក
រត់គេចបានជាង២គីឡូដី ក៍ត្រូវបានប្រជាពលរដ្ធនិងកម្លាំងសមត្ថកិច្ចមានប៉ូលិស.ប៉េអឹមដេញតាមចាប់បាននៅមុខរោងចក្រជីផ្កាយប្រាំ ។
រហូតមកទល់ពេលនេះមិនមានក្រុមគ្រួសារណាមួយមកទទួលយកសពទៅធ្វើបុណ្យ
នោះទេ ។ ឥឡូវនេះសពត្រូវបានសមត្ថកិច្ចយកទៅកប់នៅក្នុងវត្តសំរោងក្អែរ រង់ចាំ
ក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕