សៀមរាមរាប៖កិច្ចប្រជុំបច្ចេកទេសលើកទី ១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ព្រះវិហារនាព្រឹកថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៥នេះធ្វើនៅសាលសន្និសីទអាជ្ញាធរអប្សារា ខេត្តសៀមរាប។ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការជាតិយូណេស្កូ និងឯកឧត្តម Hao Ping អនុរដ្ឋមន្ត្រីក្រសួងអប់រំនៃសាធារណៈរដ្ឋប្រជាមានិតចិន និងប្រធានសន្និសីទទូទៅរបស់អង្គការយូណេស្កូ
សហប្រធាន ឯកឧត្តម Du Yue អគ្គលេខាធិការគណៈកម្មាធិការជាតិ UNESCO ចិន និង ឯកឧត្តម Rakesh Tiwari អគ្គនាយកវិទ្យាស្ថានបុរាណវិទ្យាឥណ្ឌា
សមាជិក ICC-PV៖ ឯកឧត្តម លោកជំទាវ តំណាងមកពីប្រទេស ចិន ឥណ្ឌា បារាំង ជប៉ុន ថៃឡង់ដ៏ ប៊ែលហ្សិច សាធារណៈរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិច។
ដោយឡែកប្រទេសឥណ្ឌា និងប្រទេសថៃ ឯកអគ្គរដ្ឋទូត អញ្ជើញចូលរួមផ្ទាល់ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ២០០ នាក់។
សូមបញ្ជាក់ថាកាលពីថ្ងៃទី៣ ខែធ្នូ ២០១៤ កន្លងមក ICC-Preah Vihear បានបើកកិច្ចប្រជុំពេញអង្គលើកទី១របស់ខ្លួន ហើយបានសម្រេចផ្តល់ជាអនុសាសន៍ដូចខាងក្រោមៈលេខាធិការដ្ឋានអចិន្ត្រៃយ៍ ICC-PV ធ្វើការផ្សព្វផ្សាយអំពីគំរោងអទិភាពនៃការថែរក្សា និងការជួសជុលប្រាសាទព្រះវិហារ រួមជាមួយថវិកាសម្រាប់ប្រតិបត្តិ។
អាជ្ញាធរជាតិព្រះវិហារបញ្ចប់ឯកសារបច្ចេកទេសលម្អិតស្តីអំពីការថែរក្សា និងការជួសជុលគោបុរៈទី ៥ នៃប្រាសាទព្រះវិហារ លេខាធិការដ្ឋានអចិន្ត្រៃយ៍ ICC-PV និងអាជ្ញាធរជាតិព្រះវិហារ ធ្វើការរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី ១ នាឆ្នាំ ២០១៥។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការជាតិយូណេស្កូ នឹងធ្វើសន្និសីទ្ធកាសែតបញ្ជាក់ពីលទ្ធនៃកិច្ចប្រជុំកិច្ចប្រជុំបច្ចេកទេសលើកទី ១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ព្រះវិហារ នៅរសៀល ម៉ោង៥ និង៣០នាទី ក្រោយពីកិច្ចប្រជុំបានបញ្ចប់៕ ឧត្តម