ព្រះរាជអាជ្ញា​កំពង់ធំ​បញ្ជា​ឲ្យ​ឃាត់​រថយន្ត​២​គ្រឿង​ខណៈ​ធ្វើ​សកម្មភាព​ដឹកឈើ​គ្រញូង​តែ​ប៉េ​អ៊ឹម​សុំ​ដោះលែង

0

​កំពង់ធំៈ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ បញ្ជា​ឲ្យ​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ កំពង់ថ្ម​ចាប់​ឃាត់់​រថយន្ត​ចំនួន ២ គ្រឿង ខណៈពេលដែល​កំពុងតែ​ធ្វើ​សកម្មភាព ដឹកឈើ​គ្រញូង ឆ្លងកាត់​ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង ១១.៣០​នាទី​យប់ ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៥ ស្ថិតនៅ​ចំនុច​ភូមិ បន្ទាយ​ចាស់ ឃុំ ត្នោតជុំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដែល​ត្រូវបាន​គេ​ដឹងថា ម្ចាស់​រថយន្ត​ឈ្មោះ​លោក លីម ម៉េង​ឡាយ និង​លោក អ៊ូ ។​
​សកម្មភាព​ភាព ការដឹកជញ្ជូន​ឈើ​គ្រញូង​ដោយ​ខុសច្បាប់ ត្រូវបាន​ស្ងាត់​ព័ត៌មាន​មួយ​ដង្ហើមចង្រិត តែ​ការដឹកជញ្ជូន នៅតែ​សម្រុក​ដឹក​ដូច​ទឹកបាក់​ទំនប់ តែ​ពុំ​ត្រូវបាន​សមត្ថកិច្ច​មេព្រៃ​ខេត្តកំពង់ធំ ចាត់វិធានការ​បង្ក្រាប​នោះទេ ឃើញតែ បង្ក្រាប​កេ​ឡេ​ថង​ដឹកអុស នឹង​រថយន្ត​ដឹក​សិប្បកម្ម​សម្រេច​ហើយ នាំគ្នា​ចាប់​ឃាត់ឃាំង កេ​ឡេ​ថង​មិន​ព្រម​ដោះស្រាយ ឲ្យ​ប្រជាពលរដ្ឋ​នាំយកទៅ​ធ្វើស្រែ​ចំការ​ឡើយ ចំណែក​ឯក​រថយន្ត​ដឹកឈើ​ប្រណិត និង​ឈើ​គ្រញូង ដឹក​កក្រើក​ថ្នល់ មេព្រៃ​មិនដែល​ឃើញ​មេព្រៃ​ខេត្តកំពង់ធំ បង្ក្រាប​ឡើយ ឃើញតែ​សមត្ថកិច្ច​ស្ថាប័ន​ដ៏​ទៃ ចាប់​ហើយ​ប្រគល់​ឲ្យ​មេព្រៃ ។​
​ជាក់ស្តែង​រថយន្ត​ចំនួន​២​គ្រឿង ទី​១ ម៉ាក់​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-5721 ទី​២ រថយន្ត ម៉ាក់ ហាយ​ឡែ​ន​ឌឺ ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2A- 6949 បាន​ដឹកឈើ​ចេញពី​ភូមិ​ឈើទាល​គង ឃុំ ឈើទាល គង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តកំពង់ធំ ត្រូវបាន​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បញ្ជា​ឲ្យ សមត្ថកិច្ច​ចាប់​ឃាត់​រថយន្ត ដឹក​បទល្មើស​នាំចូល​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ។​
​យោងតាម​ប្រភព​ពត៌មាន ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា ក្រោយពី​ចាប់​រថយន្ត​ទាំង​២​គ្រឿង គឺជា​កម្ម​សិទ្ធ​របស់លោក លីម ម៉េង​ឡាយ និង​លោក អ៊ូ រស់នៅ​ភូមិ ចែ​ជ័យ ឃុំ អូ​ស្វាយ ស្រុក​កំពង់​សៀមរាប ខេត្តកំពង់ចាម លោក យូ រតនា ហៅ​ប៉ុច ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បានខ​ល​មកសុំ​ឲ្យ​មេព្រៃ​កំពង់ថ្ម ធ្វើការ​ដោះលែង​រថយន្ត​ដឹកឈើ​គ្រញូង ដោយ​មិនដឹងថា​អាង​អី​ទេ ក្រោយមក​លោក ជន់ ហាក់ ជា​មន្ត្រី​កងរាជអាវុធហត្ថ​នៅ​ជាមួយ​មេព្រៃ បានមក​ដល់ទី​តាំង​ចាប់​ឈើ​គ្រញូង ហើយ​បាន​លើក​ឈើ​គ្រញូង ដាក់​ឃ្លោ​ប​ឡាន ហើយ​បើក​ចេញទៅ​បាត់ ចំណែក​ឈើ​ទាំងអស់​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង រថយន្ត​បា​ឡែ​ន ១៦៧​ដុំ ស្មើរ​១,១២៧ រថយន្ត​ហាយ​ឡែ​ន​ឌឺ មាន​ឈើ​១៥២​ដុំ​ស្មើរ​នឹង ០,៩៦៦​ សរុប​ស្មើរ​និង ២, ០៩៣០​ម៉ែត្រគូប ដោយសារតែ ឈើ​គ្រញូង​ឥឡូវ​មាន​តំលៃ​ដូច​មាស នៅពេលដែល សមត្ថកិច្ច​ចាប់បាន​ម្តងៗ បើសិន​ឈើ ៣​ម៉ែត្រគូប ទុក​តែមួយ​យប់​ឈើ​នឹងត្រូវ​បាន​ស្រក​គីឡូ​នៅត្រឹមតែ ១​ម៉ែត្រគូប ប៉ុណ្ណោះ​។
​សូមបញ្ជាក់​ផងដែរ​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​គ្រញូង នាពេល​បច្ចុប្បន្ន គឺ​សុទ្ធតែជា​សមត្ថកិច្ច​ជា​អ្នក​រត់ការ មើលផ្លូវ និង​ប្រដេញ​រថយន្ត​ធ្វើ​សកម្មភាព​គគ្រឹកគគ្រេង ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ យ៉ាំ ប៊ុន​ណ្ណា ហៅ ចិន កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ និង ប៉ូ​លិ​សេដ្ឋកិច្ច​ខេត្តកំពង់ធំ និង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ដែលមាន​អាជីព​អ្នក​រត់ការ មើលផ្លូវ​ថែមទាំង​ត្រូវរ៉ូវ​គ្នា​ជា​ប្រ​ព័​ន្ឋ តាំងពី​ក្រោម​ដល់​លើ​ទើប​ការបង្ក្រាប​បទល្មើស​ឈើ​គ្រញូង និង​ឈើប្រណិត​ផ្សេងៗ​ក្លាយ​សកម្មភាព​ដូច​ពស់​បាក់រទេះ ។​ ​ ​ដោយ ប៊ុន រដ្ឋា

41 4 3 2 1