និវត្តន៍ជនមន្ទីរសង្គមកិច្ចខេត្តម្នាក់ទទួលអំណោយពីលោកជំទាវតំណាងរាស្រ្តនិងថ្នាក់ដឹកនាំ មន្ទីរនានាក្នុងខេត្តកំពង់ឆ្នាំង

0

ខេត្តកំពង់ឆ្នាំង៖លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវប៉ាល់ យឿន អភិបាលរងខេត្ត លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត និងលោក លោកស្រីប្រធានអនុប្រធានមន្ទី រមួយចំនួនទៀត នៅព្រឹកថៃ្ងទី០៨ ខែកញ្ញា ឆ្នាំ២០១៥11953174_125734964442326_5227004865908646632_n បានចុះសាកសួសុខទុក្ខនិងនាំយកអំណោយនិងថវិកាជូយឧបត្ថម្ភលោក ទិព សុវណ្ណ អាយុ៧៦ឆ្នាំ មានជំងឺលើសឈាម មានទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ លោក ចក់ កែវចំរើន ប្រធានការិយាល័យ ប.ជ នៃមន្ទីរសង្គមកិច្ចខេត្ត បានអោយដឹងថា៖អំណោ យជួយឧបត្ថម្ភលោក ទិព សុវណ្ណ រួមមាន អង្ករ៥០គីឡូ ,សារុ២,ថវិកាចំនួន៣៥ម៉ឺនរៀល និងគ្រឿងឧប ភោគបរិភោគមួយចំនួនទៀត។ លោកបានបញ្ជាក់ថាអំណោយទាំងនេះជារបស់លោកជំទាវ កែ ច័ន្ទមុនី,លោកជំទាវ ប៉ាល់ យឿន ,លោក ថោង ចំរើន និងសហការី, លោក ឈុំ ចាន់សុខ និងសហការីមន្ទីរកិច្ចការនារី និងលោក ពៅ ស៊ីថា និងសហការីមន្ទីរការងារខេត្តកំពង់ឆ្នាំង។ នៅក្នុងឱកាសនោះលោកជំទាវ កែ ច័ន្ទមុនីណ អ្នកតំណាងរាស្រ្តខេត្តកំពង់ឆ្នាំង បានមានប្រសា សន៍ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា,សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនិង សម្តេចកិតិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ11988751_125735037775652_7944470323025924900_nក្រហមកម្ពុជា ដែល កន្លងមកសម្តេចតែងតែគិតគូរជានិច្ចនូវការលំបាកដល់ប្រជាជគ្រប់រូប ជាពិសេសមន្រ្តីចូលនិវត្តន៍ដែលបានបំពេញការងារដើម្បីបំរើប្រទេសជាតិកន្លងមក។ លោកជំទាវបានបន្តទៀតថា៖ទោះបីអំណោយនិងថវិកានេះវាមិនគ្រប់តម្រូវការក៏ដោយតែក៏បានជួយសំរួលនូវកាលំបាកបានរយៈផងដែរ។ លោកជំទាវក៏បានផ្តាំផ្ញើសុំអោយលោកទិព សុវណ្ណ ខិតខំថែ ទាំសុខភាពអោយបានល្អ ធ្វើអ្វីៗកុំអោយលើសពីកំលាំងខ្លួនកុំអោយសុខភាពកាន់តែទ្រុឌទ្រោមទៀត។ លោក ទិព សុវណ្ណ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់សម្តេចពញាចក្រីហេងសំរិន,សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិតិ្តព្រឹទ្ធប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា,លោកជំទាវ កែ ច័ន្ទមុនី និងថ្នាក់នាំដែលបានចូលរួមក្នុងពេលនេះ និងសូមអោយសម្តេចលោកជំទាវនិងលោកលោកស្រី មានសុខភាពល្អ ឈ្នះអស់មាសត្រូវគ្រប់ទិសទីនិងទទួលបានជោគជ័យគ្រប់ភារកិច្ចដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ជួយជនរងគ្រោះប្រជាពលរដ្ឋបន្តទៀត៕11999031_125735007775655_8781222878999628272_n 11953174_125734964442326_5227004865908646632_n