ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ជាអ្នកចែកចាយគ្រឿងញៀនត្រូវបានកំលាំងនគបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនពេលដែលកំពុងធ្វើការល្បាតនៅតាមផ្លូវ។ការចាប់ឃាត់ខ្លួនជនសង្ស័យចែកគ្រឿងញៀននៅម៉ោង១១យប់រំលងអាធ្រាត្រថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៥នៅចំណុច
ផ្លូវលំ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងដកហូតវត្ថុតាងបានថ្នាំមេតំហ្វេតាមីុនចំនួន៩០គ្រាប់។លោកឧត្តមសេនីយ៍ត្រីអាត់ខែមស្នងការនគបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាជនសង្ស័យដែលត្រូវនគរបាលចាប់ខ្លួនមានឈ្មោះ ឆាងរិទ្ធីប្រុសអាយុ២៨ឆ្នាំស្នាក់នៅបន្ទប់បណ្តោះអាសន្ននៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោក ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះឆាងរិទ្ធីនេះជាមុខសញ្ញាជួញដូរគ្រឿងញៀននៅក្នុងប៉ោយប៉ែតនេះ។លោកដេតបាននិយាយបន្តទៀតថានៅយប់ថ្ងៃទី៦នោះកំលាំងនគបាលក្រុងប៉ោយប៉ែតមួយក្រុមបានចុះល្បាតរហូតដល់យប់ជ្រៅក៏ប្រទះឃើញជនសង្ស័យដើរចុះឡើងនៅមុខផ្ទះហើយពេលឃើញនគបាលហាក់ដូចជាមានការភ័យខ្លាចពេលនោះនគបាលចុះធ្វើការសាកសួរហើយនៅជិតនោះមានកាបូបមួយដាក់ចោលនៅជិតគំនសំរាមពេលដែលនគបាលឆែកនៅក្នុងកាបូបនោះស្រាប់តែប្រទះឃើញថ្នាំមេតំហ្វេតាមីុន៩កញ្ចប់តូចស្មើនិង៩០គ្រាប់។ក្រោយពេលឃាត់ខ្លួនជនសង្ស័យរួចក៏បញ្ជូនមកស្នងការ។នៅមុខនគបាលជនសង្ស័យបានឆ្លើយសារភាពថាខ្លួនគេទើបមកពីភ្នំពេញបាន១តែប៉ណ្ណោះហើយបែកគំនិតចេញរកសីុគ្រឿងញៀននេះត្រូវនគបាលក្រុងប៉ោយប៉ែតចាប់បានតែម្តង។ជនសង្ស័យត្រូវនគបាលកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕


































