​ប្រតិបត្តិ​ការណ៍​បាញ់ថ្នាំ​សម្លាប់​មេរោគ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ

0

សៀមរាប ៖ មកទល់នឹង​ថ្ងៃទី​០៥ ខែកញ្ញា​នេះ ក្រុមការងារ​ជំនាញ ក្រោម​ការផ្តល់​កិច្ចសហការ​ពី​សំណាក់ នាយកដ្ឋាន​ផលិតកម្ម បសុព្យាបាល នៃ​ក្រសួងកសិកម្ម រួមទាំង​សកម្មភាព​របស់​ក្រុម​ភ្នាក់ងារ​ពេទ្យសត្វ​ប្រចាំ​ភូមិ​ផងដែរ បាន​នឹង​កំពុង​ប្រតិបត្តិការ វិធាន​ជីវៈ​សុវត្ថិភាព ទប់AA395501.MXF.Still001ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ ។​
លោក បាន​ឲ្យ​ដឹងថា ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ បាន​ផ្ទុះឡើង​នៅ​ស្រុក​សូទ្រនិគម និង​នៅ​ស្រុក​ជីក្រែង កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៥ ហើយ​រឿងនេះ ត្រូវបាន​បញ្ជូន​របាយ​ការណ៍​ទៅដល់​នាយកដ្ឋាន​ជំនាញ នា​ថ្ងៃទី​១៥ ខែសីហា បន្ទាប់ពីនោះ​នាយកដ្ឋាន​ផលិតកម្ម បសុព្យាបាល បាន​ចាត់​បញ្ជូន​កម្លាំង​អន្តរាគមន៍​ចំនួន​២​ក្រុម​មកកាន់​ខេត្តសៀមរាប ក្រុមទី​១ គឺ​ក្រុម​ស្រាវជ្រាវ​វត្ថុ​វិភាគ និង​ក្រុម​ប្រតិបត្តិ​ការព្យាបាល ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​នេះ ។ ការស្រាវជ្រាវ​រកឃើញ ២៣ សំណាក​វិភាគឈាម ដោយ​កំណត់​ច្បាស់​ថា ជម្ងឺ​ជ្រូក​ទាំងនោះ គឺជា​ប្រភេទ​ជម្ងឺឆ្លង​ដោយ​វ៉ី​រ៉ុ​ស ឈ្មោះថា ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ ។ ជម្ងឺ​នេះ មិន​រាលដាល ចម្លង​មក​មនុស្ស ដូច​ជម្ងឺ​គ្រុនផ្តាសាយ​បក្សី​នោះឡើយ ។ ជាមួយគ្នា​នោះ លោក​បាន​ឲ្យ​ដឹងថា ជាមួយនឹង​ការផ្ទុះ​ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ​នេះ មាន​ជ្រូក​ប្រមាណ​ជា ១០០០​ក្បាល ត្រូវបាន​ស្លាប់ ។ ចំណែកឯ​ជ្រូក​ឈឺ​ចំនួន ២៦៦៦​ក្បាល ត្រូវ​ទទួល​ការព្យាបាល​បាន​ចំនួន ២០៤៩​ក្បាល​ហើយ ។ ប្រភេទ​នៃ​ជម្ងឺ​នេះ វា​រាតត្បាត​ទៅលើ​មេ​ជ្រូក និង​កូនជ្រូក​ប៉ុណ្ណោះ ។ ការចិញ្ចឹម​ជ្រូក​សាច់​ធំៗ ភាគតិច​ណាស់ ដែល​អាច​ឆ្លង​ជម្ងឺ​នេះ ។
លោក ព្រហ្ម វ៉ិ​ច បានបញ្ជាក់​បន្ថែមថា ចាប់​តាំ​ពីថ្ងៃ​ផ្ទុះឡើង​នៃ​ជម្ងឺ​នេះ ! ក្រុម​ប្រតិបត្តិការ ក្រៅពី​ការជួយ​ព្យាបាល​សង្គ្រោះ គឺ​ត្រូវបាន​យកចិត្តទុកដាក់​លើ​ការងារ​ទប់​ស្តា​ត់នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ​នេះ ។ ស្រុក​ចំនួន​៣ គឺ​ស្រុក​ស្វាយ​លើ ស្រុក​បន្ទាយស្រី និង​ស្រុក​ប្រាសាទបាគង ដែល​នៅ​ជុំវិញ​តំបន់​ផ្ទុះ​ជម្ងឺ​នោះ ត្រូវ​បានទទួល​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​តាម​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក និង​តាម​ផ្ទះ​ប្រជាជន​ដែលមាន​ចិញ្ចឹម​ជ្រូក ។ ដោយឡែក​នៅមាន​ក្រុម​ពិសេស​ផ្សេងទៀត មាន​ភារកិច្ច​តាមដាន​ការដឹកជញ្ជូន​ជ្រូក​តាម​ដងផ្លូវ​នានា រួម​ជាមួយនឹង​ការអប់រំ ស្តីអំពី​វិធាន​ជីវៈ​សុវត្ថិភាព ផងដែរ ។
លោក ព្រហ្ម វ៉ិ​ច បាន​ឲ្យ​ដឹង​បន្ថែមថា នៅ​ខេត្តសៀមរាប ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ​នេះ បាន​ផ្ទុះឡើង​ម្តង​រួចមកហើយ កាល​ក្នុងអំឡុង​ឆ្នាំ​២០០៩ ដូច្នេះ​វា​មិនមែនជា​រឿង​ថ្មី​នោះទេ ហើយ​គេ​សង្ស័យថា ការផ្ទុះ​ឡើង​នៃ​ជម្ងឺ​នេះ​ជា​លើក​ទី​២​នៅ​ខេត្តសៀមរាប គឺ​តាមរយៈ​នៃ​ការធ្វើ​ចរាចរណ៍​ទិញ​ជ្រូក​ដោយ​ឈ្មួញ​មកពី​ខេត្ត​ក្រៅ ។​
បើទោះជា​យ៉ាងណា លោក ព្រហ្ម វ៉ិ​ច បាន​ផ្ញើ​សារ​ទៅកាន់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ថា ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ ពុំ​ចម្លង​មេរោគ​ទៅ​មនុស្ស​ទេ ។ លោក​បាន​បន្តថា នៅក្នុង​ស្ថានភាព​នេះ មាន​អ្នក​ចិញ្ចឹម​ជ្រូក​មួយចំនួន បាន​បង្ខំចិត្ត​លក់​ជ្រូក​របស់ខ្លួន​ក្នុង​តម្លៃថោកៗ ដោយ​ខ្លាច​ការឆ្លង​នៃ​ជម្ងឺ​នេះ ។ លោក ព្រហ្ម វ៉ិ​ច បាន​អំពាវ​សូម​ឲ្យ​បងប្អូន​អ្នក​ចិញ្ចឹម​ជ្រូក​ទាំងអស់ កុំ​មានការ​ព្រួយបារម្ភ ឬ ចាញ់​ឧបាយកល​ឈ្មួញកណ្តាល ពីព្រោះ​ក្រុម​ជំនាញ​គ្រប់គ្រង​ស្ថានភាព​នេះ​បាន​ហើយ ហើយ​សូម​ឲ្យ​បងប្អូន​ប្រើប្រាស់ អនុវត្ត​វិធាន​ជីវៈ​សុ​វត្ថ​ភាព​ឲ្យ​បានល្អ ក្រុម​ជំនាញ​មិនទាន់​បញ្ចប់​ប្រតិបត្តិការ​របស់ខ្លួន​នៅឡើយ​ទេ គឺ​នៅ​បន្ត​ប្រតិបត្តិការ​នេះ រហូតដល់​ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ នៅ​ស្រុក​ជីក្រែង និង​ស្រុក​សូទ្រនិគម សាបរលាប​ទៅវិញ​ជា​ស្ថាពរ ដោយឡែក​អ្នក​ចិញ្ចឹម​ជ្រូក​នៅក្នុង​សង្កាត់​សៀមរាប ក្រុង​និង​សៀមរាប សំដែង​ការព្រួយបារម្ភ​ចំពោះ​ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ​នេះ​ផងដែរ ដោយ​សុំ​ឲោ​ក្រុមការងារ​ជំនាញ​ចុះ​អនុវត្ត​ដល់​កន្លែង​ពួកគាត់​ផង​៕AA402101.MXF.Still001 AA401601.MXF.Still001 AA395801.MXF.Still001 ខេង ឧ​ត្ត​ម