ខេត្តព្រះសីហនុ៖នៅចំពោះមុខមន្រ្តីថ្នាក់ដឹកនាំអ្នកមុខអ្នកការសំខាន់ ជាពិសេសមន្រ្តីថ្នាក់នាំខេត្ត ព្រះសីហនុ ក្នុងឧកាសប្រកាស់តែងតាំង លោក យន្ត មីន អតីតនាយទាហានសិករងខេត្តកោះកុងឡើង ជាអភិបាលនែគណៈអភិបាលខេត្តព្រះសីហនុ ជំនូសលោក ឈិត សុខុន ដែល
ចូលនិវត្តន៍ នាព្រឹកថ្ងៃទី ០៧ខែកញ្ញាឆ្នាំ២០១៥ នៅក្នុងសាលប្រជុំសាលាខេត្តព្រះសីហនុ សម្តេចក្រឡាហោម សខេង ឧប្បនា យករដ្ឋមន្រ្តីរ រដ្ឋមន្រ្តីក្រសូងមហាផ្ទៃ បានមានប្រសាសន៍ធ្វើការព្រមានត្រង់ៗចំពោះអ្នកដែលពាក់ពន្ធ័ រំលោភបំពានយកដីបឹងព្រែកទប់(បឹងស្តុបទឹកស្អាត)និងដីតំបន់អនុក្រិត្យជំរាលក្បាលឆាយ ដែលជា តំបន់ផ្គត់ផ្គង់ទឹកស្អាតសំរាប់ប្រជាពលរដ្ឋ ក្រុង ខេត្តព្រះសីហនុប្រើប្រាស់។ដោយបញ្ហារនេះ សម្តេច បាន មានប្រសា សន៍ បញ្ជាក់ថាតំបន់ទាំងពីរខាងលើនេះរាជរដ្ឋាភិបាលប្រកាន់ជំហរដាច់ខាតរក្សា ការពារមិន អនុញាត្តបុគ្គលណាម្នាក់រំលោភបំពានយកធ្វើជាកម្មសិទ្ធិឯកជនបាននោះឡើយ។ ជាមួយ គ្នានេះ សម្តេច ក្រឡាហាមក៍បានរំលិក ផងដែរថា ដីតំបន់ក្បាលឆាយនេះកន្លង លោកស្បាង សារ៉ា ត់អតីតអភិបាលខេត្តព្រះសីហនុក៍ធ្លាប់យកដីតំបន់ក្បាលឆាយទំហំ១៨ហិកតា ឲ្យសម្តេចដែរប៉ុន្តរ សម្តេចមិនអាចទទូលយកបានទេដោយតែដីនេះជាដី របស់រដ្ឋ ដូចនេះគួររក្សាទុកជាសម្បត្តិរដ្ឋ។
.ក្រៅពីរធ្វើការព្រមានចំពោះអ្នកដែលពាក់ពន្ធ័និងដីបឹងព្រែកទប់រូមនិងដីតំបន់ក្បាលឆាយ សម្តេចក្រឡាហោម ក៍បានធ្វើការក្រើនរំលិកផងដែរចំពោះសា្ថបណ្ណ័ អង្គភាពពាក់ពន្ធ័ដែលមាន តូនាទីគ្រប់ គ្រង សន្តិសុខ លំហរសមុទ្រផងដែរដោយផ្តោតសំខាន់ទៅលើសកម្មភាពបទ
ល្មើសផ្សេង ដែល អាចកើត មាន នៅ លើ ផ្ទៃសមុទ្រ ដូចជាបទល្មើសនេសាទ ឬអំពើរត់ពន្ធខុសច្បាប់ជាដើម។ ហើយជុំវិញនេះសម្តេចបានមានប្រសាសន៍សង្កត់ធ្ងន់ថាការគ្រប់គ្រងសន្តិសុខលំហរសមុទ្រត្រូវប្រកាន់ភ្ជាប់ការអនុវត្តន៍ច្បាប់ក្នុងគោលដៅរក្សាការពារផលប្រយោជន៍ជាតិ ចៀសវាងមានការអនុញាត្តឲ្យមាន ការនេសាទ ខុសច្បាប់ដែលបង្ករផលប៉ះពាល់ធន់ធានធម្មជាតិក្នុងសមុទ្រ ហើយបញ្ហារល្មើសបើសិនជា រកឃើញ អ្នកដែលពាក់ពន្ធ័ សម្តេចក្រឡាហោមបានបានបញ្ជាក់ថា មិនឲ្យរូចខ្លូននោះទេ។.អ្វីដែលសម្តេច ក្រឡាហោម សខេង បានលើកឡើងខាងលើនេះ មន្រ្តីរាជការ ជាច្រើន រូមនិង ប្រជាពលរដ្ឋបាន ខាងលើសម្តែងការគាំទ្រយ៉ាងពេញទំហឹងពីព្រោះថា មនុស្សដែលពាក់ពន្ធ័និង បទល្មើស ដូចបានរៀបរាប់ខាងលើដូចជា តំបន់បឹងព្រែកទប់ក៍ដូចជាតំបន់ក្បាលឆាយ មានចំនូន ប្រមាណ មួយក្តាប់តូចតែប៉ុណ្ណុះ ដូចនេះបើសម្តេច ក្រឡាហោ ចងជ្រាបច្បាស់គួរណាស់បញ្ជូនក្រុមម ន្រ្តីអធិការកិច្ចចុះមកពិនិត្យជាក់ស្តែងនិងធ្វើការស្រាវជ្រាវបន្តិចទៅនោះនិងបានដឹងហើយ៕




































