ពោធិ៍សាត់៖ រថយន្តក្រុងមួយគ្រឿងរបស់ក្រុមហ៊ុនហុងលី ពណ៍សពាក់ស្លាក់លេខភ្នំពេញ3A -43-59បានបើកបុកម៉ូតូពីសេ125ព័ណ៍ខ្មៅពាក់ស្លាកលេខពោធិ៍សាត់1A. 55-10 ដែលសណ្ដោងរឺម៉កដឹរកត្រី ចំពីក្រោយ បណ្ដាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់ម្នាក់ហើយរថយន្តបង្ករនោះបានធ្លាក់ចេញផ្លូវប្រាស់ចូលប្រឡាយទៅខាងស្ដាំដៃដេកទីនោះតែម្ដង ដោយអ្នកបើកនិងអ្នកជិះរួមដំណើរលើរថយន្តនោះពុំមានគ្រោះថ្នាក់ឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ចន្លោះបង្គោលគីឡូម់ែត្រលេខ១៥៧-១៥៨ទល់មុខក្រុមហ៊ុនថៃអ៊ីស៊ីក្នុងភួមិទទឹង ឃុំអន្លងត្នោ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ហេង វាសនា ជាសាក្សីបានឃើញឧប្បហេតុនេះនិយាយថា៖ មុនពេលម៉ោងកើតហេតុនោះបុរសរងគ្រោះ បានបើកម៉ូតូសេ១២៥មួយគ្រឿងមានសណ្ដោងរឺម៉កពីក្រោយចូលទៅទិញត្រីប្រា នៅស្រះចិញ្ចឹមត្រី ឈ្មោះថាក្អែកសមួយកន្លែងទីតាំងហេតុការណ៍ខាងលើ។ ចាប់ត្រីរូចហើយក៍បានដឆកត្រីមកលក់នៅផ្សាក្រក្រគរ ខណៈ បើកម៉ូតូសណ្ដោងរឺម៉កឆ្លងចូលផ្លូវអទិភាព ចរាចរណ៍ទិសដៅពីលិចទៅកើតបានបន្តិចហើយ ក៍ត្រូវរថយន្តក្រុងបង្ករខាងលើ មកពីក្រោយដោយល្បឿនលឿន ទំនងជាងងុយក៍មកបុករឺមកនោះពីក្រោយផ្នែកកន្ទុយខាងស្ដាំរឺម៉កបណ្ដាលឲ្យម្ចាស់រឺម៉ករបួសធ្ងន ឯរថយន្តនោះធ្លាក់ផ្លូវទៅខាងស្ដាំដៃប្រាស់ដេកក្បែរប្រឡាយទឺកនោះតែម្ដងដោយពុំមានរបួសឡេីយឍ។
ជនរងគ្រោះរបួសធ្ងន់ក្នុងឧប្បហេតុនេះត្រីវបានលោក សេង គឹមហួ នាយប៉ុស្ត៍រដ្ឋបាលឃុំអន្លង់ត្នោត ប្រាប់ថាឈ្មោះ គៀត អន ភេទប្រុសអាយ្៥៣ឆ្នាំ រស់នៅភួមិផ្សា ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៍បានបញ្ជូនទៅកានមន្ទីពេទ្យភ្លាមៗផងផដែរ៕