​គណៈកម្មកា​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ​ការដ្ឋាន​សាងសង់​​មន្ទីរ​រដ្ឋបាល​ជំនាញ​ទាំង​២៦​របស់​ខេត្តសៀមរាប​

0

​ខេត្តសៀមរាប៖ កាលពី​ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ​២០១៥ គណៈកម្មការ​ត្រួតពិនិត្យ និង វាយតម្លៃ​លើ​គម្រោង​ការងារ​សាងសង់ សំណង់​អគារ​នៃ​មន្ទីរជំនាញ​ទាំង​២៦ នៃ​រដ្ឋបាល​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក បួន លឹម​ហេង អនុ​រដ្ឋលេខា​ធិ ការ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​ឃឹម ប៊ុនDSC_0482​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ចុះ​ពិនិត្យ​គម្រោង​សាងសង់​អគារ​រដ្ឋបាល​មន្ទីរជំនាញ​រដ្ឋបាលខេត្ត ទាំង​២៦​មន្ទីរ ដែល​សាងសង់​ដោយ ក្រុមហ៊ុន កាំ​ត្រង់​ស៊ី​ប ។
​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ វាយតម្លៃ​ទៅលើ​សកម្មភាព និង គម្រោង​សាងសង់​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល​កន្លង មកនេះ​ក្នុងនោះ​តំណាង​ក្រុមហ៊ុន​កាំ​ត្រង់​ស៊ី​ប​ក៏បាន​ធ្វើ​សេចក្តីរាយការណ៍ អំពី​កិច្ចដំណើរការ​សាងសង់​អគារ​រដ្ឋបាល​ជំនាញ​ទាំង​២៦​មន្ទីរ​នេះ​ទៅតាម​ជំហាន​នីមួយៗ រហូតមកដល់​ពេលនេះ​សម្រេចបាន​៦៥%​ហើយ​។​ក្នុងនោះដែរ ក្រុមហ៊ុន​ក៏បាន​លើកឡើង​នូវ​គម្រោង​បន្ថែម​មួយចំនួន​ដែល​ក្រុមហ៊ុន​បាន​ស្ថាបនា​កន្លងមក ព្រមទាំង​គម្រោង​ផែនការ ក្នុងការ​សាងសង់​អគារ​ជា​បន្ត​ព្រមទាំង​លើកឡើង​ពី​ការកែសម្រួល​នៅ​មន្ទីរ​មួយចំនួន ដែល​បានផ្តល់​ប្លង់​ដល់​ក្រុមហ៊ុន ឲ្យ​ត្រូវ​ទៅតាម​ស្តង់ដារ​បច្ចេកទេស​រប​ស់​មន្ទីរជំនាញ​ទាំងនោះ​ហើយ​មន្ទីរ​មួយចំនួន​ក៏​នូវ​មិនទាន់​បានផ្តល់​ប្លង​កែ សម្រួល​មន្ទីរ​របស់ខ្លួន​នៅឡើយ ដែល​ធ្វើ​ឲ្យ​មាន​ភាពយឺតយ៉ាវ​ក្នុងការ​សាងសង់​នេះ ។
​ក្នុងនោះដែរ​អង្គប្រជុំ​ទាំងមូល​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​គម្រោង​ប្លង់​សាងសង់ ព្រមទាំង​បាន​ឲ្យ​ក្រុមហ៊ុន ធ្វើការ​កែសម្រួល​នូវ​ចំណុច​សំណង់​អគារ​មួយចំនួន ព្រមទាំង​បញ្ហា​ការបន្ថែម​នូវ​ការងារ​មួយចំនួន ដែលមាន​តម្លៃ ថវិកា ជាង​២៧​ម៉ឺន​ដុល្លា តើ​ប្រើប្រាស់​ទៅលើ​អី្វ ? បន្ទាប់ពី​តំណាង​ក្រុមហ៊ុន​ធ្វើការ​បញ្ជាក់​បំភ្លឺ​ជូន​អង្គប្រជុំ​រួចមក មានប្រសាសន៍​នោះដែរ​ឯ​.​ឧ អ៊ុក សា​ម៉េ​ត ក៏បាន​ធ្វើការ​ណែនាំ​ដល់​ក្រុមហ៊ុន និង ក្រុម​វិស្វករ​សំណង់ ត្រូវយក​ចិត្ត​ទុក ដាក់​ខ្ពស់ លើ​ការសាងសង់​ឲ្យ​តាម​ស្តង់ដារ​បច្ចេកទេស និង រចនា​បទដ្ឋាន​ជា​លក្ខណៈ​របស់​ខ្មែរ ដោយ​ខេត្តសៀមរាប​ជា​ជង្រុក​នៃ​សម្បត្តិ​វប្បធម៌​អ​រី​យ​ធម៌​ជាតិខ្មែរ ហើយ​បាន​កំពុង​ទាក់ទាញ​នូវ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍ ចូលមក​ទស្សនា​កម្សាន្ត​មកពី​គ្រប់​មជ្ឈដ្ឋាន​នៅលើ​ពិភពលោក ហើយ​ជា​សំណង់​ស្ថាបត្យកម្ម​មួយ​ផងដែរ ។
​ក្នុងនោះដែរ​លោក​ឃឹម​ប៊ុន​សុង មានប្រសាសន៍​ដោយបាន​សង្កត់​ទៅលើ​ការសុំ​បន្ថែម​គម្រោង​របស់​ក្រុមហ៊ុន តែ​ឯកឧត្តម​សុំ​ឲ្យ​ក្រុមហ៊ុន​គោរព​ឲ្យ​បាន​នូវ​គ​ម្រោ​របស់ខ្លួន​ដែល​បានលើកឡើង​នាពេលនេះ​ព្រមទាំង​ធានា​ឲ្យ បាន​នូវ​គុណភាព​ប្រើប្រាស់​បានយូរ​អ​ង្វែ​រ​ពីព្រោះថា​សំណង់​ទាំងនេះ​គឺជា​សំណង់​ប្រើប្រាស់​យូរអង្វែង ដូច្នេះ​ដាច់​ខាត់​ត្រូវ​ទាមទា​ឲ្យ​ក្រុមហ៊ុន​និង​ក្រុម​វិស្វករ​សំណង់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ស្ថាបនា​សំណង់​អាគារ​ទាំង​២៦​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ស្តង់ដា​បច្ចេកទេស​ក្នុងការ​សាងសង់​ហើយក៏​ដើម្បី​ជៀសវាង​ក្នុងការ​រឹះ​គុន​ពី​មតិ​មហាជន​ខាងក្រៅ​ផង​និង សុវត្ថិភាព​ដល់​មន្ត្រីរាជកា​រ​បម្រើ​ការងារ​ផងដែរ​។​លោក​ឃឹម​ប៊ុន​សុង ក៏បាន​លើក​នូវ​បញ្ហា​មួយចំនួន​ដែល​ក្រុមហ៊ុន​កាំ​ត្រង់​ស៊ី​ប​ទាមទា​នូវ​ប្លង់​សម្រាប់​មន្ទីរ​នីមួយៗ សម្រាប់ធ្វើ​ការកែសម្រួល​នោះអាជ្ញាធរ​មិន​ទទួលខុសត្រូវ​ឡើយ គឺ​ក្រុមហ៊ុន​ត្រូវតែ​ធ្វើ​ទៅតាម​គម្រោង​ប្លង់​រួម​របស់​គណៈកម្មការ​ប្រគល់​ជូន​ចំពោះ​ការរៀបចំ​តែង​លម្អ​និង បំពាក់​នៅតាម​អគារ​នោះ​គឺ​សា​ម៉ី​មន្ទីរ​នីមួយៗ​ទទួលខុសត្រូវ​មិនមែនជា​ភារកិច្ច​របស់​ក្រុមហ៊ុន​ឡើយ ក្រុមហ៊ុន​មានតែ​ព​ន្លឿ​ន​នូវ​ការសាងសង់​នេះ​ឲ្យ​បាន​ឆាប់​រួចរាល់​នៅ​ចុង​ឆ្នាំនេះ ។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន​បញ្ជាក់ ដល់​ក្រុមហ៊ុន ត្រូវធ្វើ​ការរៀបចំ​ប្រព័ន្ធ​ទឹក និង អគ្គិសនី ឲ្យ​ត្រឹមត្រូវ​ទៅតាម​ស្តង់ដារ​បច្ចេកទេស និង រៀបចំ​បណ្តាញ ប្រព័ន្ធ​ត​ភ្ជាប់​នឹង​ទឹកស្អាត​ផងដែរ ។ ក្នុងនោះ​លោក ក៏បាន​សុំ​ឲ្យ​ក្រុមហ៊ុន​កែសម្រួល​ដល់​មន្ទីរ​បច្ចេក​ទេស​ជំនាញ មួយចំនួន ក្នុងការ​ធានា​នូវ​សន្តិសុខ​សុវត្ថិភាព ក្នុងការ​គ្រប់គ្រង​សម្ភារៈ​ឲ្យ​បាន​ប្រសិទ្ធភាព​ខ្ពស់​និង ជួយ​ធ្វើការ​កែលម្អ ហើយ​ក្នុងនោះ​អាជ្ញាធរខេត្ត​ក៏មាន​គម្រោង ធ្វើ​ការដាំដុះ​ដើមឈើ​មានតម្លៃ និង ដើមឈើ​លម្អ​សោ​ភណ្ឌ​ភាព​ក្រុង ដើម្បី​បម្រើ​ដល់​បរិស្ថាន​ក្រុង និង ភ្ញៀវ​ទេសចរណ៍​ផងដែរ ។
​ក្នុងនោះដែរ​លោក បួន លឹម​ហេង ក៏បាន​ឯកភាព​ទៅតាម​ប្រសាសន៍​របស់លោក អភិបាលខេត្ត ដែល​បាន ជម្រាប់ជូន​ដល់​អង្គប្រជុំ ក៏​ដូច​ក្រុមហ៊ុន ហើយ​អ្វីដែល​ក្រុមហ៊ុន​បានធ្វើ​ខុសពី​គម្រោង​របស់​គណៈកម្មកា​រ​នោះ គឺ​ក្រុម ហ៊ុន​ជា​អ្នកទទួលខុសត្រូវ ពីព្រោះថា​គម្រោង​សាងសង់​នេះ​មិនមែនជា​គម្រោង​របស់​សា​ម៉ី​មន្ទីរ​ឡើយ ដូច្នេះ​ក្រុមហ៊ុន គោរព​អ្វីដែល​បាន​ព្រមព្រៀង​ជាមួយ​គណៈកម្មការ ។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន​ជម្រុញ​ឲ្យ​ក្រុមហ៊ុន កាំ​ត្រង់​ស៊ី​ប បន្ថែម​នូវ​កម្មករ​ក្នុងការ​ព​ន្លឿ​ន​នៃ​ការសាងសង់​អគារ​រដ្ឋបាល​នេះ​ឲ្យ​បាន​រួចរាល់​នៅ​ចុងឆ្នាំ​២០១៥​នេះ​។ ក្នុងនោះដែរ​លោក​បួន​លឹម​ហេង ក៏បាន​លើកឡើង​ពី​ការទូទាត់​តម្លៃ​នៃ​ការសាងសង់​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ត្រូវ បានកំណត់​ទៅតាម​ជំហានៗ ដោយ​ក្នុង​មួយឆ្នាំ ២០% ជូន​ដល់​ក្រុមហ៊ុន​សាងសង់​សំណង់​ជា​រៀងរាល់ឆ្នាំ ។ ម្យ៉ាងទៀត​នៅពេល​អគារ​សំណង់​រដ្ឋបាល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ សូម​គ្រប់​សា​ម៉ី​មន្ទីរ​ទាំងអស់​ត្រូវ​រក្សា​នូវ​ទម្ងន់​នៃ​សម្ភារៈ​នៅ​ផ្នែក​ខាងលើ​មក​ដាក់​នៅ​ផ្នែក​ខាងក្រោម ដើម្បី​ធានា​នូវ​គុណភាព​ប្រើប្រាស់​អគារ​បានយូរ​អង្វែង​ពីព្រោះថា​សំណង់​អគារ​នេះ​ជា​រចនាបទ​របស់​ខែ្មរ ដែលជា​សំណង់​ស្ថាបត្យកម្ម​មួយ​សម្រាប់​ទៅ​ថ្ងៃ​អ​នា​គត់ ៕DSC_0482 DSC_0485