ស្ទឹងត្រែង៖កសិករដាំបន្លែនៅខេត្តស្តឹងត្រែងបានរកឃើញវិធីសាស្ត្រថ្មី ក្នុងការសម្លាប់សត្វល្អិតដោយប្រើថ្នាំមន្តស្នេហ៍ស្រាំងទាក់ទាញសត្វល្អិតទាំងឡាយឲ្យចូលទៅក្នុងបំពង់ដាក់ថ្នាំនេះដោយមិនបាច់យកថ្នាំពុលទៅបាញ់លើដំណាំ ជៀសវាងកុំឲ្យ អ្នកបរិភោគបន្លែប៉ះពាល់ដល់សុខភាព ។
កសិករគំរូដាំបន្លែនៅភូមិរាជានុកូលសង្កាត់ក្រុងស្ទឹងត្រែងបានប្រាប់អោយដឹងថា បច្ចេកទេស នៃការសំលាប់សត្វល្អិតបែបនេះ ជាបទពិសោធន៍មួយសំរាប់ឲ្យកសិករ ដាំបន្លែទាំងអស់យកទៅអនុវត្តតាម ដើម្បីកាត់បន្ថយការចំណាយថវិកា ទៅទិញថ្នាំគីមីយកមកបាញ់លើ ដំណាំ ការពារកុំឲ្យសត្វល្អិតមកបំផ្លាញ ដូចជាដំណាំ ននោង ម្រះ សណ្តែកគួ ត្រសក់ និងឈើហូបផ្លែជាដើម ។
លោកបញ្ជាក់ថា៖វិធីថ្មីដែលលោករកឃើញនេះ ទទួលបាននូវផលប្រយោជន៍ច្រើនយ៉ាងហើយអ្នកទិញបន្លែ ក៏ងាកមករកបន្លែក្នុងស្រុកដែរ ព្រោះវាគ្មានជាតិគីមីនិងថ្នាំពុល ពិសេសអ្នកដាំក៏មិនប៉ះពាល់សុខភាពដូចមុនៗដែរ ដាក់ទៅវាធំក្លិនវាហើរចូល វាអត់ម៉ូយើងមិនបាច់ បាញ់លើដំណាំយើងទេ យើងបាញ់ទៅលើយើងហូបប៉ះពាល់សុខភាពយើងអ្នកដាំក៏ ប៉ះពាល់ សុខភាព ម្លោះហើយយើងដាំយើងការពារសុខភាពខ្លួនឯងផងការពារអ្នកហូបផង យើងធ្វើកុំ ឲ្យចំណាយថវិការទៅលើថ្នាំព្យាបាលយើង ខ្ញុំដាក់ទាញវាឲ្យវាចូលដោយអត់ ប្រើលើដំណាំយើងទេ តែវាធំក្លិនវាចូលមកងាប់ក្នុងហ្នឹងតែម្តង។
លោក ហ៊ួ សុខម៉េង អនុប្រធានការិយាល័យក្សេតសាស្ត្រ នៃមន្ទីរកសិកម្មខេត្ត បានទទួលស្គាល់ថា បច្ចេកទេសកសិករធ្លាប់អនុវត្ត ទទួលបានជោគជ័យ ទៅលើប្រភេទដំណាំឡើងទ្រើងតែប៉ុណ្ណោះ ហើយបើកសិករប្រកបរបរដាំបន្លែប្រភេទដាក់ទ្រើងនេះវាងាយស្រួលធ្វើនិងទទួលបានជោគជ័យដូចគ្នា។
លោកបានពន្យល់ថាៈ ការប្រើប្រាស់ថ្នាំនេះ កសិករដាំបន្លែក៏ត្រូវតែលើកកំពស់ ការប្រុងប្រយ័ត្នផងដែរ ពីព្រោះវាជាប្រភេទថ្នាំពុលទាក់ទងហ្នឹង ការប្រើប្រាស់ថ្នាំនេះដែរ កសិករយើងគួតែប្រុងប្រយ័ត្ន ដោយសារ ថ្នាំនេះជា ថ្នាំពុលដូច្នេះយើង ត្រូវតែមានការប្រុងប្រយ័ត្នការលាយថ្នាំ ដាក់ថ្នាំអាហ្នឹងយើងមានពាក់ស្រោម ដៃ មានពាក់ម៉ះ ពាក់អីផង កុំឲ្យវាឈួលចូលទៅក្នុងខ្លួនយើង ធ្វើឲ្យប៉ះពាល់ដល់សុខភាព ។
ប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែងបច្ចុប្បន្ន បានគាំទ្រការបរិភោគបន្លែដាំដុះនៅក្នុងស្រុក ពីព្រោះមានរស់ជាតិឆ្ងាញ់ និងគ្មានជាតិគីមីប៉ះពាល់ដល់សុខភាព មិនដូចបន្លែនាំចូលពីប្រទេសជិតខាង ដែលភាកច្រើនមានជាតិគីមី ។
សូមបញ្ជាក់ថា៖កសិករខេត្តស្ទឹងត្រែងក្នុងឆមាសទី១ឆ្នាំ២០១៥នេះដាំដុះដាំបន្លែគ្រប់មុខសំបានចំនួន១០០០ហិចតា ក្នុងនោះស្រុកសៀមបូកដាំបាន៣០០ហិចតា ច្រើនជាងក្រុងនិងស្រុកនានារបស់ខេត្តស្ទឹងត្រែង៕