កំពង់ធំ. ដើម្បីពង្រឹងនូវសុវត្តិភាពនៅក្នុងមូលដ្ឋាន និងជាកំលាំងជំហ៊ានដំបូងដំបូង សម្រាប់ការ ជួយការទប់ស្កាត់បទល្មើសផ្សេងៗ ក៏ដូចជាការចូលរួមគោរពនូវគោលនយោបាយ ភូមិឃុំមានស្វត្តិភាពទាំង៩ចំនុច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ទើបតាមបណ្តាខេត្តក្រុង បានបង្កើតឲ្យមាន កម្លាំងប្រជាការពារ ប្រចាំការតាមឃុំសង្កាត់ ដើម្បីជាភ្នាក់សំខាន់ក្នុងការ ជួយសម្រួលនិងការពារនោក្នុហមូលដ្ឋាន។
លោក ឧកញ៉ា.សៀ សុភ័ក្រ អគ្គនាយក.អេជី អេសគ្រុប (AGS) បានផ្តោតនិងយកចិត្យទុកដាក់ យា់ងខ្លាំងចំពោះកម្លាំងរបស់ប្រជាការពារ ដែលមានឆន្ទះមោះមុត និងក្លាហាន ក្នុង
ការចូលរួមជាក្រុមការពារ ប្រចាំភូមិឃុំរបស់ខ្លួនដោយស្ម័គ្រចិត ្តទោះបីគ្មានប្រាក់បៀរវត្តក៏ដោយ ក៏បានបំពេញតួនាទី និង ភារ:កិច្ចបានល្អប្រសើរ ពិធីនេះត្រូវបានរៀបចំឡើង នៅព្រះវិហារយេស៊ូ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នោរសៀលថ្ងៃទី ៧ខែកញ្ញាឆ្នាំ២០១៥។
លោក ហុក រិន អភិបាលក្រុងស្ទឹសែន បានមានប្រសាសន៍ថា ក្រោយការដឹកនាំរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យមានប្រជាការពារគឺសម្រាប់ ការពារ សន្តិសុខភូមិ សហការជាមួយកងកម្លាំងណគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរ ដែនដី ក្នុងការយាមល្បាតការពារសន្តិសុខ ភូមិ ឃុំ និងរៀបចំសណ្តាប់ធ្នាប់ សារធារណ: និងកាត់បន្ថយបញ្ហាក្មេងទំនើង និងចោរលួចចោរប្លន់ ការវាយតបគ្នានៅក្នុងពិធីបុណ្យ ផ្សេង ព្រមទាំងបានធ្វ្យធ្វើឲ្យ មានសន្តិុសុខល្អៗកាត់និងកាត់បន្ថយ វាយ តបគ្នាដោយក្មេងបង្កការ រំខាន់ពិធីបុណ្យផ្សេងៗ ។
នៃឱកាសពិធីសំណេះសំណាល លោក ហុក រិន អភិបាលក្រុងស្ទឹងសែន និងលោកឧកញ៉ា សៀ សុភ័ក្រ. រួមទាំងអធិការក្រុងស្ទឹងសែន បានចែកលៀកបំពាក់ ខោ អាវ ខ្សែក្រវ៉ាត់ មួក និងថវិកា ១ម៉ឺនរៀល ចំនួន១០០ឈុតដល់ប្រជាការពារ សង្កាត់ស្រួវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ដោយផន សុជាតិ


































