ខេត្តពោធិ៍សាត់; រថយន្តមួយគ្រឿងមា៉កតូវូ៉តា តាកូមា៉ ពណ៍ក្រហមពាក់ស្លាក់លេខបន្ទាយមានជ័យ 2A-38-92បានដាច់រទីលមុខផ្នែកខាងឆ្វេងខណ:ដែលឡើងជែងរថយន្តស្របទិស បណ្ដាលឲ្យទាញចេញពីផ្លូវជាតិទៅខាងឆ្វេងដៃ ក្រឡាប់ផ្ងាជើងឡើងលើរបួសមនុស្សម្នាក់ធ្ងន់និង៣នាក់ទៀតរបួសស្រាល។
ហែតុការនេះបានកើតឡើងកាលពីវេលាមោ៉ង៧និង១៥នាទីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតក្នុងចំនុចស្ពានអន្តារោទ៍ ភួមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អ្នកឆ្លើយឆ្លង់់ព័ត៍មានកម្ពុជាថ្មីប្រចាំខេត្តពោធិ៍សាត់ដែលបានចុះដល់ទីតាំងក្រោយកេីតហេតុ១៥នាទីត្រូវបានតៃកុងបេីកបររថយន្តនេះផ្ទាល់ឈ្មោះ សេង ស៊ុយ ទ្រី អាយុ២១ឆ្នាំនៅក្រុងបោ៉យបែ៉ត ខេត្តបន្ទាយមសនជ័យប្រាប់សមត្ថកិច្ចថា ។ រូបគេជាអ្នកបើកបរនិងក្រុមគ្រួសារចំនួន៤នាក់បានធ្វើដំណើរពីក្រុងបោ៉យបែ៉តទៅក្រុងភ្នំពេញក្នុងទិសដៅពីលិចទៅកើតលើ
ផ្លូវជាតិលេខ៥ ក៍បានមកដល់ចំនុចកើតហេតុខាងលើនោះបានបើករថយន្តឡើងជែងរថយន្តពីគ្រឿងទៀតកំពុងធ្វើចរាចរណ៍ស្របទិស ។ ពេលដែលកំពុងបន្ថែមល្បឿនឡើងក៍បានដាច់រ៉ូទីកងរថយន្តខាងមុខផ្នែកខាងឆ្វេងហើយក៍ទាញចង្កូតវេទៅខាងឆ្វេងដៃ បណ្ដាលឲ្យធ្លាក់ចេញពីផ្លូវជាតិធ្លាក់បករឡាយហោះឡើងលើវិញក្រឡាប់ផ្ងាជើងបណ្ដាលឲ្យម្ដាយរបស់ខ្លួនរបួសធ្ងន់ម្នាក់និងបីនាក់ទៀតរបួសស្រាលៗ។
នគរបាលចរាចរណ៍បាននិយាយថាដោយសាតែឧប្វហេតុនេះមិនបង្ករគ្រោះថ្នាក់ដល់អ្នកដ៍ទៃរងគ្រោះតែក្រុមគ្រួសារខ្លួនឯង ទើបសមត្ថកិច្ចបានឲ្យខាងម្ចាស់រថយន្តចាត់កាយករថយន្តទៅជួសជុលខ្លួនឯង ហើយមូលហេតុគ្រោះថ្នាក់នេះគឺដោយសាតែមុនពេលបើកបរមិនបានត្រួតពិនិត្យរថយន្តខ្លួនឯងទើបជួបគ្រោះថ្នាក់ផុយស្រួយបែបនេះ៕


































