កំពង់ធំ=បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដតូយូតា១បាំងកន្លះពណ៍ សរ បុកបុរសម្នាក់ជិះម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០១៥ត្រង់ចំណុច
គីឡូម៉ែត្រលេខ១៨៣និង១៨៤ លើកំណាត់ផ្លូវជាតិលេខ ០៦ ក្នុងភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តកូតូយូតាពណ៍ សរ មួយ គ្រឿងពាក់ស្លាកលេខភ្នំពេញ 2U 6132 បានធ្វើដំណើរបញ្ចាស់ទិសគ្នាពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បុកបុរសម្នាក់ឈ្មោះ សាន់ សុខវែង រស់នៅភូមិ តារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំជិះម៉ូតូពណ៍ខ្មៅ ដែលពាក់ផ្លាកលេខកំពង់ធំ 1F 0070 បណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ចំណែក ម្ចាស់រថយន្ដតូយូតាបានរត់កិចខ្លួនបាត់ស្រមោល បន្សល់តែរថយន្ដ នៅនិងកន្លែងតើតហេតុ ចំណែកំម៉ូតូខូចខាតទាំងស្រុង ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងរួចប្រគល់សាកសពជនរងគ្រោះអោយសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដ១គ្រឿងនិងម៉ូតូទៅកាន់ទីស្នាការអធិការដ្ថាននគរបាលស្រុកកំពង់ស្វាយ ដើម្បីធ្វើកំណត់ហេតុរងចាំការដោះស្រាយទៅតាមច្បាប់៕ ប៊ុន រិទ្ធី





































