ខេត្តកំពង់ឆ្នាំង៖ យោងលិខិតបង្គាប់ការមួយ របស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅរសៀលថៃ្ងទី០៧ ខែកញ្ញា ឆ្នាំ២០១៥នេះ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចំរុះខេត្ត លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន
ខេត្ត និងជាអនុប្រធានក្រុមការងារចំរុះខេត្ត និងមន្ទីរពាក់ព័ន្ធព្រមទាំងអាជ្ញាធរ ដែនដីបានចុះពិនិត្យទីតាំង និងផ្អាកការសាងសង់ស្ថានីយ៍ប្រេងមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៩៧និង៩៨ ផ្លូវបំបែកខេត្តលេខ១៥៣B ផ្លូវចូលព្រលានយន្តហោះ ស្ថិតនៅក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងជាអនុប្រធានក្រុមចំរុះបានអោយដឹងថា៖ ១.ការសាងសង់ស្ថានីយ៍នេះបានរំលោភលើចំណីផ្លូវជាតិលេខ៥តាមច្បាប់ចេញថ្មីរបស់ក្រសួងសាធារណៈការ គឺរូវសាងសង់តពីណុចក្សលូវ៣០ម៉ែរងបូកថែម១៥ម៉ែត្រទៀត,២.ការសាងសង់ពុំទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ក្រោយពីការពិនិត្យទីតាំងនេះ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តនិងជាប្រធានក្រុមការងារចំរុះខេត្ត បានដាក់បញ្ជារអោយអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរដែនដីថា៖១.មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ត្រូវវាស់វែងតាមច្បាប់សាធារណៈការថ្មី និងបោះបង្គោ លក្រោយពីការពិនិត្យនេះទៅ ,២.មន្ទីរសុរិយោដីខេត្ត ត្រូវត្រួតពិនិត្យក្រុម
ជាងសាងសង់និងច្បាប់អនុញ្ញាតសាងសង់ស្ថានីយ៍ប្រេងនេះមានលក្ខណៈស្របច្បាប់ដែរឬទេ, ៣.អាជ្ញាធរដែនដីនិងសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលឃុំពង្រ ត្រូវតាមឃ្លាំមើលជាប្រចាំ បើឃើញមានការសាងសង់បន្ត ក្រោយពីការផ្អាកការសាងសង់នៅរសៀលថៃ្ងទី០៧ ខែកញ្ញា នេះត្រូវរាយការណ៍អោយបានទាន់ពេលវេលាជូនអាជ្ញាធរស្រុក ហើយអាជ្ញាធរស្រុកត្រូវមានវិធានការណ៍ទប់ស្កាត់ជាបន្ទាន់រហូតដល់នបាប់នុញ្ញាតសាងសង់ត្រឹមត្រូវ។សូមបញ្ជាក់ថា ពេលក្រុមការងារចំរុះ ចុះទៅពិនិត្យមើលទីតាំងនេះ មិនឃើញម្ចាស់ចូលរួមទេ ហើយពេលសួរអាជ្ញាធរឃុំ និងស្រុកក៏អត់ស្គាល់ឈ្មោះម្ចាស់ស្ថានីយប្រេងនោះដែរ គឺបានឆ្លើយយករួចខ្លួនរៀងៗខ្លួន។តាមប្រភពមួយបានអោយដឹងថា៖សំណើសុំសាងសង់ស្ថានីយប្រេងនេះ បានរត់ការដល់ស្រុកហើយ តែអាជ្ញាធរឃុំ និងស្រុក បែរជាថាមិនស្គាល់ឈ្មោះអ្នកសាងសង់ស្ថានីយប្រេងនេះទៅវិញ បញ្ហានេះគេយល់ថាប្រាកដជាមានរឿងមិនប្រក្រតី ទើបក្រុមការងារចំរុះថ្នាក់ខេត្ត សំរេចផ្អាកការសាងសង់បណ្តោះអា សន្នសិន ដើម្បីត្រួតពិនិត្យឯកសារសុំសាងសង់ និងការអនុញ្ញាតអោយសាងសងរបស់អាជ្ញាធរ និងមន្ទីរជំនាញពាក់ពន្ធ័៕



































