ខេត្តព្រះវិហារ៖ តាមសេចក្ដីរាយការណ៍បានអោយដឹងថា ជនសង្ស័យប្រើបា្រស់បា្រក់ដុល្លារក្លែងក្លាយ និងចែកចាយថ្នាំញៀនខុសច្បាប់ចំនួន០៣នាក់ ត្រូវបានកំលាំងសមត្ថកិច្ច ឃាត់ខ្លួន កាលពីថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៥ នៅតំបន់ព្រំដែនប្រាសាទព្រះវិហារក្នុងភូមិឈើទាលគង
ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ឈានចូលព្រឹកថ្ងៃទី០៧ខែកញ្ញា២០១៥សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងនិង បញ្ជូនខ្លួនទៅកាន់សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្ត រួមជាមួយនឹងវត្ថុតាងបទល្មើសដើម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់ ។ ភ្នាក់ងារបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួននៅពេលនេះ ទី១.ឈ្មោះតែម ភ័ត្រា ភេទប្រុស អាយុ២៨ឆ្នាំទី២.ឈ្មោះបា្រក់ បុណ ភេទស្រីអាយុ៥១ឆ្នាំ និងទី៣ ឈ្មោះឯម ញ៉េន ក្នុងនោះជនសង្ស័យទី២ និងទី៣ ជាប្តីប្រពន្ធនឹងគ្នា។ ជនសង្ស័យទាំង៣នាក់ រស់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ។ជនសង្ស័យបាននិយាយសារភាពចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តថាបក្ខពួកខ្លួនពិតជាបានជួញដូរគ្រឿងញៀនប្រាកដមែន។ប្រភពព័ត៌មានដដែលបញ្ចាក់ថាក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់សមត្ថកិច្ចបានឈានទៅដកហូតបានវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ចំនួន៧គ្រាប់ ប្រភេទមេតំហ្វេតាមីន ក្រាមពណ៌សចំនួន៣កញ្ចប់តូច ព្រមទាំងបា្រក់ដុល្លារក្លែងក្លាយ ចំនួន៨០ដុល្លារ ។បា្រក់ដុល្លារទាំងនេះ ជនសង្ស័យបានប្រើប្រាស់ចាយវាយទៅទិញថ្នាំញៀន ពីម្នាក់ទៅម្នាក់ លុះពេលចាយមិនដាច់ ទើបកើតមានជម្លោះគ្នាឯង ហើយបានបែកធ្លាយដល់សមត្ថកិច្ចក៍ ចុះមកបង្ក្រាបបទល្មើសតែម្តង៕



































