ចោរប្រើកាំភ្លើងAKវាយម្ចាស់ផ្ទះរបួស,ប្លន់ទ្រព្យនៅភូមិរំដួលនោះត្រូវកំលាំងនគបាលបង្ក្រាបបាន១នាក់រួចបញ្ជូនទៅតុលាការ

0

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចនគបាលជំនាញខេត្តបន្ទាយមានជ័យនិងស្រុកព្រះនេត្រព្រះបានតាមចាប់ជនល្មើសចោរប្លន់អស់ពេល១ខែ ហើយនៅថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៥ បានចាប់ចោរប្លន់ប្រើកាំភ្លើងAKចំនួនម្នាក់ដែលបានវាយម្ចាស់ផ្ទះរបួសធ្ងន់សន្លប់និងប្លន់យកទ្រព្យimageកាលពីម៉ោង១០និង២០នាទីយប់នាទីថ្ងៃទី៦សីហាឆ្នាំ២០១៥នៅភូមិរំដួលឃុំភ្នំលៀបស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យកន្លងមក។លោកវរសេនីយ៍សិទ្ធិ ឡោះ ស្នងការរងទទួលព្រហ្មទ័ណ្ឌនគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថ្ងៃទី៧កញ្ញាឆ្នាំ២០១៥ថាលោកទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីអាត់ខែមស្នងការនិងការសើុបអង្កេតរបស់ជំនាញទើបចាប់បានជនសង្ស័យឈ្មោះលួន លាតហៅលោត លៀត ភេទប្រុសអាយុ ៤៧ឆ្នាំលំនៅភូមិគោកខ្នាំងឃុំស្រែខ្វាវស្រុកអង្គរជុំខេត្តសៀមរាប។លោកសិទ្ធិ ឡោះនិយាយបន្តថាជននេះជាមេខ្លោងនិងបក្ខពួកមុខសញ្ញាសង្ស័យ៣នាក់ទៀតបានប្រើកាំភ្លើងAKបត់១ដើមប្លន់ជនរងគ្រោះ។នៅចំពោះមុខនគបាលជំនាញឈ្លេចសួរជននេះសារភាពថាមុនពេលធ្វើសកម្មភាពប្លន់ផ្ទះជនរងគ្រោះនៅភូមិរំដួល ប្រហែល ៦ថ្ងៃខ្លួនបានជូនមុខសញ្ញានៅភូមិស្វាយខ្មៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតនៅភូមិគោកក្នាំងស្រុកអង្គរជុំខេត្តសៀមរាបទៅមើលផ្ទះដែលត្រូវប្លន់និងមើលផ្លូវជាមុន។ខ្លួនចាំនៅចិញ្ចើមផ្លូវរីឯ២នាក់ទៀតបានចូលទៅក្នុងផ្ទះជួបជនរងគ្រោះរួចចេញមកវិញ ទើបបានរៀបគំរោងប្លន់និងត្រូវចេញចូលតាមណា។ដំបូងជននោះក្រុមចោរនោះបានជិះម៉ូតូមកឈប់គល់ស្ពានខាងលិចរួចចូលសាលារៀនដើរវាងភូមិពីកើតទៅលិចរួចចូលផ្ទះខ្លួនធ្លាប់លក់ថ្នាំញៀនដែលទិញពីព្រំដែនបឹងត្រកួនស្រុកថ្មពួកឲ្យមុខសញ្ញាពីក្មេងៗក្នុងភូមិក្នុងតម្លៃមួយគ្រាប់ថ្លៃ១៨.០០០៛ទៅP1 ២០.០០០៛ផងដែរ។លោកអសិទ្ធឡោះបានបន្តទៀតថាជនសង្ស័យលួតលាតនេះមានបទល្មើសជាប់សង្ស័យពីបទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោសដោយប្រើអំពើហឹង្សារផងនិងប្រើអាវុធខុសច្បាប់ផង និងជួញដូរថ្នាំញៀនខុសច្បាប់ផង។ហើយនៅយប់ប្លន់វេលាម៉ោង១០និង២០នាទីយប់នាទីថ្ងៃទី៧សីហា ឆ្នាំ២០១៥ចោរបានលួចចូលពីក្រោយផ្ទះជនរងគ្រោះហើយយកកាំភ្លើងភ្ជង់ រួចចាប់ម្ចាស់ផ្ទះទាំងពីរនាក់ប្តីប្រពន្ធចងដៃចងជើងនឹងខ្សែចោរម្នាក់បានប្រើដំបងវាយ១ដំបងចំចិញ្ចើមបុរសជាប្តីបង្កឲ្យរបួសធ្ងន់ ហើយសន្លប់បាត់ស្មារតី។ម្ចាស់ផ្ទះមានឈ្មោះថោង ចុង ភេទប្រុសអាយុ៥៤ឆ្នាំ ជាប្តីនិងប្រពន្ធឈ្មោះ ភូ រឿង អាយុ៥៤ឆ្នាំ។ក្រុមចោរបានប្លន់ទ្រព្យសម្បត្តិរបស់ជនរងគ្រោះរួមមាន:១, ប្រាក់៥ម៉ឺនរៀល។២-ទូរស័ព្ទដៃ២គ្រឿង។៣-ផ្លាកដៃផ្លាកទីន២ខ្សែ។៤- ក្រវឹលផ្លាកទីន១គូ។៥ ចិញ្ជៀនផ្លាកទីន៤វង់ ។៦- ក្រវឹលមាស១គូទម្ងន់១ជី៧-,ម៉ូតូចំនួន២គ្រឿង គឺម៉ាកហុងដាសេ១២៥សេ៊រីឆ្នាំ២០១៣មួយគ្រឿងពណ៍ខ្មៅផ្លាកលេខបន្ទាយមានជ័យ1H 7714។និង ម៉ាកហុងដាវេវពណ៍ក្រហមសេ៊រីឆ្នាំ២០០១ គ្មានផ្លាកលេខ១គ្រឿងទៀត ។ប្លន់រួចក្រុមចោរបានបើកបរម៉ូតូរបស់ជនរងគ្រោះទាំង២គ្រឿងគេចខ្លួនរហូតមក។សមត្ថកិច្ចប៉ូលីសបានចេញសើុអង្កេតជាច្រើនក្រុមបានបំបែកសំណុំរឿងនេះបាន។លោកស្នងការរនគរបាលខេត្តបន្ទាយមានជ័យបានផ្តល់ថវិកា២លានរៀលលើកទឹកចិត្តដល់កម្លាំងបង្ក្រាបហើយបានបន្តឲ្យកម្លាំងនគរបាលជំនាញនិងកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការ ថ្ងៃទី៧កញ្ញា ហើយមុខសញ្ញាសេសសល់៣នាក់ទៀតត្រូវតស៊ូបង្ក្រាបបន្តគឺបោសសម្អាតចេញឲ្យអស់ពីភូមិសាស្ត្រ។image (1) P1