ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ នៅវត្តអូរខៃដនក្នុងក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ សប្បុរសជនបាននាំយកសម្ភារះសិក្សាយ៉ាងច្រើនទៅចែកជូនដល់
សរុប៥៧៥នាក់ត្រូវបានព្រះចៅអធិការវត្តអូរខៃដន និងសប្បុរសជនបាននាំយកនូវសម្ភារសិក្សា រួមមាន សៀវភៅ ប៊ិច ស្បែកជើង មួក និងថវិកាមកចែកជូនដើម្បីចូលរួមកាត់បន្ថយការលំបាករបស់កុមារតាមតំបន់ដាច់ស្រយ៉ាលទាំងនោះ។ព្រះតេជគុណ ណយ ណេត ព្រះគ្រូចៅអធិការវត្តរតនៈសុខសាន្ត អូរខៃដន មានសង្ឃដីការថា ការដែលអាត្មា និងសប្បុរសជនរួមគ្នានាំយកអំណោយសម្ភារសិក្សា និងថវិកាទៅចែកជូនដល់កុមារនៅតំបន់ជនបទគឺលោកបានយល់ឃើញកុមារទាំងនោះនិងក្រុមគ្រួសារមានជីវភាពក្រីក្រលំបាក មួយចំនួនរៀនសូត្របានតិចតួច ត្រូវបង្ខំចិត្តឈប់រៀនទៅស៊ីឈ្នួលនៅដីថៃ ជាមួយឪពុកម្តាយ ឬធ្វើកម្មករ ដើម្បីយកថិវកាជួយក្រុមគ្រួសារ សកម្មភាពទាំងនេះ គឺជាការប្រឈមនូវការបាត់បង់ធនធានមនុស្សដ៏ធ្ងន់ធ្ងរ ខណៈកម្ពុជាកំពុងអភិវឌ្ឍ។ព្រះតេជគុណបន្តថា ការចែកជូននូវអំណោយ និងសម្ភារប្រើប្រាស់ដល់កុមារ គឺជាការជំរុញលើកទឹកចិត្តឲ្យកុមារកាន់តែស្រលាញ់ការសិក្សា ប្រឹងប្រែងរៀនសូត្រ ក្រៅពីនេះក៏ជាការរួមចំណែកកាត់បន្ថយអត្រាកុមារបោះបង់ការសិក្សាផងដែរ។ កុមារ គឺជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ឲ្យសង្គមមួយមានមុខថ្មី។ក្នុងថ្ងៃដដែលនេះ ព្រះតេជគុណ និងសប្បុរសជនក៏បាននាំយកអំណោយអង្ករ១តោន មី សារ៉ុង ភួយ និងថវិកា១លានរៀល ទៅចែកជូនដល់ពលរដ្ឋក្រីក្រ៣៥គ្រួសារ នៅភូមិសុខសាន្តផងដែរ ក្នុងពិធីក្រុងពាលីសាងសង់ក្លោងទ្វារព្រះវិហារថ្មី ដើម្បីចូលរួមកាត់បន្ថភាពក្រីក្រជាមួយរាជរដ្ឋាភិបាល៕




































