ភ្ញាក់ផ្អើលទាំងយប់ដោយសាបុរសម្នាក់លោតពីលើផ្ទះថ្មជាប់ទី៣

0

បន្ទាយមានជ័យ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែបុរសម្នាក់ លោតពីលើផ្ទះថ្មជាន់ទី៣កាលពីម៉ោង ៨ និង២៥នាទីយប់ថ្ងៃទី០៧ កញ្ញា ២០១៥ ស្ថិតនៅចំនុចខាងត្បូងធនាគាជាតិនៃកម្ពុជា ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ7bf978d981d331da400b5f02f4d86626 ដែឡករណីលោតនេះត្រូវបានអ្នកជិតខាងនិយាយថា ដោយសារឿងស្នេហា ។យុវជនដែលសម្រេចចិត្តលោតពីលើជាន់ទី៣ខាងលើ មានឈ្មោះ អៀង កំសាន អាយុប្រជា២៣ឆ្នាំ ត្រូវបានអ្នកជិតខាង និងក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិចវិសាលសុខ បន្ទាប់ពីលោតពីលើជាន់ទី៣មកទើរលើស័ង្កសី នៃសំយ៉ាបមុខផ្ទះតាមការអោយដឹងពីបងប្រុសរបស់់ជនរងគ្រោះដែលសុំមិនអោយថតរូបប្អូនរបស់ខ្លួនបាននិយាយថា មូលហេតុដែលធ្លាក់ពីលើជាន់ទី៣មកក្រោមគឺដោយសារតែស្រវឹងស្រារអិលជើងធ្លាក់មកក្រោម ។តែដោយឡែកបើតាមអ្នកជិតខាង និងអ្នកឃើញហេតុការបាននិយាយថា វាមិនមែនដូចជាការរៀបរាប់របស់បងប្រុសជនរងគ្រោះនោះទេ វាគឺជារឿងស្នេហាដែលជនរងគ្រោះមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់នៅជាប់ផ្ទះគ្នា ។ ហើយសង្ស័យស្នេហានេះមានអ្នករារាំង ទើបបុរសរងគ្រោះអាចខូចចិត្តរហូតដល់លោតពីលើផ្ទះ ។ជនរងគ្រោះខណៈដែលកំពុងត្រូវសង្គ្រោះបន្ទាន់នៅគ្លីនិចឯកជនគឺរងរបួសធ្ងន់ត្រង់ករដៃស្តាំ ហើយអាចនឹងត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះនៅខេត្តបាត់ដំបង ។7bf978d981d331da400b5f02f4d86626 50f55be6296684857ed14f98881b5782