ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី៧កញ្ញាឆ្នាំ២០១៥លោកលី សារីអភិបាលរងខេត្តបន្ទាយមានជ័យបានចុះសិក្សាស្វែងយល់អំពីគម្រោងសាងសងកុដនៅវត្តស្រះកណ្តាលហៅវត្តខ្ចាស់ដែលជាអំណោយដ៍ថ្លៃថ្លារបស់លោកឧបរដ្ឋនាយករដ្ឋមន្រ្តីកែគឹមយ៉ានប្រធានក្រុម
ការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យដែលគម្រោងសាងសង់កុដនេះចំនាយអស់ថវិកាអស់ជិត៦មឺុនដូល្លាឯណោះដែលមានប្រវែងទទឹង៥.៥គុណ៤០ម៉ែត្រនិងខ្លោងទ្វារ២ប្រគេនជូនដល់ព្រះសង្ឃសម្រាប់ទុកឲ្យសង្ឃជាសមណសិស្សចូលរៀនព្រះធម៌សំរាប់បំរើលើវិស័យព្រះពុទ្ធសាសានាដែលជាសានារបស់រដ្ឋ។លោកលោកលីសារីបាននិយាយថាកុដនេះគ្រោងនិងកសាងក្នុងទំហំ៤០គុណ៥.៥ម៉ែត្រធ្វើអំពីថ្មប្រក់ក្បឿងគ្រោងនឹងកសាងនៅពេលសិក្សាទីតាំងភូមិសាស្រ្តរួចហើយត្រូវចំណាយថវិកា៦ម៉ឺនដុល្លា ទើបសង់រួចជាស្ថាពរ។លោកបានបន្តទៀតថាវត្តស្រះកណ្តាលហៅវត្តខ្ចាស់នេះគឺធ្វើឡើងបន្ទាប់ពីព្រះគ្រូចៅអធិការវត្តសំណូមពរឲ្យលោកឧបរដ្ឋមន្រ្តីកែគឹមយ៉ានប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យសុំកុដ១ខ្នងនេះដើម្បីដោះស្រាយការលំបាកគ្មានកន្លែងត្រឹមត្រូវសម្រាប់រៀនព្រះធម៌ពីសំណាក់ព្រះសង្ឃកំពុងរៀនសាលាបាឡីក្នុងកំរិតបឋមសិក្សាចំនួន៧៥អង្គនៅក្នុងវត្តស្រះកណ្តាលហៅវត្តខ្ចាស់នោះ។
លោកបានបញ្ជាក់ទៀតថាវិស័យព្រះពុទ្ធសាសានាគឺបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមដើម្បីអប់រំប្រៀនប្រដៅមនុស្សគ្រប់រូបឱ្យធ្វើអំពើល្អ ជឿជាក់ថាមានអំពើបុណ្យនិងអំពើបាប និងអប់រំចៀសឲ្យផុតនូវទង្វើអំពើឧបាយមុខផ្សេងៗទៀតផង។ប្រទេសកម្ពុជាក្នុងរបបប៉ុលពតមិនថាឡើយវិស័យព្រះពុទ្ធសាសនា រួមនិងហេដ្ឋារចនាសម័្ពន្ធផ្សេងជាច្រើនទៀតនៅទូទាំងប្រទេសនោះត្រូវបានរង់ការបំផ្លេចបំផ្លាញស្ទើរតែអស់ទាំងស្រុងក្នុងនោះព្រះសង្ឃក៏គេមើលឃើញថាត្រូវបានចាប់ផ្សឹកហើយបង្ខំឱ្យធ្វើការងារធ្ងន់ៗផងនោះទៀត។លោកថានិយាយបន្តទៀតថាក្រោយពីថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ រហូតមក ដល់បច្ចុប្បន្ននេះក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែនធ្វើឱ្យវិស័យព្រះពុទ្ធសាសនាបានរីកដុះដាលគ្រប់ទីន្លែង ហើយដឹកនាំប្រទេសជាតិ ទទួលបានសុខសន្តិភាព និងរីកចម្រើន ដោយមានការបង្រួបបង្រួមផ្សះផ្សារនិងឯកភាពជាតិ តែមួយ។ក្នុងឱកាសនោះផងដែលលោលី សារីក៏បាននាំយកភេជ្ជះប្រគេនព្រសង្ឃដែលគង់ចាំព្រះវស្សារួមមានទឹកសុទ្ធ១០យួរទឹកក្រូចដបធំ២យួរនំធុង២ធុងធំផងដែរ៕



































