ក្រុមគ្រួសារស្ត្រីមេម៉ាយទីទាល់ក្រ រស់នៅជាមួយកូនប្រុសឆ្កួត ឪពុកចាស់ជរានិងចៅ៥នាក់ ក្នុងខ្ទមពុកផុយ ធ្លុះធ្លាយដំបូលប្រកមេឃ ត្រូវបានយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរ ក្រុងស្ទឹងសែន ចុះជួយសាងសង់ផ្ទះជូន មួយខ្នង ធ្វើអំពីឈើ ប្រកស័ង្កសី ទំហំ ៥គុណ៧ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រយូវខាងជើង. សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ២០១៥ ។លោកហុក រិន អភិបាលក្រុងស្ទឹងសែន និងលោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ លោកវរ:សេនីយ៍ទោ. ញ៉ែម ឈុនលី.
អធិការក្រុងស្ទឹងសែន រួមទាំងសម្បុរសជន. បានដឹកនាំសហការជាមួយ កម្លាំងផ្នែកសឹករងក្រុងស្ទឹងសែន កងរាជអាវុធហត្ថខេត្ត និង កម្លាំងអធិការក្រុងស្ទឹងសែន ប្រជាកាពារ អាជ្ញាធរឃុំសង្កាត់ ចូលរួមជាមួយសាខាកាកបាតក្រហម ក្រុង ស្ទឹងសែន បានសាងសង់ផ្ទះឈើជូន ឈ្មោះ ហ៊ុលនី អាយុ៦៥ ជាស្ត្រីមេម៉ាយ រស់នៅកូនប្រុស ឆ្កួតម្នាក់រួម ទាំងចៅ៥នាក់ និងឪពុកចាស់ជរា ក្នុងខ្ទមកំសត់ ។
អ្នកមីង. ហ៊ុល នី ដែលត្រូវបានទទួលផ្ទះថ្មី ជាចំណងដៃ បានរៀបរាប់ប្រាប់ថា អ្នកមីងមានកូន ៦នាក់ស្រី១ ក្នុងនោះមានម្នាក់ឆ្កួត ចំណែកកូនប្រុស៥នាក់ មានកូន៣នាក់ទៅធ្វើការនៅថៃ កូន២នាក់មានគ្រួសារហើយបានរស់នៅបែក កូនប្រុសដែលមានប្រពន្ឋ្ក៏យកកូនមកទម្លាក់ឲ្យគាត់មើល អ្នកខ្លះលែងលះ បែកខ្ញែកគ្រួសារ ហើយក៏បាត់គ្មានដំណឹង រហូតមកដល់សព្វថ្ងៃ
គាត់រស់នៅជាមួយ ចៅរហូតដល់ទី៥នាក់ ដោយជីវភាពក្រីក្រ ពុំមានមុខរបរនោះទេ ពេលខ្លះដើរខ្ចីអង្ករតាមភូមិម្តង ២ទៅគីឡូក្រាម គ្រាន់ចិញ្ចឹមចៅ ចំណែកកូនឯ ទៀតពុំដែលផ្ញើរលុយកាក់នោះទេ ។ អ្នកមីងបានបន្តទាំងទឹកភ្នែកថា គ្រួសារអ្នកមីងឈ្មោះ ជុំ ប៊ុននេត អាយុ ៣៨ឆ្នាំ បានស្លាប់នៅ ក្នុងពេលបំពេញប៉េសកម្ម ត្រូវបានខ្មាំងបាញ់ក្នុងភារ:កិច្ចការពារស្ពានក្នុងឆ្នាំ ១៩៨៧ជាអតីត
យោធិនចំណុះឲ្យស៊ុបខេត្តកំពង់ធំ ក្រោយមកកូនប្រុសរបស់គាត់ឈ្មោះនេត នីន អាយុ៣៨ឆ្នាំ បានឆ្កួតដោយសារគិតច្រើន ហើយបានធ្វើបាបម្តាយ គប់ម្តាយ វាយម្តាយ ស្ទើរជារៀងរាល់ថ្ងៃ. ក្រោយមកទើបដាក់ច្រវ៉ាក់នៅនិងចង្កេះ ដោយពុំហ៊ានដោះលែងទេដោយសារតែ ខ្លាចដើរវាយគេឯង ហើយអ្នកមីងក៏ពុំបានដើរស៊ីឈ្នួលបោកខោអាវគេដូចមុននោះទេ។
លោក ហុក រិន អភិបាលក្រុងស្ទឹងសែន បានឲ្យដឹងថា.នេះកម្មវីធីមនុស្សធម៌ពិតៗ ដោយកើត ចេញពីសម្បុរសជន ក្នុងជួរអាជ្ញាធរ និងកងកម្លាំង រួមទាំងក្រុមហ៊ុន បានរួមចិត្តរួមកម្លាំងជួយដល់ គ្រួសារក្រីក្រ ដោយមិនប្រកាន់ និន្នាការនយោបាយ សំខាន់គឺកាជួយគ្នាក្នុងគ្រាមានទុក្ខលំបាក ដោយក្រោមការណែនាំរបស់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានឲ្យអាជ្ញាធរស្រុកក្រុងយកចិត្តទុកដាក់ទៅលើជីវភាព ប្រជាពលរដ្ឋ. ទាំងការរស់នៅ សន្តិសុខ ជីវភាព និងការ ប្រកបុខរបរ រួមទាំងបញ្ហាថ្នាំងថ្នាក់នៅតាមមូលដ្ឋាន ដើម្បីដោះស្រាយតាមភាពជាក់ស្តែង ដែល អាជ្ញាធរមានលទ្ធភាព។
សម្រាប់ការជួយឧបត្ថម្ភការសាងសង់ផ្ទះជូន ស្រីមេម៉ាយ ដែលមានជីវភាពក្រីក្រនេះ មានលោក អុិត សុធា ព្រះរាជអាជ្ញារខេត្តកំពង់ធំ ១លានរៀលនិងកង់១ គ្រឿងលោក វង់សេរី ព្រះរាជអាជ្ញារងអង្ករ១០០គ.ក. លោក កើតរ័ត្ន វិទ្យាស្ថានក្រុងអង្គរ ព្រមទាំងលោកគ្រូ អ្នកគ្រូ
បុគ្គលិកសិក្សា ១លានរៀល ធុងទឹកកក១ លោក សៀង វិរះ. ប្រធានធនាគារកាាឌីយ៉ា ១លានរៀល លោក ប៉ៅ គឹមស្រៀង ពាងទឹក១ ថវិកា៣០ម៉ឺនរៀល ផ្នែកសឹករងក្រុងស្ទឹងសែន អង្ករ២៥គ.ក ។ដោយផន សុជាតិ


































