គ្រោះថ្នាក់ចរាចរណ៍ក្នុងខែកក្កដានិងខែមិថុនាកើតឡើង១២ករណីស្លាប់មនុស្ស៥នាក់របួសធ្ងន់៦នាក់ស្រាល៣នាក់

0

ខេត្តបន្ទាយមានជ័យ៖ បើតាមរបាយការណ៍របស់នគបាលចរាចរផ្លូវគោកខេត្តបន្ទាយមានជ័យបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ប្រចាំខែកក្កដាគិតពីថ្ងៃទី១១ខែមិថុនា ដល់ថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៥មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១២ករណីក្នុងនោះimage (4)ក្រុងសិរីសោភ័ណ១ករណី ក្រុងប៉ោយប៉ែត៤ករណី ស្រុកព្រះនេត្រព្រះ៣ករណី ស្រុកស្វាយចេក៣ករណី ស្រុកម៉ាឡៃ១ករណីគ្រោះថ្នាក់ប្រភេទធ្នន់១១ករណី គ្រោះថ្នាក់ប្រភេទស្រាល១ករណី។លោកវរសេនីយ៍ទោសនគីមសួគ៍នាយការិយាល័យចរាចរណ៍បានឲ្យដឹងថាក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកក្កដានិងខែមិថុនានោះមានស្លាប់មនុស្ស៥នាក់របួសធ្ងន់៦នាក់របួសស្រាល៣នាក់អ្នកចូលរួមគ្រោះថ្នាក់១៤នាក់ម៉ូតូខូចខាតធ្ងន់៤គ្រឿងស្រាល៥គ្រឿង រថយន្តតូចខូចធ្ងន់៥គ្រឿងនិងស្រាល៣គ្រឿងរថយន្តធំ២គ្រឿង។លោកសនគីមសួគ៍បាននិយាយបន្តថាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នោះនគបាលចរាចរណ៍ បានធ្វើការរឹតបន្តឹងដូចជាចុះធ្វើការអប់រំ ផាកវិន័យដល់អ្នកល្មើសច្បាប់ មិនពាក់មួកសុវត្តិភាព មិនដាក់កញ្ចក់ពីក្រោយ ប្រើទូរស័ព្ទពេលបើកបរ មិនគោរពសញ្ញាចរាចរណ៍ មិនពាក់ខ្សែក្រវ៉ាត់សុវត្តិភាព បើកបរលើសល្បឿនកំណត់ បើកភ្លើងមិនត្រឹមត្រូវ។លោកសួគ៍បានបញ្ជាក់ទៀតថាមន្ត្រីនគបាលចរាចរណ៍បានចុះអប់រំនិងផ្សព្វផ្សាយនិងបានធ្វើបទបង្ហាញដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សនៅតាមសាលាអំពីច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាកចរាចរណ៍តាមគោលការរបស់ថ្នាក់លើ។និងបង្កើនការផ្សព្វផ្សាយតាមគ្រឹះស្ថានសិក្សាចាប់ពីអនុវិទ្យាល័យដល់សាកលវិទ្យាល័យដើម្បីបន្តជំរុញការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក៕image (3) image (5)