បន្ទាយមានជ័យ៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យដើម្បីសុវត្តិភាពចំណីអាហារជូនប្រជាពលរដ្ឋនាព្រឹកថ្ងៃទី8កញ្ញា2015បានដឹកនាំកំលាំងចុះត្រួកពិនិត្យម្ហូបអាហាររកសាធាតុគីមីដែលដាក់ក្នុងម្ហូបអាហារបង្កការប៉ះពាល់ដល់សុខភាពនៅផ្សារត្រីក្នុង
សង្កាត់កហរុងប៉ោយប៉ែត។ហុង លាង អនុប្រធាននៃសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានអោយដឹងថាជាបន្តបន្ទាប់ជំនាញ់របស់លោកតែងចុះត្រួកពិនិត្យការតាំងលក់ទំនិញតាមផ្ទះ ស្តង់ ផ្សារ របស់អាជីវករដើម្បីរកទំនិញដែលហួសការប្រើប្រាស់ និងគ្មានគុណភាពពិសេសពិនិតយ្យរកសារធាតុហ្វមូលីមដែលសម្រាបរក្សាសាច់អោយស្រសនិងកុំអោយស្អុយលើចំណីអាហារជាដូចជាលើគ្រឿងសមុទ្រ សរសៃគុយទាវ។ជាក់ស្តែងការចុះត្រួកពិនិត្យនេះបានធ្វើតេសទៅលើ គ្រឿងសមុទ្រ និងអំបិលឃើញថាពុំមានប្រើប្រាស់សារធាតុដែលនាំអោយប៉ះពាល់សុខភាពពលរដ្ឋទ្បើយ។ ជាមួយគ្នានោះក៍បានធ្វើការណែនាំដល់អាជីវករត្រូវតាំងលក់ទំនិញអោយមានគុណភាព ។លោក ស៊ាន សីុណាតប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានបញ្ជក់ថា អ្វីដែលជាគោលដៅសំខាន់របស់កាំកុងត្រូលគឺធ្វើយ៉ាងណាផ្សព្វផ្សាយណែនាំអាជីវករ ពលរដ្ឋអោយយល់ពីម្ហូបអាហារដែលច្បាប់ហាមឃាត់និងប៉ះពាល់សុខភាពហើយរកអោយឃើញនៅទំនិញខូចគុណភាពដាក់លក់តាមទីផ្សារ៕


































