គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែកក្កដា​និង​ខែមិថុនា​កើតឡើង​១២​ករណី​ស្លាប់​មនុស្ស​៥​នាក់​របួសធ្ងន់​៦​នាក់​ស្រាល​៣​នាក់​

0

​ខេត្តបន្ទាយមានជ័យ​បើតាម​របាយការណ៍រ​បស់​នគ​បាលច​រាចរ​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំខែ​កក្កដា​គិតពី​ថ្ងៃទី​១១​ខែមិថុនា ដល់​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៥​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១២​ករណី​ក្នុងនោះ​ក្រុង​សិរីសោភ័ណ​១​ករណី ក្រុង​ប៉ោយប៉ែត​៤​ករណី ស្រុក​ព្រះនេត្រព្រះ​៣​ករណី ស្រុក​ស្វាយចេក​៣​ករណី ស្រុក​ម៉ាឡៃ​១​ករណី​គ្រោះថ្នាក់​ប្រភេទ​ធ្ន​ន់​១១​ករណី គ្រោះថ្នាក់​ប្រភេទ​ស្រាល​១​ករណី​។​លោក​វរសេនីយ៍ទោ​សន​គីម​សួ​គ៍​នាយការិយាល័យ​ចរាចរណ៍​បាន​ឲ្យ​ដឹងថា​ក្នុង​គ្រោះថ្នាក់​imageចរាចរណ៍​ក្នុង​ខែកក្កដា​និង​ខែមិថុនា​នោះ​មាន​ស្លាប់​មនុស្ស​៥​នាក់​របួសធ្ងន់​៦​នាក់​របួសស្រាល​៣​នាក់​អ្នកចូលរួម​គ្រោះថ្នាក់​១៤​នាក់​ម៉ូតូ​ខូចខាត​ធ្ងន់​៤​គ្រឿង​ស្រាល​៥​គ្រឿង រថយន្ត​តូច​ខូច​ធ្ងន់​៥​គ្រឿង​និង​ស្រាល​៣​គ្រឿង​រថយន្ត​ធំ​២​គ្រឿង​។​លោក​សន​គីម​សួ​គ៍​បាន​និយាយ​បន្តថា​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​image (2)ចរាចរណ៍​នោះ​នគ​បាល​ចរាចរណ៍ បានធ្វើការ​រឹតបន្តឹង​ដូចជា​ចុះ​ធ្វើការ​អប់រំ ផាក​វិន័យ​ដល់​អ្នក​ល្មើសច្បាប់ មិន​ពាក់មួក​សុ​វត្តិភាព មិន​ដាក់​កញ្ចក់​ពីក្រោយ ប្រើ​ទូរស័ព្ទ​ពេល​បើកបរ មិន​គោរព​សញ្ញា​ចរាចរណ៍ មិន​ពាក់​ខ្សែក្រវ៉ាត់​សុ​វត្តិភាព បើកបរ​លើស​ល្បឿន​កំណត់ បើកភ្លើង​មិន​ត្រឹមត្រូវ​។​image (1)លោក​សួ​គ៍​បាន​បញ្ជាក់ទៀតថា​មន្ត្រី​នគ​បាល​ចរាចរណ៍​បាន​ចុះ​អប់រំ​និង​ផ្សព្វផ្សាយ​និង​បានធ្វើ​បទ​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​នៅតាម​សាលា​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​image (3)ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក​ចរាចរណ៍​តាម​គោល​ការ​របស់​ថ្នាក់លើ​។​និង​បង្កើន​ការផ្សព្វផ្សាយ​តាម​គ្រឹះស្ថានសិក្សា​ចាប់ពី​អនុវិទ្យាល័យ​ដល់​សាកលវិទ្យាល័យ​ដើម្បី​បន្ត​ជំរុញ​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​៕