ខេត្តកំពង់ឆ្នាំង៖ដើម្បីចូលរួមប្រឡងបាញ់គ្រាប់ពិតអោយទទួលបានពិន្ទុល្អ ពលនគរបាលនិងនាយនគរបាលខេត្តចំនួន៨១នាក់ ត្រូវបានលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងប ញ្ជូនទៅរៀននៅសាលាហ្វឹកហ្វឺនពលទាហ៊ានយោធភូមិភាគពិសេស ស្ថិតនៅក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដើម្បីអោយលោកគ្រូយោធាចារ្យសាសាហ្វឹកហ្វឺនជួយហ្វឹកហាត់ការប្រើប្រាស់អាវុធ ត្រៀមប្រឡងបាញ់គ្រាប់ពិតក្នុងចុងសប្តាហ៍ខាងមុខនេះ។ការបញ្ជូនពលនិងនាយនគរបាលខេត្តខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ២០១៥។
លោកឧត្តម សេនីយត្រី ប្រាក់ វុឌ្ឍី ស្នងការរងនគរបាលខេត្ត បានផ្តាំផ្ញើរដល់ពល
នគរបាលនិងនាយនគរបាលទាំង៨១នាក់ (ស្រី១៤នាក់ ) នៅក្នុងស្នងការនគរបាលខេត្ត
មុនពេលទៅហ្វឹកហ្វឺនបាញ់កាំភ្លើងថា៖ សូមពលនគរបាល និងនាយនគរបាលយើងទាំង
អស់ត្រូវយកចិត្តទុកដាក់អោយអស់ពីសមត្ថភាព ក្នុងពេលហ្វឹកហ្វឺនបាញ់កាំភ្លើងអោយបា
នចេះស្ទាត់ ដើម្បីពេលប្រឡងបាញ់គ្រាប់ពិតក្នុងចុងសប្តាហ៍នេះទទួលបានពិន្ទុល្អ។
ព្រោះ
ថា ពលនគរបាលនិងនាយនគរបាលគ្រប់រូប ត្រូវតែចេះប្រើប្រាស់ និងបាញ់កាំភ្លើងដោ យប្រសិទ្ធភាព ដើម្បីរក្សាការពារសណ្តាប់ធ្នាប់ និងសន្តិសុខជូនជាតិមាតុភូមិ។
លោកវរសេនីយឯក ស៊ុំ សុជាតិ ស្នងការងនគរបាលខេត្ត ជាអ្នកដឹកនាំពលនិងនា យនគរបាលខេត្ត បញ្ជូនទៅហ្វឹកហ្វឺននៅសាលាពលទាហ៊ាន បាននិយាយអោយដឹងថា
ការហ្វឹកហ្វឺននេះមានរយះពេល៤ថ្ងៃ ដោយគិតពីថ្ងៃទី០៩ ដល់១២ ខែកញ្ញា ឆ្នាំ២០១៥ ហើយត្រូវធ្វើការប្រឡងបាញ់គ្រាប់ពិតជាក់ស្តែង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុង
សាលាហ្វឹកហ្វឺនពលទាហ៊ានយោធភូមិភាគពិសេសនេះតែម្តង។
លោក វរសេនីយទោ អ៊ូ សុខឿន នាយករងសាលាហ្វឹកហ្វឺនពលទាហ៊ានយោធភូមិ
ភាគពិសេស ជាយោធាចារ្យ និងជាគ្រូហ្វឹកហាត់ បានអោយដឹងថា៖ដោយការហ្វឹកហាត់
ប្រើប្រាស់ និងបាញ់កាំភ្លើងជាក់ស្តែង មាននរយះពេលខ្លីបែបនេះ ការហ្វឹកហាត់ត្រូវចែក
ចេញជា៣ផ្នែកគឺ៖ ១.រៀនក្រាបតម្រង់បាញ់១ថ្ងៃ ១.រៀនអង្គុយតម្រង់បាញ់១ថ្ងៃ ៣.រៀន
តម្រង់បាញ់ទាំងក្រាបនិងអង្គុយដោយប្រសិទ្ធភាព រៀនបាញ់ស៊ីប៤អា ចម្ងាយ ១០០ម រយះពេល១ថ្ងៃ និងថ្ងៃទី៤ គឺត្រូវប្រឡងបាញ់ស៊ីបជាក់ស្តែង១ថ្ងៃ។
លោកគ្រូហ្វឹកហ្វឺន បានបញ្ជាក់ថា៖លោកនឹងខិតខំ បង្រៀនទាំងទ្រីស្តី ទាំងកាយវិ
ការ អោយអស់លទ្ធភាព ដើម្បីអោយសិស្សងាយយល់និងងាយចាប់បាន ក្នុងការរៀនបា
ញ់កាំភ្លើងជាក់ស្តែង ដើម្បីយកទៅប្រឡងបាញ់ស៊ីបទទួលបានពិន្ទុល្អ តែលោកគ្រូក៏សំ ណូមពរសិស្សទាំងអស់ត្រូវខិតខំយកចិត្តទូកដាក់អោយលទ្ធភាពខ្លួនឯងផងដែរ ទើបការប្រឡងទទួលបានពិន្ទុល្អប្រសើរ៕



































