កាំកុងត្រូល​ចុះ​ពិនិត្យ​រកសារ​ធាតុគីមី​លើ​ម្ហូបអាហារ​នៅ​ផ្សារ​ត្រី​ប៉ោយប៉ែត​

0

​បន្ទាយមានជ័យ​:​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ដើម្បី​សុ​វត្តិភាព​ចំណីអាហារ​ជូន​ប្រជាពលរដ្ឋ​នា​ព្រឹក​ថ្ងៃទី​8​កញ្ញា​2015​បាន​ដឹកនាំ​កំលាំង​ចុះ​ត្រួ​ក​ពិនិត្យ​ម្ហូបអាហារ​រកសា​ធាតុគីមី​ដែល​ដាក់​ក្នុង​ម្ហូបអាហារ​បង្ក​ការប៉ះពាល់​ដល់​សុខភាព​នៅ​ផ្សារ​ត្រី​ក្នុង​សង្កាត់​ក​ហ​រុង​ប៉ោយប៉ែត​។​
ហុង លាង អនុប្រធាន​នៃ​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា​ជា​បន្តបន្ទាប់​ជំនាញ់​របស់លោក​តែង​ចុះ​ត្រួ​ក​ពិនិត្យ​ការតាំង​លក់ទំនិញ​តាម​ផ្ទះ ស្តង់ ផ្សារ របស់​អាជីវករ​ដើម្បី​រក​ទំនិញ​ដែល​ហួសការ​ប្រើប្រាស់ និង​គ្មាន​គុណភាព​ពិសេស​ពិ​និ​តយ្យ​រក​សារធាតុ​ហ្វ​មូលី​ម​ដែល​សម្រាប​រក្សា​សាច់​អោយ​ស្រស​និង​កុំអោយ​ស្អុយ​លើ​ចំណីអាហារ​ជា​ដូចជា​លើ​គ្រឿង​សមុទ្រ សរសៃ​គុយទាវ​។​ជាក់ស្តែង​ការចុះ​ត្រួ​ក​ពិនិត្យ​នេះ​បានធ្វើ​តេស​ទៅលើ គ្រឿង​សមុទ្រ និង​អំបិល​ឃើញថា​ពុំមាន​ប្រើប្រាស់​សារធាតុ​ដែលនាំអោយ​ប៉ះពាល់​សុខភាព​ពលរដ្ឋ​ទ្បើ​យ​។ ជាមួយគ្នា​នោះ​ក៍​បានធ្វើ​ការណែនាំ​ដល់​អាជីវករ​ត្រូវ​តាំង​លក់ទំនិញ​អោយមាន​គុណភាព ។​IMG_9599
លោក ស៊ាន សី​ុ​ណាត​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជក់​ថា អ្វី​ដែលជា​គោលដៅ​សំខាន់​របស់​កាំកុងត្រូល​គឺ​ធ្វើយ៉ាងណា​ផ្សព្វផ្សាយ​ណែនាំ​អាជីវករ ពលរដ្ឋ​អោយ​យល់​ពី​ម្ហូបអាហារ​ដែល​ច្បាប់​ហាមឃាត់​និង​ប៉ះពាល់​សុខភាព​ហើយ​រកអោយឃើញ​នៅ​ទំនិញ​ខូចគុណភាព​ដាក់លក់​តាម​ទីផ្សារ​៕