ព្រះវិហារ ជនសង្ស័យ២នាក់ជាប់ចោទពីបទលួចឆក់កាបូប នឹង ជនសង្ស័យ ម្នាក់ទៀតជាប់ចោទពីបទផ្សំគំនិត ត្រូវបាននគបាលការីយាល័យ កំរិតស្រាល នៃស្នងការដ្ធានខេត្តព្រះវិហារ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ការពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្មាំ២០១៤។ លោកវិរៈសេនីយ៍ទោ ខាត់ ហ៊ុន ប្រធានការិយាល័យ កំរិតស្រាលនៃស្នងកា រដ្ធានខេត្តព្រះវិហារ បានអោយដឹងថា ជនសង្ស័យទី១ មានឈ្មោះ ហុញ ម៉ៅ ភេទ ប្រុស អាយុ ២៦ឆ្មាំ មានមុខរបរមិនពឹតប្រាកដ
មានទីលំនៅក្នុងស្រុក សន្ធុក បានលួចឆក់កាបូប អាជីវករនៅក្នុងផ្សារកំពុងប្រណាក ជនសង្ស័យទី២ ឈ្មោះវ៉ែង ធីឡាង ជនជាតិវៀតណាម ភេទ ស្រី អាយុ ២៥ឆ្មាំ នៅខេត្ត កំពង់ធំ ធ្វើសកម្មភាពលួចឆក់ កាបូបនៅផ្សា កំពង់ប្រណាកកាលពីព្រឹកថ្ងៃ ទី២៩ ខែមេ សា ឆ្មាំ២០១៤ ជនសង្ស័យម្នាក់ទៀតឈ្មោះ សុខ ធី មានទីលំនៅ ខេត្ត ស្វាយ រៀង ជាប់ពីបទផ្សំគំនិត
ហើយបានសារភាពប្រាប់សមត្តកិច្ចថា ខ្លួនបានចាញ់បៀ អស់លុយ ក៏បានដុបឈ្មោះ វ៉ែង ធីឡាង ដើរលួចឆក់ នៅតាមបណ្តាលខេត្តនានា បានលុយចែកគ្មាស្មើរ មកលួចឆក់នៅក្នុងផ្សារកំពង់ប្រណាតអស់លក្ខ័ដោយ សារម្ចាស់កាបូបលុយគេទាន់ចាប់ប្រគល់អោយនគរបាល ហើយវត្តុតាងម៉ូតូសេរី ០១២ ១គ្រឿងត្រូវបានសមកិច្ចដកហូត ចំណែកជនសង្ស័យឈ្មោះ ហុញ ម៉ៅ បានសារភាពថា ខ្លួនមិនមានមុខរបរអ្វីក្រៅពីដើរលួចឆក់ នោះទេពេលនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយខ្លួនសុំអោយសមត្ថកិច្ចជួយបន្ធូបន្ថយទោស ផង ដោយសាថានៅផ្ទះគ្មានអ្នកមើលថែម្ដាយចាស់ជរា ។
លោកវិរៈសេនីយ៍ទោ ខាត់ ហ៊ុន បានបន្តថា វត្ថុតាង មានការបូបលុយ ត្រូវបានប្រគល់ជូនទៅម្ចាស់វិញ ចំណែកម៉ូតូ ដែលជិះធ្វើសកម្មភាព រួមទាំងជន សង្ស័យ ត្រូវបានក៍សាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ បន្តទៅតាមនិតិវិធីច្បាប់។