គ​ណះ​ក​ម្មា​ការ​វត្ត​ជីក្រែង​បើក​ការប្រជុំ​បូកសរុប​លទ្ធផល​កសាង​ព្រះវិហារ​ថ្មី​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​និង សម្ត​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន​ប្រទាន​ឲ្យ​កសាង​កសាង​រយះពេល​៦​ឆ្នាំ​កន្លង​កម​

0

​ ​.​សៀមរាប​៖ គ​ណះ​កម្ម​ការ​វត្ត​ជីក្រែង​ស្តិ​ត​នៅក្នុង​ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប​បាន​បើក​ការប្រជុំ​មួយនា​ព្រឹក​ថ្ងៃទី​០៧​ខែកញ្ញា​ឆ្នាំ​២០១៥​ក្រោម​អធិបតេយ្យភាព​លោកគ្រូ​ព្រះចៅអធិការ​វត្ត​ព្រះនាម​ភ​ក្ខុ​ឈឿន សាវង្ស ព្រមទាំង​បានការ​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ក្រុម​ព្រឹក្សា​ឃុំ​ជីក្រែង អាចារ្យ​គ​ណះ​កម្ម​ការ​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះជើងវត្ត​ជីក្រែង​និង​លោក​មេភូមិ​គ្រប់​ភូមិ​។​​.​របៀប​វ​រះ​ប្រជុំ​មាន​៖.១.​ពិ​ភក្សា​អំពី​ការងារ​កសាង​ព្រះវិហារ​ថ្មី នឹង សុំ​ឲ្យ​មហាជន​ចូលរួម​ជួយ​បាំង​ដំបូល​ព្រះវិហារ​បង្ហើយ​។​.២.​មតិ​មហាជន​ចង់ដឹង​ពី​លទ្ធផល​ចំណាយ​លើ​ការសាងសង់​ព្រះវិហារ​ថ្មី​រយះពេល​៦​ឆ្នាំកន្លងមក​។​៣.​ការរៀបចំ​វេន​កាន់​បិ​.​ណ​តាម​ភូមិ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​។​IMGP1261
.​ក្រោយពី​ការប្រកាស​របៀប​វ​រះ​ប្រជុំ​រួចមក​មហាជន​បាន​សំណូមពរ​ឲ្យ​លោកគ្រូ​ព្រះចៅអធិការ​វត្ត​ព្រះនាម​ភិក្ខុ​ឈឿន សាវង្ស​រាយ​ការ​អំពី​លទ្ធផល​ចំណាយ​លើ​ការកសាង​ព្រះវិហារ​ថ្មី​រយះពេល​៦​ឆ្នាំកន្លងមក​។ លោកគ្រូ​ព្រះចៅអធិការ​វត្ត​ជីក្រែង​បាន​រាយ​ការ​ណ៏​ជូន​អង្គប្រជុំ​អំពី​ការចូលរួម​កសាង​ព្រះវិហារ​ថ្មី​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន​ប្រទាន​ឲ្យ ។ ចំណាយ​ទៅលើ​ស៊ីម៉ង់​, ដែក​, ថ្មី​, ឥដ្ឋ​, ក្បឿង​, ខ្សាច់​, ឈើ​, ឈ្នួល​ជាង​ដែល​បាន​ថវិការ​មកពី​ការចូលរួម​ពី​សំណាក់​ឯ​ឧ​ត្ត​ម លោកជុំទាវ លោក​ឧក​ញ្ញា អស់លោក លោកស្រី និង ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះជើងវត្ត​ជីក្រែង​ចូលរួម​មាន​ដូចខាងក្រោម​៖IMGP1240
១.​ឯកឧត្តម​សៀង ណាំ​និង​លោកជុំទាវ​ព្រមទាំង​បុត្រ​ចូលរួម​កសាង​ព្រះវិហារ​ថ្មី​រយះពេល​៦​ឆ្នាំនេះ​សរុប​ជា​ទឹកប្រាក់ .១៩៩,១០៣​ដូ​លា​។​២.​លោក​ផេង គង់​និង​លោកស្រី​តាន់​ស៊ីវ​តុង​ព្រមទាំង​បុត្រ​ចូលរួម​កសាង​គិត​ជាថ​វិការ​សរុប​.៣៨,៣៨៥​ដូ​លា​។​៣.​លោក​តាត ប៊ុន​ឈឿ​បន​និង​ភរិយា​ព្រមទាំង​បុត្រ​ចូលរួម​កសាង​គិត​ជាថ​វិការ​សរុប​.១០,៣២៥​ដូ​លា​។​៤.​លោកជុំទាវ ឧកញ៉ា​ចា ចន្ទី​ចូល​រួ​កសាង​គិត​ជាថ​វិការ​សរុប​.៣,៦៤៥​ដូ​លា​។IMGP1257​៥.​លោក​តាន់ សៀក​វែង​និង​លោកស្រី​តាំង​ហ្គិ​ច​ឆេង​ព្រមទាំង​បុត្ត លោក​ឧក ញ៉ា​តាំង អៀម​ងី​និង​លោក​ជុំ​ទាន​យ៉ុង ដា​ណេង​(​ភ្នុំពេញ​)​ចូលរួម​កសាង​គិត​ជាថ​វិការ​សរុប​.៥,៥០០​ដូ​លា​។​៦.​សប្បុរសជន​(​ខេត្តសៀមរាប​)​ចូលរួម​កសាង​គិត​ជាថ​វិការ​សរុប​.១០,៨៣៨​។​៧.​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះ​វត្ត​ជីក្រែង​ចូលរួម​កសាង​គិត​ជាថ​វិការ​សរុប​៧២,៦៤៣​ដូ​លា​។ ការកសាង​ព្រះវិហារ​រយះពេល​៦​ឆ្នាំ​គិត​ចាប់ពី​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០០៩​រហូតមកដល់​ថ្ងៃទី​០៧​ខែកញ្ញា​ឆ្នាំ​២០១៥ ចំណាយ​លើ​ការកសាង​គិត​ជាថ​វិការ​សរុប​.៣៤០,៤៣៩​ដូ​លា គិត​ជា​ប្រាក់រៀល .១៣៦១,៧៥៦០០០​រៀល​។IMGP1242​ក្រោយពី​ការ​រាយ​ការ​លទ្ធផល​ចំណាយ​លើ​ការកសាង​ថ​ព្រះវិហារ​ថ្មី​រួចមក លោកគ្រូ​ព្រះចៅអធិការ​វត្ត​បាន​ប្រកាសជូន​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះជើងវត្ត​និង​លោក​មេភូមិ​គ្រប់​ភូមិ​ឲ្យ​ចូលរួម​កាន់​បិ​ណ​ចាប់ពី​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៥​ត្រូវ​និង​ថ្ងៃ​១​រោច​ខែភទ្របទ​រហូតដល់​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៥​ត្រូវ​និង​ថ្ងៃ​១៥​រោច​ខែភទ្របទ​ឆ្នាំមមែ​រព​.​ស​២៥៥៩​ជា​ថ្ងៃ​ភ្ជុំ​បិ​ណ​គឺជា​ថ្ងៃបុណ្យ​ប្រពៃណី​របស់​ជាតិ​យើង ។ដោយ ព្រុំ សុខា