ខេត្តបន្ទាយមានជ័យ៖ ផ្លូវមួយខ្សែដែលមានប្រវែង៣០០ម៉ែ៉ត្ររយះពេលកន្លងមកប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំងនៅក្នុងភូមិ២ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនោះត្រូវបានលោកលីសារីអភិបាលរងខេត្តបន្ទាយមានជ័យនិងក្រុម
ការងារចុះជួយក្រុងសិរីសោភ័ណបានចុះបើកការដ្ឋានធ្វើដើម្បីសំរួលក្នុងការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៥នេះ។ក្នុងការបើកការដ្ឋានធ្វើផ្លូវមួយខ្សែនេះលោកលីសារីបានមានប្រសាសន៍ថាផ្លូវមួយខ្សែនេះកន្លងមកប្រជាពលរដ្ឋក្នុងតំបន់នេះពិបាកក្នុងការធ្វើចរាចរណ៍ទៅមកយ៉ាងខ្លាំងទើបលោកដឹកនាំក្រុមការងារចុះមកជួយធ្វើផ្លូវមួយខ្សែនេះជូនដល់ប្រជាពលរដ្ឋរស់នៅទីនោះដើម្បីសំរួលចរាចរណ៍ទៅមក។លោកបានបន្តទៀតថាផ្លូវមួយខ្សែនេះមានប្រវែង៣០០ម៉ែត្រ ដែលចំណាយអស់ទឹកប្រាក់១៧០០ដុល្លាជាលុយបដិភាគប្រជាពលរដ្ឋនៅសងខាងផ្លូវនោះស្ម័គ្រចេញពាក់កណ្តាលនិងរដ្ឋពាក់កណ្តាលហើយចាក់គ្រួសក្រហមកំរាស១តឹកកន្លះចំណែកគ្រឿងចក្រវិញលោកលីសារីអភិបាលរងខេត្តរាប់ចេញទាំងអស់។ប្រជាពលរដ្ឋរស់នៅទីនោះមានសេចក្តីរីករាយជាពន់ពេកដែលផ្លូវមួយខ្សែនេះបានបើកការដ្ឋានធ្វើដើម្បីសំរួលចរាចរណ៍ទៅមកដល់ប្រជាពលរដ្ឋនៅទីនោះប្រជាពលរដ្ឋបាននិយាយថាផ្លូវមួយខ្សែនេះកន្លងមកពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់បើជិះម៉ូតូនិងរថយន្តវិញមិនអាចធ្វើដំណើរទៅមកបានឡើយបើទោះបីផ្លូវនេះចាក់គ្រួលក្រហមយ៉ាងណាក៏ត្រួលក្នុងការធ្វើចរាចរណ៍ទៅមកផងដែរក្រោយពីស្ថាបនារួចគាត់ថ្លែងអំណរគុណដល់លោកលីសារីយ៉ាងខ្លាំងផងដែ។បញ្ជាក់លោកលីសារីទើបតែឡើងជាអភិបាលរងខេត្តបន្ទាយមានជ័យមិនបាន៣ខែផងលោកលីសារីមានស្នាដៃល្អៗក្នុងការដឹកនាំខេត្តបន្ទាយមានជ័យជាច្រើនដូចជា ចុះជួយចែកអំណោយនិងធ្វើផ្ទះជូនដល់ពលរដ្ឋក្រីក្រគ្មានទីជំរក ទុរគតជន ផ្ទះជួបគ្រោះធម្មជាតិពិសេសចុះជួយធ្វើផ្លូវនៅតាមសហគមន៍ជាច្រើនខ្សែដែលប្រជាពលរដ្ឋជួបក្នុងការធ្វើដំណើរកន្លងមក។លោកលីសារីជាមន្ត្រីគំរូដ៏ល្អមួយរូបដែលចង់ឲ្យយកគំរួតាម៕



































