​ឯកឧត្តម Li Xiaojie អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន

0

​សៀមរាប​៖ នា​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ខេត្តសៀមរាប ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បានអនុញ្ញាត​ឲ្យ​ឯកឧត្តម Li Xiaojie អនុS1410003រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចូលជួប​សម្តែង​ការគួរសម​។​

​បន្ទាប់ពី​ជំនួប​បានបញ្ចប់​ប្រកបដោយ​ភាព​រាក់ទាក់ និង​ទទួលលទ្ធផល​ដ៏​ល្អ​នោះ ឯកឧត្តម ឯក ថា អនុប្រធាននាយកដ្ឋាន​ព័ត៌មាន​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា កន្លងមក​ប្រទេស​ចិន​បាន​ជួយ​ដល់​កម្ពុជា លើ​ការងារ​អភិរក្ស​ប្រាង្គ​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ ដោយបាន​បញ្ចប់​ជា​ស្ថាពរ​នូវ​ការជួសជុល​ប្រាសាទចៅសាយទេវតា ហើយ​ពេល​បច្ចុប្បន្ននេះ កំពុង​បន្ត​ជួសជុល​ប្រាសាទតាកែវ ដែល​គម្រោង​នេះ​នឹង​ចប់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០១៨​។​

​ចំពោះ​គម្រោង​ជា​បន្ត​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​សំណូមពរ​ដល់​ភាគី​ចិន ឲ្យ​ជួយ​ដល់​គម្រោង​អភិរក្ស​ប្រាសាទបេង​មាលា​ជា​បន្តទៀត​។ ជាការ​ឆ្លើយតប​ភាគី​ចិន​បាន​ទទួលយក​ដើម្បី​ធ្វើការ​ពិចារណា ហើយ​សង្ឃឹមថា នឹង​អាច​ឈានដល់​ការសម្រេច​ចំពោះ​គម្រោង​នេះ​ជា​បន្តទៀត​។​

​សូមបញ្ជាក់ថា ក្រៅពី​បាន​ជួយ​លើ​កិច្ចការ​អភិរក្ស​នៅ​តំបន់​អង្គរ ប្រទេស​ចិន​ក៏​ជា​សហប្រធាន​ជាមួយនឹង​ប្រទេស​ឥណ្ឌា​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​កិច្ចការ​អភិរក្ស និង​ការលើកតម្លៃ​ប្រាសាទព្រះវិហារ ហៅ​កាត់​ថា​អាយ​ស៊ី​ស៊ី​ព្រះវិហារ​។ នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​១​នៃ​អាយ​ស៊ី​ស៊ី​ព្រះវិហារ​កន្លងទៅ​ថ្មីៗ​នេះ ឯកឧត្តម Du Yue អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ UNESCO នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​អ្នកដឹកនាំ​កិច្ចប្រជុំ​ដោយផ្ទាល់ ជាមួយ​ភាគី​ឥណ្ឌា​គឺ ឯកឧត្តម Rakesh Tiwari អគ្គនាយក​វិទ្យាស្ថាន​បុរាណវិទ្យា​នៃ​ប្រទេស​ឥណ្ឌា​៕S1410002 S1410005 S1410004​ខេង ឧ​ត្ត​ម​