រថយន្ត​fuso​បុក​អ្នកបើក​ម៉ូតូ​ម្នាក់​ដាច់​ជើង​ម្ខាង​ស្លាប់​នៅលើ​ផ្លូវជាតិ​លេខ​៤​ក្នុងស្រុក​ព្រៃនប់​

0

​ខេត្ត​ព្រះសីហនុ​=​បុរស​ចំណាស់​ម្នាក់​ត្រូវ​រថយន្ត​បើក​កៀ​និង​បុក​ម៉ូតូ​គាត់​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​ដាច់​ជើង​អស់​ម្ខាង​ត្រឹម​ក្រលៀន​និង​ដេកស្លាប់​ភ្លាមៗ​យ៉ាង​អ​ណោ​ច​អាធ័ម​នៅ​កន្លែងកើតហេតុ​។​ហេតុ​ការគ្រោះថ្នាក់​ចរាចរ​ណ៌​ដែល​សំលាប់​មនុស្ស​អស់​ម្នាក់​ក្នុង​មួយ​ពព្រិច​ភ្នែក​នេះ​បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃទី​៨​កញ្ញា​ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូ ១៩០.១៩១​ត្រង់ចំនុច​ផ្លូវ​កោង​ភូមិ​ព្រៃនប់​១​ឃុំ​ព្រៃនប់​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​IMG_6567សមត្ថកិច្ច​បាន​និយាយថា​រថយន្ត​បង្ក មា​៉​ក FUSU ក្បាល​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣B ៩៥៩០ ទិសដៅ​ពី​ភ្នំពេញ​មក​ខេត្ត​ព្រះសីហនុ​លុះ​មកដល់​ចំនុចកើតហេតុ​ខាងលើ​រថយន្ត​បាន​បុក​ម៉ូតូ​IMG_6571សង់​កូរ៉េ​០១​គ្រឿងក្នុង ទិសដៅ​ស្រប​ទិស​គ្នា​បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ស៊ុន ទ្រី ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ មុ ខរ​បរ កម្មករ ស្នាក់នៅ​ចំការ ភូមិ ឃុំ​ខាងលើ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​។​ក្រោយ​បង្ករ​ហេតុ​IMG_6566ភ្លាម​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​បច្ចុប្បន្ន​វត្ថុតាង​រថ​យន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សារ​ទុក​នៅ​អធិការ​បគ​របាល​ស្រុក​ព្រៃនប់​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕IMG_6570