ហាយ​ឡែ​ន​ឌ័​រ​ប្រើប្រាស់​ល្បឿន​លឿន​លើផ្លូវ​ជាតិ​វាក់​និង​ម៉ូតូ​ស្រប​ទិស​បុក​មួយ​ទំហឹង​ពីក្រោយ​របួសធ្ងន់​ពី​អ្នក​

0

 

​ខេត្តពោធិ៍សាត់​; លោក​សឹម រ័ត្ន នាយរង​ផ្នែក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា មាន​​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន​លើផ្លូវ​ជាតិ​ជ្រុល​ទៅបុក​ម៉ូតូ ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​២​នាក់​រងរបួស​ធ្ងន់​ស​ល់​តែ​ដង្ហើមចង្រិត​។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា​៧​និង​៥​នាទី​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩៥-១៩៦​ស្ថិតក្នុង​ភូមិ​ក្រពើ​រោទិ៍ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​image1
​លោក សឹម រ័ត្ន ដែល​នៅ​ទីតាំង​កន្លែងកើតហេតុ​នេះ​ដើម្បី​ធ្វើកា​វាស់វែង​យក​វត្ថុតាង​មក​រក្សាទុក​ប​ណ្ណោះ​អាសន្ន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បន្តថា​មុនដំបូង​គឺ​សាក្សី​បានឃើញ​ហេតុ​ការ​នេះ​បាន​និយាយ មាន​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2U-7801 បានធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ដោយ​ប្រើប្រាស់​ល្បឿន​លឿន​ត្រង់ចំនុច​ទីប្រជុំជន​image4ដែល​គេ​ធ្វើ​រោងចក្រ​នៅ​ចំនុចកើតហេតុ​ខាងលើនេះ​ផង ក៍​បើក​មកដល់​ក៍វាក់​និង​ម៉ូតូ​នៅខាងមុខ​ដែល​កំពង់​ចរាចរណ៍​ដោយ​ជនរងគ្រោះ​ជា​អ្នកបើក​ម៉ូតូ​ប្រភេទ​វីវ៉ា​ជិះ​ពណ៍​ខ្មៅ​អត់​ស្លាក​លេខ​ជិះ​ឌុប​គ្នា​២​នាក់ ក្នុងទិសដៅ​ដៅ​ស្របគ្នា​ដែល​មិនបាន​ដឹង​អ្វី​សោះ ក៍​រថយន្ត​នោះ​បុក​ពីក្រោយ​អ្នកជិះ​ម៉ូតូ​នោះ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​ពួកគេ​ទាំងពី​អ្នករងរបួស​ធ្ងន់ធ្ងរ​សល់​តែ​ដង្ហើមចង្រិត​ត្រូវបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។​image6

​មន្ត្រីរដ្ឋបាល​ប៉ុ​ស្ត៍​ស្នាម​ព្រះ​បាន​ឲ្យ​ដឹង​ក្រោយពេល​កើត​ដែល​នគរបាល​ចរាចរ​ណ៍​វាស់វែង​និង​យក​វត្ថុតាង​រថយន្ត​បង្ករ​និង​ម៉ូតូ​រង​កា​ខូចខាត​ស្ទើរតែ​តាំង​ស្រុង​នោះបាន​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំងពី​អ្នក​ថា​អ្នកបើកបរ​ម៉ូតូ​ទី​១​ឈ្មោះ​
​ចាន់ ឌឿ​ន អាយុ​២៩​ឆ្នាំ អ្នក​អង្គុយ​ខាងក្រោយ​ទី​២​ឈ្មោះ បែ​៉​ន ចន្ថា អាយុ​៣៥​ឆ្នាំ អ្នក​ទាំងពី​ភេទ​ស្រី​បាន​រងរបួស​ធ្ងន់ធ្ងរ​មាន​ទីលំនៅ​ភួ​មិ​ក្រញាំ ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​៕