ខេត្តកំពង់ធំ៖ ក្រោមការដឹកនាំរបស់អាជ្ញាធរខេត្តកំពង់ធំ បានយកចិត្តទុកដាក់មកលើ បញ្ហាជីវភាពបងប្អូន ប្រជាពលរដ្ឋ និងស្វែងយល់ពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ស្វែងយល់ពីគោលបំណងរបស់មហាជនទូទៅ ដើម្បីអាជ្ញាធរខេត្ត រៀបចំកែសម្រួលដោះស្រាយបញ្ហា។ជាក់ស្តែងប្រជាពលរដ្ឋ ១០០ភាគរយ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ស្ថាប័ន មានបញ្ហាថ្នាង់ថ្នាក់ ចំពោះបញ្ហារភ្លើងអគ្គីសនីយ៍ ដែលក្រុមហ៊ុនភ្លើង មិនអាចផ្តល់ចរន្តតាមតម្រូវការប្រជាពលរដ្ឋ ជាហេតុបណ្តាលឲ្យ មានការខឹងសម្បាជាមួយនិង គ្រប់ហ៊ុនអគ្គីសនីយ៍ ដែលជាមុខសញ្ញា ដែលបានធ្វើឲ្យរបស់របរ វត្ថុប្រើប្រាស់ដោយអគ្គីសនីយ៍ ខូចរាប់មិនអស់ ។
ដោយការខិតខំប្រឹងប្រែរបស់ ថ្នាក់ដឹកនាំខេត្តកំពង់ធំ ដែលមាន ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានគៀងគរ ជម្រុញឲ្យមាន អ្នកវិនិយោគទុនក្រៅប្រទេស ចូលមកអភិវឌ្ឍន៍ ក្នុងខេត្តកំពង់ធំ ជាពិសេសរោងចក្រអគ្គីសនីយ៍ ជាសេចក្តីត្រូវការចាំបាច់បំផុត របស់ប្រជា ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំ
ដោយសារក្រុមហ៊ុនបំរើសេវាកម្ម អគ្គីសនីយ៍ដែលបាននាំចរន្តមកពី ប្រទេស វៀតណាម ពុំមានថាមពលគ្រប់គ្រាន់ ទើបអាជ្ញាធរខេត្តបាន ជម្រុញឲ្យមានការសាងសង់រោងចក្រអគ្គីសនីយ៍ ស្ថិតនៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងបរិវេណដី ប្រមាណជាង ៣ហិចតា បានសាងសង់បាន ៩៥ ភាគរយហើយ គ្រោងនិងសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ក្នុងដើមខែមិនថុនា ឆ្នាំ២០១៤ នេះសូមបញ្ជាក់ថា រោងចក្រអគ្គីសនីយ៍នេះ ត្រូវបានប្រើប្រាស់អង្កាម និងអុស
សម្រាប់ថាមពលផលិតចរន្ត អគ្គីសនីយ៍ ដែលមានកំលាំង ១.៥MW អាចដែលបានផលិតដោយ លោក Park Nohhak ជនជាតិកូរ៉េ និងជា កម្មសិទ្ធរបស់ក្រុមហ៊ុន CAM CHILBO ELETRIC POWER C0.,LTD ។
ឯកឧត្តម គង់ វិមាន បានឲ្យដឹងថា ដោយមានសេចក្តីត្រេតអរ យ៉ាងខ្លាំងចំពោះក្រុមហ៊ុម ដែលបានសាងសង់រោចចក្រអគ្គីសនីយ៍ ដែលជាការជួយរកដំណោះស្រាយដ៏ល្អ ខណៈពេលដែលខេត្តកំពង់ធំ មានការខ្វះ ខាតនូវថាមពលអគ្គីសនីយ៍ ជាពិសេសរោងម៉ាស៊ីនផលិតអគ្គីសនីយ៍នេះ គឺជារោងចក្រដែលមានខ្នាតអន្តរ ជាតិ មានប្រព័ន្ឋការពារ និងឧបករណ៍សម្រាប់ទប់ស្កាត់ដែលគិតថា និងជះផលប៉ះពាល់ដល់លំនៅដ្ឋាន ប្រជាពលរដ្ឋ អនាគត់ខាងមុខនេះ ក្រុមហ៊ុននេះ និងមាន
គោលការ ពង្រីកបន្ថែម តាមតែសេចក្តីត្រូវការ អ្នកប្រើប្រាស់សេវាកម្មអគ្គីសនីយ៍ មិនតែប៉ុណ្ណោះ រោងចក្រផលិតថាមពលអគ្គីសនីយ៍នេះ បានទទួលយក កម្មករ និងកម្មការនី ជាង៥០នាក់ ដែលមានលំនៅដ្ឋានក្បែររោងចក្រ ឲ្យមានការងារធ្វើទៀតផង ដែលផល ដែលទទួលបានក្នុង១ថ្ងៃ ១៥០០០ទៅ ២០០០០ ករៀល ។
ជាចុងក្រោយឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានពាំនាំនូវការផ្តាំផ្ញើរ ពីឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដល់ក្រុមហ៊ុន ផលិតអគ្គីសនីយ៍ សិក្សាបន្ថែមនូវបញ្ហាបរិស្ថាន ទាំង អាកាស និងផ្លូវទឹកដី ដើម្បីរកវិធីទប់ស្កាត់ ជៀសវាងបង្ករផលប៉ះពាល់ដល់បរិស្ថាន និងសូមឲ្យក្រុមហ៊ុន ចូលរួមគោរព តាមច្បាប់ការងាររបស់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិ ស្មើរ គ្នា ។ ដោយ ប៊ុន រដ្ឋា