​អាជ្ញាធរខេត្ត​កំពង់​ស្ពឹ​សម្លឹងមើល​ភាពមិនប្រក្រតី​នៃ​ការសាងសង់​សំណង់​ផ្សេងៗ​តាម​ដងផ្លូវ​

0

​កំពង់ស្ពឺ​៖​ដើម្បី​ធានា​និរន្ត​ភាព​លើ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ធានា​សុវត្ថិភាព​ចរាចរណ៍​និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព​បញ្ជៀ​សបាន​នូវ​បញ្ហា ប្រឈម ធ្ងន់ធ្ងរ​ដែល​ត្រូវ​ដោះស្រាយ​នាពេល​អនាគត​អាជ្ញាធរខេត្ត​កំពង់ស្ពឺ​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​ពង្រឹង​ដល់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​និង​ការ​រឹតបន្តឹង​ការ អនុ​ញ្ញា​ត្តិ​ច្បាប់​សាងសង់ ការសិក្សា និង​ការត្រួតពិនិត្យ​នូវ​លក្ខ​ខណ្ឌ​បច្ចេកទេស ពាក់ព័ន្ធ​មុននឹង​ផ្តល់​ការអនុញ្ញាត និង​ការចុះ​ត្រួតពិនិត្យ​ទប់ស្កាត់ ឲ្យ​រុះរើ​រាល់ គម្រោង​សាងសង់​ណា​ដែល​ពុំបាន​គោរព​ទៅតាម​បទបញ្ញត្តិ​នៃ​ច្បាប់ ។​8U3A6682 copy
​កិច្ចប្រជុំ​មួយ​បានរៀបចំ​ឡើង​ថ្មីៗ​កន្លងទៅនេះ ដែល​ដឹកនាំ ដោយ​លោក វ៉ី សំណាង អភិបាលរង​ខេត្ត អមដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​និង​គ​ណះ អភិបាល ក្រុង​ច្បារមន​គ​ណះ​អភិបាលស្រុក​សំរោង​ទង ស្រុក​ភ្នំស្រួច និង​មានការ​ចូលរួម​ពី​លោក មឿ​ន​សិទ្ធ តំណាង​ក្រសួង​សាធារណ ការ និង​ដឹកជញ្ជូន ព្រមទាំង​តំណាង​ក្រុមហ៊ុន អេ​ហ្សិត អ៊ិន​វេស​មេន ផងដែរ​។​8U3A6634 copy
​នៅក្នុង​ជំនួប​ពិភាក្សា​ខាងលើ​គឺ​ផ្ដោត​សំខាន់​ទៅលើ​ការគ្រប់គ្រង​ដី​ចំណីផ្លូវ ដែល​បច្ចុប្បន្ន​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ កំពុង​មានការ​ប្រឈម​យ៉ាងខ្លាំង ដោយ សារ​ការកើនឡើង​នូវ​ការសាងសង់​សំណង់​មួយចំនួន ដោយ​ពុំបាន​គោរព​ទៅ តាមច្បាប់ និង​បទដ្ឋាន​បច្ចេកទេស ការមិន​បានរៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ​ការចាក់ដី​លុប​ប្រព័ន្ធ​ប្រឡាយ​មេ​រំដោះ​ទឹក​និង​ជាពិសេស​ចំពោះ​សំណង់​ថ្មីៗ​ដូចជា​សំណង់​រោងចក្រ​សហគ្រាស ស្ថានីយ​ប្រេង ឃ្លាំងទំនិញ សំណង់ បុរី​លំនៅដ្ឋាន ផ្ទះល្វែង ផ្សារ មន្ទីរពេទ្យ សាលារៀន​ឯកជន​ជាដើម ភាគច្រើន​មិនបាន​គោរព​ទៅតាម​ច្បាប់​សំណង់ និង​បញ្ញត្តិ​នៃ​ច្បាប់​ផ្លូវថ្នល់​។
​បន្ទាប់ពី​បាន​ពិភាក្សាគ្នា​រក​ឬ​សគល់​នៃ​បញ្ហា​ប្រឈម​ខាងលើ​រួចមក​អង្គ​ប្រជុំបាន​ឯកភាពគ្នា​បន្ត​ពង្រឹង​យន្តការ​ដែលមាន​ស្រាប់​ដូច​សេចក្តីណែនាំ​រួម​ស្តីពី​ការងារ​គ្រប់គ្រង​ដី​ចំណីផ្លូវ​ដែលមាន​ចុះហត្ថលេខា​រួមគ្នា​ដោយ​ឯកឧត្តម​អភិបាលខេត្ត​កំពង់ស្ពឺ​និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​។​ក្នុងការ​សហការគ្នា​អនុវត្ត​ច្បាប់​បទដ្ឋាន​គតិយុត្តិ​ដែល​ពាក់​ព​ន្ធ័​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាពប្រសើរឡើង​ក្នុងការ​គ្រប់គ្រង​ដី​ចំណីផ្លូវ​ចាប់ពី​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន​ភូមិ ឃុំ ស្រុក និង​ថ្នាក់​ជំនាញ រហូតដល់​ថ្នាក់​ខេត្ត ។ លោក វ៉ី សំណាង អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ផងដែរ​ថា អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ត្រួតពិនិត្យ​ភ្លាមៗ​នៅពេល​មាន​សំណង់​ថ្មី​ចាប់ផ្ដើម​សាងសង់ ដើម្បី​ប្រាកដថា​ការសាងសង់​នោះ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ បើ​ពុំទាន់​មានច្បាប់ ត្រូវ​ផ្អាក​សិន​។​អភិបាលរង​បន្តថា យើង​បង្កើត​យន្តការ​ជូនដំណឹង​ដល់​មន្ត្រី​ពាក់ ព័ន្ធ​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច (Viber, Line or WhatsApp)​ដើម្បី​ទទួលបាន​ពត៌មាន​លឿន​។ ពាក់​ព​ន្ធ័​សំណង់​សង់​រំលោភច្បាប់​មួយចំនួន​សុំ​ឲ្យ​អាជ្ញាធរ​ដែនដី​សហការ​ជាមួយ​អ្នកច្បាប់​រៀបចំ​សំណុំរឿង​ប្តឹង​មក​សាលាដំបូង​ខេត្ត​។​ក្នុង​ឧកាស​នោះ​លោក មឿ​ន សិទ្ធ ដែលជា​សមាសភាព​លេខាធិការដ្ឋាន សម្រាប់​ការគ្រប់គ្រង​ដី​ចំណី​ផ្លូវជាតិ​បាន​មាន​ប្រសា​ស​ន៏​ថា​ថ្មីៗ នេះ​ក្រសួង​សា ធា​រណៈការ និង​ដឹកជញ្ជូន បាន​ចាត់​បញ្ជូន​រូបលោក​ព្រមទាំង​ស​ការី មក​សហការ​ជាមួយ​ក្រុមហ៊ុន អេ​ហ្សិត​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ទប់ស្កាត់​រាល់​ការរំលោភបំពាន​មក​លើដី​ចំណីផ្លូវ ការសាងសង់​សំណង់​ដែល​ផ្ទុយ​ពី​ច្បាប់​ផ្លូវថ្នល់ និង​ខុស​បទដ្ឋាន​បច្ចេកទេស​ដែរ​៕​