កម្លាំង​នគរបាល ក្រុង​សៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​បំពុល​ឆ្កែ​៣​នាក់ លេច​ធ្លាយ​រឿង​លួច​ម៉ូតូ ចំនួន ២​គ្រឿង​

0

​ខេត្តសៀមរាប​៖​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​សហការ​ជាមួយ​នគរបាល​ក្រុង​សៀមរាប បានធ្វើការ ស្ទាក់​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ខ​ណះ​ពេលដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​បោ​សាច់ក្រក តាម​ផ្ទះ​អ្នកភូមិ ដើម្បី​ប៉ង​លួច​ទ្រព្យសម្បត្តិ​។unnamedហេតុការណ៍​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៧​ខែកញ្ញា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ក្រោយ​ផ្សារលើ ក្នុងភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​
លោក​អនុសេនីយ៍ឯក នួន សក្តិ​ចំរើន​រិ​ទ្ធ អធិការរង​ទទួលបន្ទុក​ព្រហ្ម​ទ័​ណ្ឌ​នៃ​នគរបាល​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹងថា ដោយមាន​ការសហការ​គ្នា​យ៉ាង​ល្អ​ជាមួយ​កម្លាំង​មូលដ្ឋាន ទើប​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ព្រមទាំង ដកហូត​វត្ថុតាង​មួយចំនួនធំ​រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​ធ្វើការ​សួរនាំ ខ​ណះ​ពេលដែល​ពួកគេ​កំពុងតែ​បោះ​សាច់ក្រក​នៅតាម​មុខផ្ទះ​ពលរដ្ឋ​ឱ្យ​វា​ស៊ី​។​លោក​បន្តថា បន្ទាប់ពី​ចាប់បញ្ជូន​មកដល់​អធិកា​រ​ក្រុង​ហើយ​ធ្វើការ​សួរនាំ​ទៅ​ក៏​ធ្លាយ​រឿង​ពួកគេ​ជា​អ្នក​លួច​ម៉ូតូ​ដ៏​សកម្ម​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ផងដែរ​។​លោក​បន្ថែមថា ជនសង្ស័យ​ទាំង​៣​នាក់​មាន​ទី​១/​ឈ្មោះ​ឡ​ម ឡាំ ភេទ ប្រុស អាយុ​៤៣​ឆ្នាំ​រស់នៅ​ភូមិ​ថ្មបាំង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​ជ័យ ទី​២/​ឈ្មោះ លឿន មាន ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​អរញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប​និង​ទី​៣/​ឈ្មោះ យូ​ម ណា​ម ភេទ ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប​។​លោក​បន្ថែមទៀតថា ក្រោយពី​សួរនាំ​រួច​ជនសង្ស័យ​បាន​សារភាពថា ពួកគេ​ពិតជា​បាន​លួច​ម៉ូតូ​គេ​ពិតប្រាកដ​មែន ព្រមទាំង​ដកហូត​បាន​វត្ថុតាង រួមមាន​៖ ម៉ូតូ​ហុងដា​ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ឧ​ត្ត​រ​មានជ័យ​១B១៦៣៨​និង​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​CBR​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង ១J.៩៧៣៩​។​លោក​បន្ថែមទៀតថា ម៉ូតូ​ទាំងនេះ​គឺ​ពួកគេ​បានធ្វើ​សកម្មភាព​លួច​មកពី​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​នេះ​គឺជា​មុខសញ្ញា​បំពុល​សត្វ​ឆ្កែ ដើម្បី​ងាយស្រួល​ពួកគេ​ធ្វើ​សកម្មភាព ប៉ុន្តែ​ឥឡូវនេះ ប្រជា​ការពារ​ភូមិ​ចាប់បាន រួច​ប្រគល់ឱ្យ​សមត្ថកិច្ច​នគរបាល​ខ្លាហោះ​របស់​ស្នងការ​ខេត្ត នេះ​ជា​ស្នាដៃ​មួយ​ដែល​គួរឱ្យកត់សម្គាល់​របស់ សមត្ថកិច្ច​នគរបាល​ដែល​បាន​ប្រឹងប្រែង​និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​មុតមាំ​។​
បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថ​តាង​ទៅកាន់​តុលាការ​នៅ​ថ្ងៃទី​០៨​ខែកញ្ញា​ឆ្នាំ​២០១៥​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕image-68266bbc235f4e8c03967cba7ef6188ac90cf99667ee612bbfe02d5185b1a342-V unnamed image-68266bbc235f4e8c03967cba7ef6188ac90cf99667ee612bbfe02d5185b1a342-V ខេង​ឧ​ត្ត​ម