ខេត្តសៀមរាប៖ ស្ត្រីម្នាក់បំរើការងារនៅតាមខារ៉ាអូខេហ្វីលីងត្រូវបានកម្លាំងកងរាជ្ញអាវុធហត្ថខេត្តឃាត់ខ្លួនតាមពាក្យបណ្តឹង ខណៈដែលស្ត្រីរូបនោះបានទៅដេកជាមួយភ្ញៀវជាជនជាតិចិនម្នាក់នៅក្នុងសណ្ឋាគារកាសាបន្ទប់លេខ៣២២ បានបាត់លុយអស់ចំនួន២០០០ដុល្លា។ ហេតុការឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់នោះ បន្ទាប់ពីបានកោះហៅមកសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្នុង ការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តកាលពីវេលាមោ់ង៧ព្រឹកថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០១៥ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់សា្វយដង្គំ។
លោក អនុសេនីយឯក អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបានដឹងថា ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ Lin Chang ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរអ្នកជំនួញ ជាជនជាតិចិន មានទីលំនៅបច្ចុប្បន្ន Hen an នៃប្រទេសចិនបានបាត់លុយអស់ចំនួន២០០០ដុល្លា នៅក្នុងសណ្ឋាការកាសា បន្ទប់លេខ៣២២ ក្រោយពីបានហៅនារីម្នាក់ដែលបំរើការងារនៅខារ៉ាអូខេហ្វីលីង។
លោកបន្តថា ជនសង្ស័យមានឈ្មោះ ទូច ចរិយា ភេទស្រី អាយុ២៦ឆ្នាំមុខរបរខារ៉ាអូខេហ្វីលីង ស្នាក់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។លោកបានបញ្ជាក់ថា ក្រោយពីយកមកសួរនាំរួច ជនសង្ស័យបានសារភាពថា រូបកេពិតជាបានលួចលុយចំនួន២០០០ដុល្លាពីជនរងគ្រោះជាជនជាតិចិន ពិតប្រាកដ់មែន ដោយសារជនជាតិចិននោះបានស្រវឹង ពេលដែលដេកជាមួយនាងខ្ញុំបាន១ម្តង រួចគាត់ក៏ដេកលក់បាត់ ពេលនោះនាងខ្ញុំក៏ឃើញឱកាសល្អក៏ឆែកកាបូបលុយយកលុយបានហើយក៏ចុះទៅផ្ទះដេក។លោកបានបញ្ជាក់ទៀតថា ក្រោយពីធ្វើការឃាត់ខ្លួនភ្លាមៗនៅការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តរួចក៏នាំទៅយកវត្ថុតាងនៅផ្ទះជួលរបស់ជនសង្ស័យបានដោយជោគជ័យ។
បច្ចុប្បន្នស្ត្រីជាជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៥ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ចំណែកវត្ថុតាងលុយចំនួន២០០០ដុល្លាកម្លាំងជំនាញប្រគល់ឱ្យជនរងគ្រោះជាជនជាតិចិនវិញ៕ ខេង ឧត្តម