កិច្ចប្រជុំ​គណៈបញ្ជាការ​ដឹកនាំ​ត្រួតពិនិត្យ​និង​លុបបំបាត់ ការដាក់​កុងត្រូល​អានាធិបតេយ្យ​ទាំង ផ្លូវគោក​និង​ផ្លូវទឹក

0

​ខេត្តកំពង់ធំ​៖ នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៤ មាន​បើក កិច្ចប្រជុំ​គណៈបញ្ជាការ​ដឹកនាំ​ត្រួតពិនិត្យ​និង​ដើម្បី​លុបបំបាត់​ទាំងស្រុង ការដាក់​កុងត្រូល​អានាធិបតេយ្យ​ទាំង​ផ្លូវគោក​និង​ផ្លូវទឹក ក្រោម​អធិបតីភាព ឯកឧត្តម គង់ វិមាន ទីប្រឹក្សា​ឯកឧត្តម ងួន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា និង​ជា​អភិបាលរង​ខេត្តកំពង់ធំ ប្រធាន​លេខាធិការដ្ឋាន​ទប់ស្កាត់​បទល្មើស​ដែល​ដឹកជញ្ជូន​ឆ្លងកាត់ ខេត្តកំពង់ធំ ក្រោម​ការចូល​ចូល​ពី​សំណាក់​អភិបាលស្រុក​ពាក់​ព័​ន្ឋ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ព្រមទាំង​សមត្ថកិច្ច​ជំនាញ​និង​បរិស្ថាន ។​ ​

បន្ទាប់ពី​លោក​អភិបាលស្រុក​ក្រុង បាន​ឡើង​អាន​នូវ​របាយការណ៍ សកម្មភាព​ការដឹកឈើ​របស់​ឈ្មួញ និង សកម្មភាព​ការ​ប្រដេញ​រថយន្ត សកម្មភាព​ដាក់កុង​ត្រូវ​ជជុះ និង​ការ​លបលួច​ឆ្មក់​ធ្វើ​សកម្មភាព​របស់ កម្លាំង ស្ថាប័ន​មួយចំនួន ព្រមទាំង​បញ្ហារ​អង្គភាព​សង្គម​ស៊ីវិល ដាក់​បើកឡាន​ប្រដេញ​រថយន្ត​នៅតាម​បណ្តោយ​ផ្លូវ ជាតិ​លេខ ៦២ ផ្លូវជាតិ​លេខ​៦ របស់​ស្ថាប័ន​មិន​ប្រាកដ​នោះ ត្រូវបាន​គណៈបញ្ជាការ​ឯកភាព​ស្រុក ធ្វើ​របាយការណ៍ បញ្ជូនមក​ថ្នាក់​ខេត្ត​ដើម្បី កោះហៅ​បុគ្គល​ទាំង​នោះមក​ធ្វើការ​អប់រំ ណែនាំ ករណី​បុគ្គល​ប្រព្រឹត្ត​ផ្ទុយ ពី​ច្បាប់ និង​ត្រូវ​ចាត់វិធានការ​ក្តៅ​ដាច់ខាត​តែម្តង ។​

​លោក មេបញ្ជាការ​ង តំណាង​ឲ្យ អង្គភាព​ប៉ូលិស និង​ប៉េ​អ៊ឹម និង​កងយោធពល​ខេមរៈភូមិន្ទ បាន​ឯកភាព​នូវ គោល​ការលុបបំបាត់​ឲ្យ​បាន ចំពោះ​បុគ្គល​ណា អង្គភាព​ណា​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់ មិន​ថា​ប៉េ​អ៊ឹម ប៉ូលិស បរិស្ថាន ឬ​អង្គការ និង​ត្រូវ​ចាត់ការ​ទៅតាម​ច្បាប់ ក្នុងនោះដែរ​លោក មេបញ្ជាការ​តំណាង​ឲ្យ​អង្គភាព​ស្ថាប័ន បាន​សំណូមពរ​ឲ្យ រដ្ឋបាល​ស្រុក ក្រុង ដាក់ឈ្មោះ​បុគ្គល​ដែល​ប្រព្រឹត្ត ខុស​ឲ្យ​ចំៗ ដើម្បី​ងាយស្រួល​ចាត់​វិធាន និង​ជៀសវាង​ផលប៉ះពាល់​ដល់ ឈ្មោះ​អង្គភាព​ទាំងស្រុង ។​

​ក្នុងនោះដែរ​ឯកឧត្តម គង់ វិមាន បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​ស្រុក ធ្វើ​របាយការណ៍ ឲ្យ​បានច្បាស់លាស់ ពីស​កម្ម ភាព​បុគ្គល​ដែល​ប្រដេញ​រថយន្ត ដាក់កុង​ត្រូវ​ជជុះ មន្ត្រី​ចូលនិវត្តន៍ លួច​ពាក់​ស័ក្ក​បំភាន់​ភ្នែក​ប្រជាពលរដ្ឋ ដើម្បី​ទារលុយ​ពី​រទេះ​ឈើ ការដាក់​ក្រុង​ត្រូល​បែប​លួច​ឆ្មក់ ការយក​រថយន្ត​ដឹក​បទល្មើស​ដែល​ចាប់បាន មក បើក​ប្រដេញ​រថយន្ត​ដឹក​បទល្មើស សកម្មភាព​ទាំងនេះ​ត្រូវតែ​លុបបំបាត់​ឲ្យ​អស់ ព្រមទាំង​លុបបំបាត់ចោល ការដឹកជញ្ជូន​ល​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ ។​ ​20140429_100738 20140429_100747 20140429_100640